ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ពីភាពស្របច្បាប់នៃដែនដីប្រាសាទតាមាន់ធំ (វីដេអូ)
ភ្នំពេញ – រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបញ្ជាក់អះអាងជាថ្មីអំពីអធិបតេយ្យភាពលើប្រាសាទតាមាន់ធំ ដោយផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារប្រវត្តិសាស្ត្រអន្តរជាតិយ៉ាងរឹងមាំ។ តាមរយៈការវិភាគលើឯកសារយោងផ្លូវការ ប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងត្រឹមត្រូវ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ពាក់ព័ន្ធការផ្ទុះគ្រាប់បែកដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួស ៤នាក់
កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពី៖ បច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា
ភ្នំពេញ៖ ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បច្ចុប្បន្នភាពជុំវិញស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយអះអាងពីភាពប្រក្រតី និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់១នាក់ លើផ្លូវល្បឿនលឿនគីឡូម៉ែត្រ K152+600 ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ
សេចក្តីប្រកាសព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់១នាក់ នៅនឹងកន្លែងកើតហេតុ លើផ្លូវល្បឿនលឿនត្រង់ចំណុចគីឡូម៉ែត្រ K152+600 ស្ថិតនៅក្រុមទី៧ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សេចក្តីប្រកាសព័ត៌មាន
« បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និងព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
« បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និងព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ។
ប្រភព ៖ PR Cambodian Government


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាប្តឹងទៅអគ្គសេនាធិការហ្វីលីនហ្វីលីពីន ករណីទាហានថៃអមក្រុម AOT រំលោភចូលដែនអធិបតេយ្យខ្មែរនៅប្រាសាទខ្នារ
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទបានធ្វើលិខិតប្តឹងទៅឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីនអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) នៅប្រាសាទខ្នារ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន | AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ
(AKP) នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។


សេចក្តីប្រកាសព័ត៌មាន
សាលាដំបូងខេត្តព្រះសីហនុ ចាត់វិធានការក្តៅលើក្រុមជនសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំនៅសង្កាត់រាម
សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌដ៏រសើបមួយ ពាក់ព័ន្ធនឹងការរៀបចំដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការសម្អាតប្រាក់ ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

