ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោក ឡុង ឌីម៉ង់៖ «ការគ្រប់គ្រងបរិស្ថាន និងសំណល់ គឺជាកាតព្វកិច្ចដាច់ខាតដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រកបដោយចេរភាព»
នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពពិធីក្នុងពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦» ក្រោមប្រធានបទ «សំណល់សូន្យ» ដែលបានប្រារព្ធឡើងនៅអនុវិទ្យាល័យសម្ដេចឪ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់អគ្គកុងស៊ុលវៀតណាម ក្នុងឱកាសជម្រាបលាថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដើម្បីទៅបំពេញភារកិច្ចថ្មី
នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំន២០២៦នេះ។ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យឯកឧត្តម ឡាយ ស៊ួនឈាន (Lai Xuan Chien) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរជាតិអាវុធគីមី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធមហាប្រល័យ
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំប្រជាជន មានការរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម» ក្រោមអធិបតីភាពរបស់ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយិកានាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខដល់នាយ នាយរង ពលទាហានកងពល តូចលេខ៤ និងនាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្តម្ភជូនវីរកងទ័ពទិសខេត្តឧត្តរមានជ័យ
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសួរសុខទុក្ខដល់នាយ នាយរង និងពលទាហាន កងពលតូចលេខ៤ និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នូវគ្រឿងចក្រអេស្តាវ៉ាទ័រ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនវីរកងទ័ព និងគ្រួសារវីរកងទ័ពនៅសមភូមិមុខ ស្ថិតនៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត
មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែមិថុនា និងលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញនូវទិសដៅការងារអនុវត្តបន្ត។ កិច្ចប្រជុំនេះបានដឹកនាំដោយលោក ខៀវ សាវ៉ុន ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តព្រះសីហនុ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃមន្ទីរព័ត៌មានខេត្ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ដើម្បីសុវត្ថិភាពក្នុងកន្លែងការងារ និងសហគមន៍! បុគ្គលិកក្រុមហ៊ុន C.I.I.D.G ចំនួន ២៥នាក់ ទទួលការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ពីសាខាកាកបាទក្រហម ខេត្តព្រះសីហនុ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមបង់ថ្លៃដល់ បុគ្គលិកក្រុមហ៊ុន C.I.I.D.G Erodos Hongjun Electric Power Co. LTD បុគ្គលិកចូលរួមចំនួន ២៥នាក់ ស្រី ២នាក់ រយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៤ -២៥ខែមិថុនានេះ នៅស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ (ZOOM)។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកកំពង់សីលា ចុះដាំដើមឈើក្នុងបរិវេណសាលាបឋមសិក្សាស្ទឹងច្រាល ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា បានអញ្ជើញចុះបំពេញបេសកកម្មដាំដើមឈើជាច្រើនដើម នៅឯបរិវេណសាលាបឋមសិក្សាស្ទឹងច្រាល។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបង្កើនសោភ័ណភាព និងបង្កើតបរិយាកាសសិក្សាឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់សិស្សានុសិស្ស។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរព័ត៌មានខេត្ត បើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានីយទូរទស្សន៍ខេត្ត ដើម្បីលើកកម្ពស់សក្តានុពលខេត្តទៅកាន់ឆាកអន្តរជាតិ
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូតំណាងរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរព័ត៌មានខេត្ត បានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំពិភាក្សាការងារយ៉ាងសំខាន់ជាមួយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែជិតស្និទ្ធ។


សកម្មភាពថ្នាក់ដឹកនាំ
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តលោកគ្រូគណិតវិទ្យាដែលកំពុងមានជំងឺ
នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការី និងមន្ត្រីពាក់ព័ន្ធចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយលោកគ្រូ កែវ សុភាព គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យានៃសាលាអនុវិទ្យាល័យសំរុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់
យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៨នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ព្រមទាំងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម លី រស្មី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាសហប្រធានជាមួយឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មី នៃសាលាខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាទួលទទឹង
នៅរសៀលថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលទទឹង ស្ថិតក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

