ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋមូលដ្ឋានឱ្យបានទូលំទូលាយ
(ខេត្តកំពង់ឆ្នាំង) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងសាធារណមតិក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានតម្លាភាព។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការផ្ញើម៉ូតូដោយឥតគិតថ្លៃ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់នូវស្ថានភាពអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមមណ្ឌលប្រឡងទាំងពីរក្នុងដែនសមត្ថកិច្ចស្រុកព្រៃនប់ ដើម្បីធានាឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងភាពកក់ក្តៅ។


សកម្មភាពថ្នាក់ដឹកនាំ
ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទំនិញ និងស្រង់តម្លៃនៅផ្សារទំនប់រលក រកមិនឃើញសារធាតុគីមីហាមឃាត់
ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ លោក ឃុន ស៊ីម៉ន ប្រធានសាខា បានដឹកនាំមន្រ្តីសាខានាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (កបប) ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញឧបភោគបរិភោគ ស្រង់តម្លៃទំនិញម្ហូបអាហារ និងផ្សព្វផ្សាយអំពីសារធាតុគីមីហាមឃាត់ នៅ ផ្សារទំនប់រលក ក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ពន្ធនាគារខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំប្រចាំខែកក្កដា និងដាក់ចេញទិសដៅការងារខែសីហា ឆ្នាំ២០២៦
ព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមសេនីយ៍ត្រី នូវ សំអុល និងភរិយា ព្រមទាំងសហការី នាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តឥន្ធញ្ញាណ (វត្តក្រោម) ខេត្តព្រះសីហនុ
ដោយទឹកចិត្តជ្រះថ្លាជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះសីហនុ និងភរិយា ព្រមទាំងមិត្តភក្តិ និងសហការី បានអញ្ជើញនាំយកចង្ហាន់ បច្ច័យ និងទេយ្យទានជាច្រើន ប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា និងស្នាក់នៅសិក្សារៀនសូត្រ នៅវត្តឥន្ធញ្ញាណ (វត្តក្រោម) ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំបូក៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈអាស៊ានបូក៣ (ACCSM+3)។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
ដើម្បីសម្រួលដល់ការប្រឡងរបស់ក្មួយៗសិស្សានុសិស្សមកពីវិទ្យាល័យចំនួន ៦ រួមមាន៖ ១. វិទ្យាល័យ ហ៊ុន សែន វាលរេញ ២. វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ៣. វិទ្យាល័យ ស្ទឹងហាវ ៤. វិទ្យាល័យ តេជោសែន បឹងតាព្រហ្ម ៥. វិទ្យាល័យ ទួលកែវ ៦. វិទ្យាល័យ ហ៊ុន សែន កំពង់សីលា
ដែលត្រូវមកប្រឡងនៅមណ្ឌលប្រឡងចំនួន ២ ក្នុងស្រុកព្រៃនប់


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ ស្វាគមន៍យន្តការបរធនបាលកិច្ច សំដៅជួយការពារប្រយោជន៍ និងការកសាងទំនុកចិត្តរវាងម្ចាស់គម្រោង វិនិយោគិន អ្នកលក់-អ្នកទិញ ជាពិសេសក្នុងគម្រោងអភិវឌ្ឍអចលនវត្ថុ
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា ស្ដីពី “គម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងយន្តការបរធនបាលកិច្ចក្នុងក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគមកកម្ពុជា” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ផ្តោតលើការពង្រឹងសណ្តាប់ធ្នាប់ ស្តារអូរប្រឡាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្ត (ដឺរីឆ ម្លប់ជ្រៃ) ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឯម ភាព អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល និងនីតិវិធីចងក្រងបញ្ជីសេវា ជូនដល់រដ្ឋបាលឃុំទាំង១០
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងលោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ តំណាងដ៏ខ្ពង់ខ្ពស់លោក សេក សាវុន ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុង «សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ ៣៤៣ សហវ.ប្រក.អទច ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនីតិវិធីនៃការចងក្រងបញ្ជីសេវាដែលមានក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក»។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីតំណាងរដ្ឋបាលឃុំទាំង១០ ស្ថិតក្នុងដែនសមត្ថកិច្ចស្រុកព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន ១គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ
នៅរសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់អោយ លោក យ៉ូវ ខេមរា សមាជិកគណៈកម្មាធិការសាខា លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាក្រុងកំពង់សោម និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ១គ្រួសារ ម្ចាស់ផ្ទះឈ្មោះ ដេង ប៊ុនណារ៉ាត ភេទស្រី ស្ថិតនៅ ភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។


សកម្មភាពថ្នាក់ដឹកនាំ
និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការគាំពារអ្នកវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ «ការគាំពារអ្នកវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការវិនិយោគប្រកបដោយសុវត្ថិភាព និងទប់ស្កាត់ហានិភ័យផ្សេងៗក្នុងវិស័យមូលបត្រ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង
នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ជំនួសលោក សាលីម ហ្វារីត ដែលបានចូលនិវត្តន៍។

