ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងព្រះរាជវរោកាសនៃពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ខួប ៧៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីអបអរ សាទរយ៉ាងអធិកអធម ដើម្បីបង្ហាញការដឹង គុណចំពោះវីរជនស្នេហាជាតិ
រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) នៅវេទិកា ៧មករា ក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូពាណិជ្ជករចិន ជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងជំរុញវិស័យទេសចរណ៍
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តព្រះសីហនុ ជាមួយប្រតិភូពាណិជ្ជករចិន ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅក្នុងខេត្ត ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាបញ្ជាក់ជាថ្មីនូវការគាំទ្រប្រព័ន្ធអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេស
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឯកអគ្គរាជទូត កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់សាជាថ្មីអំពីភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាជាមួយអ.ស.ប. និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការទទួលបដិសណ្ឋារកិច្ច និងការពង្រឹងសណ្តាប់ធ្នាប់ សេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉ក់កង់បី» ដើម្បីលើកកម្ពស់សោភណ្ឌភាព និងទំនុកចិត្តភ្ញៀវទេសចរ
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទទួលបដិសណ្ឋារកិច្ច និងការពង្រឹងសណ្តាប់ធ្នាប់ សេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉ក់កង់បី»។


សកម្មភាពថ្នាក់ដឹកនាំ
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan T. M. Reckford នាយកប្រតិបត្តិនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន នាយកប្រតិបត្តិ នៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ចូលជួបពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Jonathan T.M. Reckford នាយកប្រតិបត្តិ នៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធី សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ ជំរុញសក្តានុពលទេសចរណ៍កីឡា និងសុខភាព តាមរយៈកិច្ចសហការជាមួយក្លឹប KONG MMA នៅសាធារណរដ្ឋឆែក
អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត និងក្លឹប KONG MMA ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ និងបង្ហាញសកម្មភាពកីឡាប្រយុទ្ធនៅទីក្រុង Prague។


សកម្មភាពថ្នាក់ដឹកនាំ
ផលិតផលតុក្កតា ផ្គុំ និងវេចខ្ចប់ដោយដៃ ជំនាញពីស្រុកព្រៃនប់ ត្រៀមខ្លួនបោះជំហានទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងបង្កើនឱកាសការងារថ្មីជាង ១០០កន្លែងទៀតនៅដើមឆ្នាំ២០២៧
ផលិតផលតុក្កតាដ៏ស្រស់ស្អាត និងមានគុណភាពស្តង់ដារ ដែលត្រូវបានផលិត ផ្គុំ និងវេចខ្ចប់យ៉ាងយកចិត្តទុកដាក់ដោយផ្ទាល់ដៃពីសំណាក់កូនចៅអ្នកស្រុកព្រៃនប់ កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ គឺសហរដ្ឋអាមេរិក (USA)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាល និងនាំយកប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចធិបតី ជូននិស្សិតកម្ពុជាកំពុងសិក្សានៅសាធារណរដ្ឋឆែក
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឆែក ព្រមទាំងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្អូនៗនិស្សិតផងដែរ។

