ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្ដម ម៉ាង ស៉ីណេត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច នៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ
អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយថ្នាក់ ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស្វាយ ស៊ីថា៖ ការចងក្រងបណ្តាញការងារជាប្រព័ន្ធ និងការពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាននៅក្នុងការងារព័ត៌មាននិងសាធារណមតិ
«ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ បញ្ញាសិប្បនិម្មិត» នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានសង្កត់ធ្ងន់លើការវិវត្ត សារៈសំខាន់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងក្លាយជាឧបករណ៍ធ្វើឱ្យការ ចែកចាយព័ត៌មាន ជាពិសេសព័ត៌មានបំពុល បំភាន់ និងក្លែងក្លាយ អាចធ្វើទៅបានកាន់តែលឿនរហ័ស។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងធំ PZU នៅប្រទេសប៉ូឡូញ
អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ចតាមការអញ្ជើញរបស់ក្រុមហ៊ុន PZU នៃប្រទេសប៉ូឡូញ ដើម្បីស្វែងយល់ពីឱកាសសហប្រតិបត្តិការក្នុងវិស័យធានារ៉ាប់រង និងហិរញ្ញវត្ថុ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដល់ទីក្រុង Warsaw នៃសាធារណរដ្ឋប៉ូឡូញ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាទេសចរណ៍ និងផ្សព្វផ្សាយការវិនិយោគ
គណៈប្រតិភូជាន់ខ្ពស់ខេត្តព្រះសីហនុ ធ្វើដំណើរដល់ទីក្រុង Warsaw នៃសាធារណរដ្ឋប៉ូឡូញ (Republic of Poland) ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញបេសកកម្មផ្លូវការក្នុងការចូលរួម «វេទិកាទេសចរណ៍ និងផ្សព្វផ្សាយពីកម្មវិធីពិសេសជំរុញការវិនិយោគរបស់ខេត្តព្រះសីហនុ»។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់ខេត្តក្រចេះ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់ក្រុមការងារ។


សកម្មភាពថ្នាក់ដឹកនាំ
កម្លាំងជំនាញសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចុះអប់រំ និងរៀបចំសណ្ដាប់ធ្នាប់រថយន្តធុនធ្ងន់ឈប់ចតអនាធិបតេយ្យតាមបណ្ដោយឆ្នេរព្រែកត្រែង និងផ្លូវជាតិលេខ៤
កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះប្រតិបត្តិការអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ។


សកម្មភាពថ្នាក់ដឹកនាំ
សាលារៀន គី ប៊ុនឈោង ក្នុងស្រុកព្រៃនប់ ពង្រីកកម្រិតបណ្តុះបណ្តាលពីចំណេះទូទៅដល់ជំនាញកុំព្យូទ័រ ទទួលស្គាល់ដោយក្រសួងអប់រំ
សាលារៀន គី ប៊ុនឈោង បានប្រារព្ធពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្រោមអធិបតីភាព លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោកនាយក លោកលោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។


សកម្មភាពថ្នាក់ដឹកនាំ
កម្មវិធី «រត់ដើម្បីភពផែនដី» នៅខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងសមាគម CATA ជំរុញការយល់ដឹងពីបរិស្ថាន និងយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក
«រត់ដើម្បីភពផែនដី» ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយបរិស្ថាន និងចូលរួមយុទ្ធនាការពុំមានប្លាស្ទិក នៅរង្វង់មូលព្រះថោងនាងនាគ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
សិកា្ខសាលាបណ្តុះបណ្តាល ស្តីពី «នីតិវិធី នៃការអនុវត្តការលើកទឹកចិត្តផ្នែកគយ ក្រោមកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»
សិកា្ខសាលាបណ្តុះបណ្តាល ស្តីពី «នីតិវិធី នៃការអនុវត្តការលើកទឹកចិត្តផ្នែកគយ ក្រោមកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងរដ្ឋបាលក្រុង-ស្រុក និងលោក លោកស្រី តំណាងមន្ទីរ អង្គភាព និង វិនិយោគិន នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមវេទិកាទេសចរណ៍ និងជំរុញការវិនិយោគនៅប៉ូឡូញ និងឆែក
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចេញដំណើរដើម្បីចូលរួមក្នុងវេទិកាទេសចរណ៍ និងកិច្ចប្រជុំផ្សព្វផ្សាយពីកម្មវិធីពិសេសជំរុញការវិនិយោគរបស់ខេត្តព្រះសីហនុ នៅសាធារណរដ្ឋប៉ូឡូញ (Republic of Poland) និងសាធារណរដ្ឋឆែក (Czech Republic)។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង


សកម្មភាពថ្នាក់ដឹកនាំ
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ ចាប់ផ្តើមបើកការប្រកួតយ៉ាងស្វិតស្វាញ ក្នុងក្រុងកំពង់សោម
ពិធីបើកព្រឹត្តិការណ៍ប្រណាំងរថយន្តប្រចាំឆ្នាំ «ប្រណាំង OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ - Cambodia OFF-ROAD Championship 2027 (CORC)» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាបន្តបង្ហាញទឹកចិត្តមនុស្សធម៌ «ប្រទេសតូច តែបេះដូងធំ»៖ ភ្ញៀវទេសចរអន្តរជាតិ ១៥សញ្ជាតិ នៃនាវា Odyssey ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់
ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០នាក់ មកពី ១៥សញ្ជាតិ រួមជាមួយនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា

