ព័ត៌មានក្នុងខេត្ត

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ឆ្នាំ២០២៦
ស្ថានទូតអាមេរិក ប្រចាំនៅព្រះរាជាណាចកក្រកម្ពុជា រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ឆ្នាំ ២០២៦ (Education USA Fair-2026) នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្សារទំនើប ហេរីថេកវ័ក (The Heritage Walk) ក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប លោកស្រី Katherine M. Diop ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក និងលោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំសមាជិក សមាជិកា មន្ត្រីរាជការសូត្រមន្តកាន់បិណ្ឌវេនទី២ នៅវត្តអូរត្រេះ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំសមាជិក សមាជិកា មន្ត្រីរាជការសូត្រមន្តកាន់បិណ្ឌវេនទី២ នៅវត្តអូរត្រេះ
នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី២ នៅវត្តអូរត្រេះ ក្រុងព្រះសីហនុ  ដោយមានការចូលរួមពីសំណាក់លោកយាយ លោកតា និងពុទ្ធបរិស័ទជិតឆ្ងាយ យ៉ាងច្រើនកុះករ ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោកជំទាវ ចម និម្មល អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ចម និម្មល អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោកជំទាវ Raylene Siale LIUFALANI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី អញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាល មកពីស្រុកស្ទឹងហាវ និងស្រុកព្រៃនប់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី អញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាល មកពីស្រុកស្ទឹងហាវ និងស្រុកព្រៃនប់
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបជាង ១០០នាក់ មកពី១៤ឃុំ ក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការក្រុមហ៊ុន អិមអធី រាប់ប៊ើរ ផ្លេនថេសិន (MRT Rubber Plantation) ស្ថិតក្នុងភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនលោក ចៅ សំអ៊ូច និវត្តជនក្រសួងព័ត៌មាន
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនលោក ចៅ សំអ៊ូច និវត្តជនក្រសួងព័ត៌មាន
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាទៅប្រគល់ជូន លោក ចៅ សំអ៊ូច អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (ខេមបូឌាណឺស) ក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនលោក អ៊ុ ភុន និវត្តជនក្រសួងព័ត៌មាន
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនលោក អ៊ុ ភុន និវត្តជនក្រសួងព័ត៌មាន
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិវត្តជនលោក អ៊ុ ភុន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនលោក ផន សុភា អតីតមន្ត្រីរាជការក្រសួងព័ត៌មាន
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនលោក ផន សុភា អតីតមន្ត្រីរាជការក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) បានมอบหมายឱ្យ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់ទីកន្លែង និងនាំយកអំណោយដ៏ថ្លៃថ្លាជូន លោក ផន សុភា អតីតមន្ត្រីរាជការដែលបានបម្រើការងារនៅអធិការដ្ឋាន ក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៣ នាព្រឹកទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់​ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់​ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សាលារៀន គី ប៊ុនឈោង បានរៀបចំពិធីប្រគល់បណ្ណសរសើរជូនដល់សិស្សពូកែកម្រិតថ្នាក់មត្តេយ្យ និងសិស្សពូកែភាសាអន្តរជាតិ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
សកម្មភាពថ្នាក់ដឹកនាំ
សាលារៀន គី ប៊ុនឈោង បានរៀបចំពិធីប្រគល់បណ្ណសរសើរជូនដល់សិស្សពូកែកម្រិតថ្នាក់មត្តេយ្យ និងសិស្សពូកែភាសាអន្តរជាតិ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
សាលារៀន គី ប៊ុនឈោង បានរៀបចំពិធីដ៏អធិកអធមមួយ ដើម្បីប្រគល់បណ្ណសរសើរជូនដល់សិស្សពូកែកម្រិតថ្នាក់មត្តេយ្យ និងសិស្សពូកែភាសាអន្តរជាតិ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន គណៈប្រតិភូសហភាពអឺរ៉ុប ចូលជួបពិភាក្សាការងារ
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន គណៈប្រតិភូសហភាពអឺរ៉ុប ចូលជួបពិភាក្សាការងារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាជាម្ចាស់ផ្ទះ
សកម្មភាពថ្នាក់ដឹកនាំ
សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាជាម្ចាស់ផ្ទះ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញធ្វើសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ស្តីអំពី លទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា នៅរាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត