ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តព្រះសីហនុ ចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ ចំពោះរថយន្តធុនធ្ងន់សណ្តោងរម៉កដែលឈប់ចតអនាធិបតេយ្យនៅតាមបណ្តោយឆ្នេរព្រែកត្រែង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ចំពោះម្ចាស់ និងអ្នកបើកបររថយន្តធុនធំសណ្តោងរម៉ក (រថយន្តកុងតឺន័រ) ដែលបានឈប់ចតនៅលើបណ្តោយផ្លូវឆ្នេរ និងដីចំណីផ្លូវ ដោយមិនគោរពផ្លាកសញ្ញាចរាចរណ៍ ស្ថិតនៅតំបន់ឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមប្រជុំពិនិត្យ និងពិភាក្សាដោះស្រាយករណីដីធ្លីនៅស្រុកកំពង់សីលា នៅទីស្តីការក្រសួងរៀបចំដែនដី
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ រួមជាមួយលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីដីធ្លីស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំនិងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ និងចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការសាងសង់ អគារដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ។


សិល្បៈនិងវប្បធម៌
ប្រាសាទបាភួនទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ ជាមួយទេសភាព «ព្រំផ្ការាំងពណ៌ក្រហម» យ៉ាងអស្ចារ្យ
នៅពេលរដូវភ្លៀងធ្លាក់មកដល់ ដែនដីប្រវត្តិសាស្ត្រនៃរមណីយដ្ឋានអង្គរបានផ្លាស់ប្តូរមុខមាត់ថ្មី ដោយធម្មជាតិស្រស់បំព្រង។ ក្នុងចំណោមប្រាសាទបុរាណទាំងអស់ ប្រាសាទបាភួន បានលេចធ្លោឡើងជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាល នារដូវបៃតងនេះ ផ្តល់ជូននូវទិដ្ឋភាពប្រកបដោយភាពស្ងប់ស្ងាត់ រ៉ូមែនទិក និងពោរពេញដោយថាមពលជីវិត។


សកម្មភាពអាជ្ញាធរ
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ជជែកជាមួយ ឯកឧត្តម កឹម សុខា ព្រមទាំងគ្រួសារអស់រយៈពេល ៣ម៉ោង និងបានសរសើរកញ្ញា កឹម មនោវិទ្យា ថាជា ធនធានមនុស្សដ៏ល្អសម្រាប់ជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ប៉ុន្មានសប្តាហ៍មុន ឯកឧត្តម កឹម សុខា បានអញ្ជើញមកជួបសម្តេចនៅផ្ទះ មុនពេលដែលឯកឧត្តមអញ្ជើញទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន៖ ការសុំទោសរបស់លោកស្រី សំ សុខា មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំ ជំរុញឱ្យលោកស្រី សំ សុខា ធ្វើការសូមទោសជាសាធារណៈ ចំពោះការជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម។


សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ប្តេជ្ញាពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃស្ត្រី
សេចក្តីណែនាំ របស់ ក្រសួងព័ត៌មាន ស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគណបក្សប្រជាជនស្រុកព្រៃនប់ និងឃុំទាំង១០
រសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មកប្រគល់ជូនគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគណបក្សប្រជាជនស្រុកកំពង់សីលា និងឃុំទាំង០៤
រសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មកប្រគល់ជូនគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សីលា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឆាន់ សូរ្យផល និងលោក ទិត ខេមរា ចុះនាំយកអំពូលសូឡាប្រគល់ជូនស្នាក់ការគណបក្សឃុំតានៃ និងត្រួតពិនិត្យសកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន
នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំតានៃ បានអមដំណើរដោយលោក ទិត ខេមរា អគ្គនាយករង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតានៃ បាននាំយកអំពូលសូឡាចំនួន ៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ទៅប្រគល់ជូនស្នាក់ការគណបក្សឃុំតានៃ។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាជ្រើសរើសច្បាប់៖ ពីការបញ្ចប់ MOU-2001 ជាឯកតោភាគីរបស់ថៃ ទៅកាន់នីតិវិធីផ្សះផ្សាដោយបង្ខំក្រោម UNCLOS
ដើម្បីជូនជាចំណេះដឹងនិងរំឭកពីព្រឹត្តិការណ៍សំខាន់ៗជូនដល់សាធារណជន អំពីដំណើរការនីតិវិធីទម្រាំនឹងមានការប្រកាសពីការតែងតាំងប្រធានគណៈកម្មការផ្សះផ្សារក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលត្រូវឆ្លងកាត់ដំណាក់កាល និងការសម្រេចចិត្តយ៉ាងច្រើន ខ្ញុំសូមចែករំលែកនូវព័ត៌មាន កាល្បប្រវត្តិ និងព្រឹត្តិការណ៍ រួមនឹងហេតុផលមួយចំនួនដូចខាងក្រោម៖

