ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងធ្វើការជាមួយកម្ពុជា ក្នុងការទទួលបានលទ្ធផលសម្រេចជាក់ស្ដែង
សហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងធ្វើការជាមួយកម្ពុជា ក្នុងការទទួលបានលទ្ធផលសម្រេចជាក់ស្ដែង។ នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លូវការ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដែលបានផ្សាយចេញនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម នេត្រ ភក្រ្ដា ចែករំលែកការផ្សាយរបស់សារព័ត៌មានបារាំងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចែករំលែកនៅថ្ងៃនេះ សារព័ត៌មានបារាំងមួយទៀតបានចុះផ្សាយព័ត៌មានអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះគឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)។ «ខ្ញុំនឹកផ្ទះរបស់ខ្ញុំ»៖ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួនដោយសារជម្លោះ ចាប់ផ្តើមកសាងជីវិតឡើងវិញ «I miss my home': Cambodians displaced by conflict start over» ជាចំណងជើងនៃអត្ថបទទីភ្នាក់ងារសារព័ត៌មាន AFP។ ខាងក្រោម ខ្ញុំសូមសង្ខេបខ្លីនៃខ្លឹមសារ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html។ អត្ថបទរបស់ AFP នឹងត្រូវសារព័ត៌មាននានានៅលើពិភពលោកយកទៅផ្សព្វផ្សាយបន្ត។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន
ឆ្លើយតបតាមការអំពាវនាវរបស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ដុល្លារអាម៉េរិក ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រី៣ក្រសួងអញ្ជើញដឹកនាំបើកកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីកសិកម្មទឹកជនបទ
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅសាលប្រជុំនៃទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និង វិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់


សិល្បៈនិងវប្បធម៌
ពិធីបុណ្យដង្ហែ និងប្រគេនគម្ពីរព្រះត្រៃបិដក ព្រមទាំងជើងអាធារ (តុ) ចំនួន ១.០០០ ឈុត ប្រព្រឹត្តទៅយ៉ាងអធិកអធម នៅខេត្តព្រះសីហនុ
ដោយទឹកចិត្តសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា ក្រោមការផ្តួចផ្តើមរួមគ្នាពីសំណាក់ ឯកឧត្តម លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទ ញាតិព្រះធម៌ និងសប្បុរសជនយ៉ាងច្រើនកុះករ បានរួមសាមគ្គីគ្នារៀបចំ «ពិធីបុណ្យដង្ហែ និងប្រគេនគម្ពីរព្រះត្រៃបិដក ព្រមទាំងជើងអាធារ (តុ) ចំនួន ១.០០០ ឈុត» យ៉ាងឱឡារិក ដើម្បីវេប្រគេនដល់ព្រះសង្ឃ សម្រាប់តម្កល់ទុកប្រើប្រាស់ក្នុងកម្មវិធីបុណ្យព្រះត្រៃបិដកប្រចាំខេត្តព្រះសីហនុ។


កសិកម្ម
មន្ត្រីពេទ្យសត្វមន្ទីរកសិកម្មខេត្តព្រះសីហនុ ចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈជូនប្រជាកសិករនៅតាមមូលដ្ឋាន
ការចិញ្ចឹមសត្វពាហនៈជាលក្ខណៈគ្រួសារគឺជាទម្លាប់របស់កសិករខ្មែរនៅតាមស្រុកស្រែចម្ការតាំងពីបុរាណកាលមកម្ល៉េះ។ សត្វពាហនៈទាំងនេះមិនត្រឹមតែត្រូវបានប្រើប្រាស់ជាកម្លាំងអូសទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពចំណូលដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្ត ចូលរួមប្រជុំដោះស្រាយទំនាស់ដីធ្លីនៅក្រុងកំពង់សោម ក្រោមអធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី
លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីនៅភូមិសាស្ត្រក្រុងកំពង់សោម ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការសម្អាតឆ្នេរក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ» គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខ
រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាលើការត្រៀមរៀបចំយុទ្ធនាការសម្អាតឆ្នេរ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកែលម្អសោភ័ណភាព និងពង្រឹងសេវាបន្ទប់ទឹកសាធារណៈនៅឆ្នេរអូរឈើទាល
លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអន្តរមន្ទីរ និងអង្គភាពពាក់ព័ន្ធ រួមជាមួយអ្នកគ្រប់គ្រងបន្ទប់ទឹក ដើម្បីពិភាក្សាលើវិធានការកែលម្អសោភ័ណភាព និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបន្ទប់ទឹកសាធារណៈតាមបណ្ដោយឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ប្តេជ្ញា បន្តពង្រឹងទំនាក់ទំនង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ
នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Julien Bert អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងលោក Frantz Vaganay ប្រធានទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCEF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការងារត្រៀមសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦»។


សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករមិនឱ្យលក់ដូរលើចំណីផ្លូវសាធារណៈ ដើម្បីលើកសោភ័ណភាពទីក្រុង
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងសហការចុះប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់សាធារណៈយ៉ាងសកម្ម។

