ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន៖ ការសុំទោសរបស់លោកស្រី សំ សុខា មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំ ជំរុញឱ្យលោកស្រី សំ សុខា ធ្វើការសូមទោសជាសាធារណៈ ចំពោះការជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគណបក្សប្រជាជនស្រុកព្រៃនប់ និងឃុំទាំង១០
រសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មកប្រគល់ជូនគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគណបក្សប្រជាជនស្រុកកំពង់សីលា និងឃុំទាំង០៤
រសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មកប្រគល់ជូនគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សីលា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឆាន់ សូរ្យផល និងលោក ទិត ខេមរា ចុះនាំយកអំពូលសូឡាប្រគល់ជូនស្នាក់ការគណបក្សឃុំតានៃ និងត្រួតពិនិត្យសកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន
នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំតានៃ បានអមដំណើរដោយលោក ទិត ខេមរា អគ្គនាយករង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតានៃ បាននាំយកអំពូលសូឡាចំនួន ៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ទៅប្រគល់ជូនស្នាក់ការគណបក្សឃុំតានៃ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ ការពង្រឹងតួនាទីស្ត្រី និងការយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជន គឺជាកម្លាំងស្នូលក្នុងការអភិវឌ្ឍជាតិ និងការពារបូរណភាពទឹកដី
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ ដោយមានសមាជិក សមាជិកា ចូលរួមប្រមាណជាង ៨០០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចុះសំណេះសំណាល និងឧបត្ថម្ភថវិកាជូនមន្ត្រីមូលដ្ឋាន និងសមាជិកបក្សមានជំងឺ
នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង ប៊ុនទី ប្រធានគណៈកម្មការគ្រប់គ្រងសមាជិកគណបក្ស ខ.២៦''A'' និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចាត់តំណាងឱ្យ លោក សុង កុសល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ៣ ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៤ លោកប្រធាន និងអនុប្រធានភូមិ៣ ព្រមទាំងប្រធានសាខាបក្សទាំង៧។ ក្នុងឱកាសនោះ ក្រុមការងារក៏បានបន្តចុះសួរសុខទុក្ខប្រធានសាខាបក្សដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ដែលស្ថិតក្នុងភូមិ១ សង្កាត់លេខ៤ ផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាស្តីពី “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (Kibo-RPC)”
រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)”។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម កៅ អុីមរ៉ន និងឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ជួបពិភាក្សាការងារអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការបណ្តុះបណ្តាលអ្នកសារព័ត៌មាន
ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា អំពីការស្វែងរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ ដែលជំនួបនេះបានប្រព្រឹត្តទៅនៅស្ថានទូតតួកគីយ៉េនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ប្តេជ្ញាខ្ពស់ក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនខេត្តព្រះសីហនុ (វីដេអូ)
ខេត្តព្រះសីហនុ៖ ក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីវឌ្ឍនភាពការងារសំខាន់ៗរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសាខាសមាគម បានគូសបញ្ជាក់យ៉ាងមុតមាំអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ក្នុងខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងអនឡាញស្កេម (Online Scams) ចំនួន ១០កន្លែង ឃាត់ខ្លួនជនជាតិចិន ២៥នាក់ និងដកហូតវត្ថុតាងជាច្រើន
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលជាចំហលើទីតាំងផ្ទះល្វែងចំនួន ១០ទីតាំង ស្ថិតនៅភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន ជំរុញឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា បន្ដការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតឱ្យលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៥ រួមជាមួយសមជិកាសរុបចំនួន៣២នាក់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តព្រះសីហនុ ចុះសិក្សាទីតាំងចំនួន ៤កន្លែង ដើម្បីរៀបចំសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសន៏
ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ណៃ សាលី នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារជំនាញអន្តរមន្ទីរ ចុះពិនិត្យ និងសិក្សាស្រាវជ្រាវផ្ទាល់នៅទីតាំងចំនួន ៤កន្លែង ដែលជាគោលដៅស្នើសុំសាងសង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) តាមសំណើរបស់នីតិបុគ្គល (ក្រុមហ៊ុនឯកជន)។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក (មួយលានមួយសែនដុល្លារអាម៉េរិក) ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក (មួយលានមួយសែនដុល្លារអាម៉េរិក) ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រ ហមកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង។

