ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសជននៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
រសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយពីសប្បុរសជន របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា នាំយកអំណោយចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពប្រជាពលរដ្ឋចំនួន ២គ្រួសារ
នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះនាំយកសម្ភារៈឧបភោគបរិភោគ និងថវិកា ចូលរួមរំលែកទុក្ខដល់គ្រួសារសពប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលបានទទួលមរណភាពដោយរោគាពាធ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំក្រុងកំពង់សោម ចុះជួបសំណេះសំណាល និងរំលែកទុក្ខគ្រួសារសពអតីតទាហានជើងទឹកនៅសង្កាត់អូរជ្រៅ
នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កញ្ញា កុយ សុភី នាយករដ្ឋបាលក្រុងកំពង់សោម ដោយមានការចូលរួមពីលោក ស៊ុប វីរៈ សមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម ព្រមទាំងលោកចៅសង្កាត់អូរជ្រៅ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ចុះជួបសំណេះសំណាល និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសពប្រជាពលរដ្ឋឈ្មោះ អ៉ឹម ដារ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ ជាអតីតទាហានជើងទឹករាម ដែលបានទទួលមរណភាពដោយជំងឺខ្យល់គ ស្ថិតនៅភូមិកោះខ្យង។


សកម្មភាពថ្នាក់ដឹកនាំ
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ពេជ្រ ភារី ប្រធានការិយាល័យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត
នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះគោរពវិញ្ញាណក្ខន្ធសពលោក ពេជ្រ ភារី ប្រធានការិយាល័យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលបានទទួលមរណភាពដោយរោគាពាធ។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។


សកម្មភាពថ្នាក់ដឹកនាំ
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជីវករ ដើម្បីអនុវត្តគម្រោងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ
ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីមកពីមន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ផ្ទាល់ជាមួយបងប្អូនអាជីវករ ស្តីពីការអនុវត្តគម្រោងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយដ៏ថ្លៃថ្លារបស់ចៅៗ អ្នកឧកញ៉ា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ចែកជូនវីរកងទ័ព និងគ្រួសារទ័ព នៅកងពលតូចលេខ ១២៨ ទិសព្រះវិហារ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ចៅៗ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី មកចែកជូនដល់វីរកងទ័ព និងគ្រួសារទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ នៅកងពលតូចលេខ ១២៨ ទិសព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងត្រៀមសាងសង់អគារវេជ្ជសាស្ត្រថ្មីក្រោមជំនួយចិន ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។
នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងត្រៀមលក្ខណៈសម្បត្តិសម្រាប់គម្រោងសាងសង់អគារវេជ្ជសាស្ត្រថ្មី។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរបរិស្ថានខេត្តព្រះសីហនុ គោរពវិញ្ញាណក្ខន្ធសព លោក យ៉ាង សុខ មន្ត្រីឧទ្យានុរក្សតំបន់ព្រែកទឹកសាបក្បាលឆាយ
រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក យ៉ាង សុខ ដែលជាមន្ត្រីឧទ្យានុរក្ស បម្រើការងារនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។


សកម្មភាពថ្នាក់ដឹកនាំ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់លិខិតអញ្ជើញសម្រាប់ពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ គាង ដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយករណីវិវាទដីធ្លីទំហំជិត ១០០ហិកតា ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយករណីវិវាទដីធ្លីមួយកន្លែង ដែលមានទំហំសរុប ៩៩៧ ៥០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់ សហការជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ចុះសំណេះសំណាល និងប្រគល់ចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋក្នុងឃុំតានៃ
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រៃនប់ សហការជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានបន្តចុះជួបសំណេះសំណាល និងសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបានប្រគល់ចង្ក្រានសន្សំសំចៃថាមពល (សម្រាប់ប្រើប្រាស់ធ្យូង និងអុស) ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងកំណត់ទិសដៅយុទ្ធសាស្ត្រក្នុងការអនុវត្តកាតព្វកិច្ចយោធា ដើម្បីធានាបាននូវការបំពេញកាតព្វកិច្ចការពារជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

