ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ទេសចរណ៍
ស្វាគមន៍យ៉ាងកក់ក្តៅ! ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានកិត្តិយសយ៉ាងក្រៃលែងក្នុងការស្វាគមន៍វត្តមានរបស់ បវរកញ្ញាសកលលោក (Miss Universe) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចកម្សាន្ត
ខេត្តព្រះសីហនុ មានកិត្តិយសដ៏ឧត្តុង្គឧត្តមស្វាគមន៍វត្តមានដ៏ស្រស់ស្អាតរបស់ បវរកញ្ញាសកលលោក (Miss Universe) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចកំសាន្តដ៏រីករាយនៅ ក្រុងកោះរ៉ុង។


សកម្មភាពថ្នាក់ដឹកនាំ
បវរកញ្ញាសកលលោក អញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅខេត្តព្រះសីហនុ
រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់បវរកញ្ញាសកលលោក (Miss Universal) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារៈសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងជាង ១៩៧គីឡូម៉ែត្រ


សកម្មភាពថ្នាក់ដឹកនាំ
សុខដុមនីយកម្មនៅកន្លែងការងារ ចាប់ផ្តើមពីឥរិយាបថ និងការប្រាស្រ័យទាក់ទងល្អ
បរិយាកាសការងារដែលប្រកបដោយភាពរីករាយ និងទទួលបានលទ្ធផលការងារខ្ពស់ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងចេញពីឥរិយាបថវិជ្ជមាន និងទំនាក់ទំនងល្អរវាងសហការីគ្រប់រូប។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងស្នើសុំការគាំទ្របន្ថែមពង្រឹងការជួយសង្គ្រោះនិងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព
ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលកំពុងរាំងស្ទះដល់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងការផ្តល់សេវាជួយសង្គ្រោះដល់ជនរងគ្រោះក្នុងមូលដ្ឋាន។
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ «កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសបន្ត ឆ្នាំ២០២៦» របស់ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ ត្រូវបានរៀបចំធ្វើឡើង ដឹកនាំដោយ លោកស្រី ម៉ាក សំណាង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ GBV ខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
លោកអភិបាលស្រុកព្រៃនប់ នាំយកទេយ្យទានវត្ថុប្រគេនព្រះសង្ឃវត្តទួលកែវ និងចែកអំណោយសប្បុរសធម៌ជូនពលរដ្ឋមកពីឃុំចំនួន៣
លោក អ៉ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ព្រមទាំងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី៤ និងនាំយកទេយ្យទានវត្ថុទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទួលកែវ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
បុណ្យកាន់បិណ្ឌវេនទី៤៖ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ អញ្ជើញរាប់បាត និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋ នៅវត្តគិរីជលសារកោះរ៉ុង
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ថ្លៃថ្លារបស់ខ្មែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក សាមុត សុធារឹទ្ធ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមពិធីរាប់បាត ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនជូនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងរដូវវស្សា នៅវត្តគិរីជលសារកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។


សកម្មភាពអាជ្ញាធរ
ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទេយ្យទាន ព្រមទាំងទំនិញផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ដើម្បីធានាដល់សុវត្ថិភាព សុខុមាលភាព និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាពុទ្ធបរិស័ទក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក ជា ប៊ុណ្ណារ៉ា អនុប្រធានសាខា បានសហការជាមួយមន្រ្ដីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ អាជ្ញាធរដែនដី និងប្រធានគណៈកម្មាធិការផ្សារ ដើម្បីចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញ ទេយ្យទាន និងកញ្ចប់វត្ថុអនុស្សាវរីយ៍តាមបណ្តាទីផ្សារ និងស្តង់នានាក្នុងខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រសិទ្ធភាពការងារ» ជូនដល់មន្ត្រីរាជការ និងអង្គភាពជុំវិញខេត្ត
ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រសិទ្ធភាពការងារ»។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តព្រះសីហនុ ចុះអន្តរាគមន៍និងនាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋ ១៦០គ្រួសារ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់
ប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកព្រៃនប់ បានទទួលការយកចិត្តទុកដាក់ និងជំនួយសង្គ្រោះបន្ទាន់ភ្លាមៗពីសំណាក់អាជ្ញាធរខេត្ត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តឧត្តមវិញ្ញាណរាម (វត្តរាម)
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ និងព្រះពុទ្ធសាសនាដ៏ធំបង្អស់មួយរបស់ប្រជាជនខ្មែរ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ (មានរយៈពេល ១៥ថ្ងៃ)។ ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំង ៧សណ្តានដែលបានចែកឋានទៅ និងដើម្បីបណ្តុះស្មារតីដឹងគុណ ព្រមទាំងការជួបជុំគ្នារវាងសាច់ញាតិបងប្អូន។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
អ្នកជំនាញការអាដហុក នៃអាយស៊ីស៊ីព្រះវិហារ បានចុះពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នឹងបានផ្តល់អនុសាសន៍ដល់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមក្នុងបរិវេណប្រាសាទរួម និងប្រាសាទប្រាំ ព្រមទាំងការរៀបចំវង់ទស្សនាទេសចរផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ថវិកា និងគ្រឿងឧបភោគបរិភោគ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឃុំកែវផុស
លោក យូសុះ សូឡៃម៉ាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងប្រគល់អំណោយស្ដីពីអង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍កែវផុស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

