ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បរិស្ថាន
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាសំអាតអនាម័យបរិស្ថាន និងជំរុញយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» ដើម្បីបង្កើនសម្រស់បៃតងក្នុងក្រុង
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ ឱ្យចូលរួមចំណែកកាន់តែសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានដាក់ចេញនូវការណែនាំ និងស្នើឱ្យពលរដ្ឋរួមគ្នាអនុវត្តយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» ដើម្បីប្រែក្លាយទីក្រុងជាប់មាត់សមុទ្រមួយនេះឱ្យទៅជាទីក្រុងបៃតង ស្រស់ស្អាត និងមានការអភិវឌ្ឍប្រកបដោយចីរភាព។


សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមសេនីយ៍ត្រី នូវ សំអុល អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ជូនយោធិននៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលទទួលមរណភាព
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានដឹកនាំនាយទាហាន នាយទាហានរង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង ជួន ប៊េ បុគ្គលិកហ្វឹកហ្វឺនផ្នែកសឹករងកោះរ៉ុង ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១៩:៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដោយគ្រោះថ្នាក់ចរាចរណ៍។


ការអភិវឌ្ឍ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់១នាក់ លើផ្លូវល្បឿនលឿនគីឡូម៉ែត្រ K152+600 ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ
សេចក្តីប្រកាសព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់១នាក់ នៅនឹងកន្លែងកើតហេតុ លើផ្លូវល្បឿនលឿនត្រង់ចំណុចគីឡូម៉ែត្រ K152+600 ស្ថិតនៅក្រុមទី៧ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាល និងជំរុញការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋក្នុងឃុំទួលទទឹង
នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ដោយផ្ទាល់ពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលក្រុងកំពង់សោម ថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដើម្បីរួមចំណែកការងារសង្គមក្នុងមូលដ្ឋាន
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកំពង់សោម បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លាំង កឺ ដែលបានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពការងារសង្គមនានាក្នុងមូលដ្ឋាន។


ការអភិវឌ្ឍ
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចប់អាណត្តិ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងQIP ចំនួន២នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្របោះពុម្ពខ្នាតធំ ទៅលើក្រដាស និងប្លាស្ទិក និងរោងចក្រផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរធ្វើពីឈើ គ្រឿងសង្ហារិម និង ក្តារបន្ទះដែលមានទីតាំងនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។


សុខាភិបាល
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ទទួលបានលិខិតថ្លែងអំណរគុណថ្នាក់ជាតិ ក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់សុខភាពភ្នែក
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំស្តីពីការរៀបចំផែនការអនុវត្តគម្រោងអភិបាលកិច្ចសុខភាពភ្នែក» ដែលបានប្រព្រឹត្តទៅផ្ទាល់នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរបរិស្ថានខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយក្រុមហ៊ុន MIZUDA SANITATION ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងសំរាម
នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន MIZUDA SANITATION (CAMBODIA) CO., LTD. នៅឯសាលប្រជុំតូចនៃមន្ទីរបរិស្ថានខេត្ត។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៩ "បាវី" (Bavi) មិនបង្កផលប៉ះពាល់ដល់កម្ពុជាឡើយ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាផ្លូវការដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីស្ថានភាពនៃព្យុះទី៩ ដែលមានឈ្មោះថា បាវី (Bavi) T2609។


សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលសង្កាត់កោះរ៉ុងសន្លឹម ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពសន្តិសុខមូលដ្ឋាន
កោះរ៉ុងសន្លឹម៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានចុះអនុវត្តការងារនគរបាលសហគមន៍យ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីពង្រឹងសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។


សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារខ្វះខាតក្នុងសង្កាត់លេខ១
កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានចាត់ឱ្យតំណាងសមាគមនារីខេត្ត ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាព។

