ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បទឈប់បាញ់មានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា បទឈប់បាញ់មានន័យថា គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។


សកម្មភាពថ្នាក់ដឹកនាំ
ស្ថានទូតកូរ៉េ នៅភ្នំពេញ រៀបចំពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងលោក PAK Chol Jun ភារធារី ស្តីទី នៃស្ថានទូតសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត ដល់ទីក្រុងក្វាងចូវ ដើម្បីចូលរួមវេទិកា “ផលិតកម្មឆ្លាតវៃអាស៊ាន”
គណៈប្រតិភូជាន់ខ្ពស់ខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដល់ទីក្រុងក្វាងចូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដោយសុវត្ថិភាពហើយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការទី៦ នៃរដ្ឋសភា ឯកភាពលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ដោយរក្សាខ្លឹមសារដើមទាំងស្រុង ត្រៀមបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានសម្រេចឯកភាពទាំងស្រុងលើទម្រង់ និងខ្លឹមសារដើមនៃសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ក្រោយការពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនរួចរាល់ ដើម្បីរៀបចំរបាយការណ៍បញ្ជូនបន្តទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចាត់ចែងតាមនីតិវិធី។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាបន្តជំរុញឱ្យភាគីថៃគោរពសេចក្តីប្រកាសរួម និងស្នើឱ្យពន្លឿនកិច្ចប្រជុំ JBC ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាថ្មីនូវជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការគោរពយ៉ាងពេញលេញនូវរាល់ចំណុចនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កម្ពុជាបានរិះគន់ភាគីថៃថាពន្យារពេលក្នុងការអនុវត្តកិច្ចព្រមព្រៀង និងបន្តសកម្មភាពបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។


សកម្មភាពថ្នាក់ដឹកនាំ
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់យោធាកម្ពុជា ទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ប្រទេសអូស្ត្រាលី
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ស្ថិតក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។


សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាតOnline Scams
កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បង្កើតភាពភ្ញាក់ផ្អើល និងស្និទ្ធស្នាលជាមួយពលរដ្ឋនៅផ្លូវថ្មើរជើងចតុមុខ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដើរកម្សាន្តជាលក្ខណៈគ្រួសារនៅ «ផ្លូវថ្មើរជើងចតុមុខ» ដោយបានបង្កើតនូវបរិយាកាសយ៉ាងរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជន។


សេចក្តីជូនដំណឹង
ឱកាសការងារនៅខេត្តព្រះសីហនុសម្រាប់បងប្អូនត្រឡប់មកពីប្រទេសថៃ
កំពុងបើកទ្វារស្វាគមន៍យ៉ាងកក់ក្តៅ និងមានតម្រូវការកម្លាំងពលកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់បងប្អូនខ្មែរដែលទើបតែត្រឡប់មកពីប្រទេសថៃវិញ។ ការវិលត្រឡប់មកមាតុភូមិវិញនេះ គឺជាឱកាសដ៏ល្អក្នុងការចាប់ផ្តើមជីវភាពថ្មីនៅជិតផ្ទះ ដោយមិនចាំបាច់ប្រឈមមុខនឹងការធ្វើដំណើរកាត់ព្រំដែន ឬការលំបាករស់នៅឆ្ងាយពីក្រុមគ្រួសារទៀតឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាល និងរៀបចំពិធីអាហារសាមគ្គីអបអរសាទរសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់ ១០០%
អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការីចុះជួបសំណេះសំណាល និងរៀបចំពិធីពិសារអាហារសាមគ្គី ជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២៦ ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យ អាត់តាម៉ៃយូស ដែលទទួលបានលទ្ធផលប្រឡងជាប់ ១០០% នាពេលកន្លងមក។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៊ីណេត អញ្ជើញទទួលអំណោយកាតាបសិស្សចំនួន ១៥០០ និងសម្ភារ ពីក្រុមហ៊ុន ហតដក លិឆឹង ហ៊្វូដ ខូអិលធីឌី (LICHENG Food Co.,Ltd)
លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយមនុស្សធម៌ រួមមាន កាតាបសិស្សចំនួន ១៥០០ និងសម្ភារសិក្សាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាពីក្រុមហ៊ុន ហតដក លិឆឹង ហ៊្វូដ ខូអិលធីឌី (LICHENG Food Co.,Ltd)។


ទេសចរណ៍
ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និងទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា
ទីស្តីការក្រសួងទេសចរណ៍, រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។

