ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះ
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ចម និម្មល អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអនុញ្ញាតជូន ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីលានតេជោ ដើម្បីរៀបចំ «ពិធីបុណ្យសមុទ្រ» នាពេលខាងមុខ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្ដម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ទីរជំនាញដែលពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង ទីលានតេជោ ដែលជាទីតាំងសម្រាប់ត្រៀមរៀបចំ «ពិធីបុណ្យសមុទ្រ» ក្នុងខេត្តព្រះសីហនុ នាពេលខាងមុខ ។


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ»
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ» នៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពី លោក Enrico តំណាងកម្មវិធីអភិវឌ្ឍន៍ (UNDP) ប្រចាំកម្ពុជា និងមន្ទីរជំនាញដែលពាក់ព័ន្ធ។


សកម្មភាពថ្នាក់ដឹកនាំ
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចែកចង្ក្រានសន្សំសំចៃថាមពលជូនពលរដ្ឋ ១.២០៣ គ្រួសារ នៅខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សុខុមាលភាពគ្រួសារ និងបរិស្ថាន
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន ស៊ីបកូ (SIPCO) បានរៀបចំកម្មវិធីសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពលជូនដល់ប្រជាពលរដ្ឋចំនួន ១.២០៣ គ្រួសារ មកពីឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងការពារបរិស្ថាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីជំនាញ កបប. ចុះត្រួតពិនិត្យអគារមន្ទីរពិសោធន៍ និងរថយន្តពិសោធន៍ចល័ត នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសមត្ថភាព និងបំពាក់បច្ចេកវិទ្យាថ្មី
ក្រុមការងារនាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង(កបប) បានចុះពិនិត្យផ្ទាល់លើអគារមន្ទីរពិសោធន៍ ឧបករណ៍សម្ភារៈ និងរថយន្តពិសោធន៍ចល័ត (CCF Mobile Lab.) នៅទីស្នាក់ការសាខា កបប ខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចចុះពិនិត្យនេះ ដឹកនាំដោយផ្ទាល់ដោយលោក ជា អ៊ា


សកម្មភាពថ្នាក់ដឹកនាំ
កងទ័ពជើងទឹកភូមិន្ទកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាវាចម្បាំងឥណ្ឌា INS Kulish នៅមូលដ្ឋានសមុទ្ររាម
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា INS Kulish (P63) ប្រភេទនាវា CORVETTE បានចូលចតដោយសុវត្ថិភាពនៅមូលដ្ឋានសមុទ្ររាម ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
ខេត្តព្រះសីហនុ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ៧០១ កន្លែង ។
រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់ដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអតីតពលករដែលទើបតែបានវិលត្រឡប់មកពីបរទេសវិញ ឱ្យបានជ្រាបថា មានទីផ្សារការងារក្នុងស្រុកចំនួន ៧០១កន្លែង កំពុងរង់ចាំទទួលយកបុគ្គលិក-កម្មករនិយោជិតចូលបម្រើការងារ។


សន្តិសុខសង្គម
ក្មេងស្រីធ្លាក់ពីលើដើមអំពិលរងរបួសធ្ងន់ធ្ងរនៅកោះរ៉ុង ត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនមកសង្គ្រោះបន្ទាន់នៅក្រុងព្រះសីហនុ
ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានជួយអន្តរាគមន៍ដឹកជញ្ជូនក្មេងស្រីរងគ្រោះម្នាក់ មកកាន់ខេត្តព្រះសីហនុដើម្បីសង្គ្រោះបន្ទាន់។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូខេត្តព្រះសីហនុ ចុះសិក្សាស្វែងយល់បច្ចេកវិទ្យាចម្រោះទឹកកខ្វក់កម្រិតខ្ពស់ ZLD នៅទីក្រុងក្វាងចូវ ប្រទេសចិន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការប្រព័ន្ធចម្រោះទឹកកខ្វក់បច្ចេកវិទ្យាទំនើប របស់ក្រុមហ៊ុន Guangdong Xianneng Environmental Technology Co., Ltd ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានឧស្សាហកម្ម Yongheng Webbing and Dyeing នាទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូនាវាហ្វឹកហ្វឺន «Perekop» នៃកងនាវា Baltic សហព័ន្ធរុស្ស៊ី
លោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនាវាហ្វឹកហ្វឺន «Perekop» នៃកងនាវា Baltic នៃសហព័ន្ធរុស្ស៊ី ដែលដឹកនាំដោយលោកឧត្តមនាវីឯក Vyacheslav SYTNIK នាយទាហានជាន់ខ្ពស់គ្រប់គ្រងបេសកកម្ម និងជានាយកសាលាជាន់ខ្ពស់កងទ័ពជើងទឹករុស្ស៊ី Baltic នៅឯសាលាខេត្តព្រះសីហនុ។


សុខាភិបាល
ក្រុមការងារមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងអភិបាលឱសថស្ថាន-ឱសថស្ថានរង "ក" ចំនួន ០៦ទីតាំង ក្នុងក្រុងព្រះសីហនុ
ក្រុមការងារឱសថ និងចំណីអាហារ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មអភិបាលឱសថស្ថាន និងឱសថស្ថានរងប្រភេទ "ក" ប្រចាំត្រីមាសទី៣ ចំនួន ០៦ទីតាំង ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

