ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
AOT KH HOM ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិមនុស្សជាតិទាំងមូល ដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ៖ ការប្រឆាំងនឹងអំពើភេរវកម្ម គឺជាការប្រឆាំងនឹងការធ្វេសប្រហែសរបស់ខ្លួនឯង
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពី «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ក្រោមអធិបតីភាព ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តីអនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ.។


ការអភិវឌ្ឍ
អាកាសយានអន្តរជាតិតេជោ គ្រងចំណាត់ថ្នាក់លេខ ៥ លើពិភពលោក ក្នុងប្រតិបត្តិការឆ្នាំដំបូង
ក្នុងរយៈពេល មួយឆ្នាំពេញនៃប្រតិបត្តិការ អាកាសយានដ្ឋាន អន្តរជាតិតេជោ ទទួលបានអ្នកដំណើររហូតដល់ជាង ២,៤ លាននាក់ និងបានពង្រីកបណ្តាញហោះហើរអន្តរជាតិយ៉ាង មមាញឹក។អ្វីដែលជាមោទកភាពជាតិដ៏ធំធេងនោះ ព្រលានយន្តហោះដ៏ទំនើបរបស់ព្រះរាជាណាចក្រមួយនេះ ត្រូវបាន ស្ថាប័ន Skytrax ចាត់ថ្នាក់ជា «អាកាសយានដ្ឋានថ្មីល្អបំផុត» លេខ ៥ លើពិភពលោកក្នុងឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អគ្គនាយក CMAC បង្ហាញសង្ឃឹមថា យុត្តិធម៌ពិតជាមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូទស្សនកិច្ចក្រុមហ៊ុនផលិតឧបករណ៍បំភ្លឺឆ្លាតវៃសម្រាប់រថយន្ត NVEL នៅទីក្រុងក្វាងចូវ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ធ្វើទស្សនកិច្ចកិច្ចការងារនៅក្រុមហ៊ុន Guangzhou New View Electrical & Lighting Co., Ltd. (ហៅកាត់ថា NVEL) ដែលជា ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ឧបករណ៍បំភ្លឺឆ្លាតវៃសម្រាប់រថយន្ត (Automotive Lighting) ដ៏ធំមួយស្ថិតក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្ស ប្រុស ស្រី សរុបចំនួន ៣០នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ស្រី១នាក់ ជនជាតិខ្មែរ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគម នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ តែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកកំពង់សីលាជំរុញការអភិវឌ្ឍទឹកស្អាត អគ្គិសនី និងការគ្រប់គ្រងសំរាម ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ
ការអភិវឌ្ឍបណ្តាញទឹកស្អាត អគ្គិសនី និងការគ្រប់គ្រងកាកសំណល់ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់សោភ័ណភាព បរិស្ថាន សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងទីប្រជុំជន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ចូលជួបពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber- ACBC) ដឹកនាំដោយ លោកស្រី Sokveasna Chan ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំប្រចាំខែស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធវីដេអូ Zoom។


សុខាភិបាល
ស្ត្រីម្នាក់សម្រាលកូនលើអូប័រខណៈកំពុងធ្វើដំណើរ ត្រូវបានក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា
ស្ត្រីម្នាក់បានសម្រាលកូនដោយសុវត្ថិភាពនៅលើអូប័រ ខណៈកំពុងធ្វើដំណើរតាមផ្លូវទឹក មុនពេលត្រូវបានក្រុមការងារជួយអន្តរាគមន៍ និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យដើម្បីទទួលការថែទាំវេជ្ជសាស្ត្រ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាជឿនលឿន Zhejiang Dahua Technology ទីក្រុងក្វាងចូវ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចកិច្ចការងារនៅក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ដែលជាសាជីវកម្មបច្ចេកវិទ្យាលំដាប់ពិភពលោករបស់ប្រទេសចិន ស្ថិតនៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។

