ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងជំរុញឱ្យមន្ត្រីមន្ទីរដែនដីខេត្តព្រះសីហនុ ពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងជំរុញឱ្យមន្ត្រីមន្ទីរដែនដីខេត្តព្រះសីហនុ ពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល និងលើកទឹកចិត្តដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមការងារស្ម័គ្រចិត្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំរៀបចំចងក្រងផលិតវីដេអូឯកសារ ស្ដីពីវឌ្ឍនភាពអគាររដ្ឋបាលខេត្តថ្មី។
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំរៀបចំចងក្រងផលិតវីដេអូឯកសារ ស្ដីពីវឌ្ឍនភាពអគាររដ្ឋបាលខេត្តថ្មី។
កិច្ចប្រជុំនៅប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឯម ភាព និងលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់
សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់
អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦នេះ បានចាត់ទុកវត្តមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួនជាង ២០០រូបនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)ថាជាគឺជាកាតាលីករដ៏សំខាន់ក្នុងការបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជា ឱ្យទៅជាសារនយោបាយ និងសេដ្ឋកិច្ចឆ្លុះបញ្ចាំងទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយស្តីពីកិច្ចប្រជុំ ISC-2 ឱ្យលេចធ្លោលើឆាកអន្តរជាតិ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ISC-2
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ISC-2
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) អញ្ជើញថ្លែងសុន្ទរកថា បើកសន្និសីទ ISC-2 ដែលប្រារព្ធឡើង ក្រោមមូលបទ៖ "សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី" នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទ ISC-2
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទ ISC-2
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទ ISC-2 ដែលប្រារព្ធឡើង ក្រោមមូលបទ៖ "សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី" នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរាជានុញ្ញាត គណៈប្រតិភូសន្និសីទ ISC-2 ចូលក្រាបបង្គំគាល់
សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរាជានុញ្ញាត គណៈប្រតិភូសន្និសីទ ISC-2 ចូលក្រាបបង្គំគាល់
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិ ចូលក្រាបថ្វាយបង្គំគាល់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយប្រធានគណៈប្រតិភូ មុនពិធីបើក ISC-2
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយប្រធានគណៈប្រតិភូ មុនពិធីបើក ISC-2
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម លោកជំទាវជាប្រធានគណៈប្រតិភូនៃបណ្តាប្រទេសនានា មុនពិធីបើកសន្និសីទ ISC-2 នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំពង្រឹងកិច្ចសហការ និងបច្ចេកទេសសេវាអតិថិជន រវាងអគ្គិសនីកម្ពុជា (EDC) និងអគ្គិសនីខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពង្រឹងកិច្ចសហការ និងបច្ចេកទេសសេវាអតិថិជន រវាងអគ្គិសនីកម្ពុជា (EDC) និងអគ្គិសនីខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី អាន លក្ខ័ណា នាយិការងនៃនាយកដ្ឋានព័ត៌មាន និងសេវាអតិថិជន (Call Center) និងសហការី នៃអគ្គិសនីកម្ពុជា (EDC) បានបើកកិច្ចប្រជុំការងារមួយនៅឯអង្គភាពអគ្គិសនីខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ក្រុមការងារសាខាសមាគមនារីខេត្ត ទទួលចង្ក្រានសន្សំសំចៃថាមពលជាង ៦ពាន់គ្រឿងពីក្រុមហ៊ុន ស៊ីបកូ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារសាខាសមាគមនារីខេត្ត ទទួលចង្ក្រានសន្សំសំចៃថាមពលជាង ៦ពាន់គ្រឿងពីក្រុមហ៊ុន ស៊ីបកូ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារសាខាសមាគមនារីខេត្តព្រះសីហនុ បានចុះទៅទទួលយកចង្ក្រានសន្សំសំចៃថាមពលសរុបចំនួន ៦,៤១៨គ្រឿង ពីក្រុមហ៊ុន ស៊ីបកូ (SIPCO) ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ប្រមុខការពារជាតិកម្ពុជា និងអនុព័ន្ធយោធាហ្វីលីពីន បញ្ជាក់ពីការពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ
សកម្មភាពថ្នាក់ដឹកនាំ
ប្រមុខការពារជាតិកម្ពុជា និងអនុព័ន្ធយោធាហ្វីលីពីន បញ្ជាក់ពីការពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឱ្យ វរសេនីយ៍ឯក ជូណាថាន់ ផាលឡារ៉ា ប៉ាហ្វ (JONATHAN PHALLARA PAF ) នាយការិយាល័យអនុព័ន្ធយោធា (ថ្មី) នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ។ ជំនួបនេះ បានប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
សកម្មភាពថ្នាក់ដឹកនាំ
សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
ឯកឧត្តម ប៉េហ៊ីន ដាតូ អាប់ឌុល រ៉ាម៉ាន់ អ៊ីប្រាហ៊ីម (Pehin Dato Abdul Rahman Ibrahim) សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី២។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត
សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ ជាមួយ ឯកឧត្តម មីលតុន ឌីក ប្រធានរដ្ឋសភាអូស្ត្រាលី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក
«កាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត