ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពង្រឹងសេវាជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម នៅមណ្ឌលសុខភាពទាំង ០៤ ក្នុងខេត្តព្រះសីហនុ
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ កម្មវិធីជំងឺមិនឆ្លង នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មដ៏មានសារៈសំខាន់ក្នុងការអភិបាល និងបង្វឹកការផ្តល់សេវាជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម នៅមណ្ឌលសុខភាព


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា៖ ព័ត៌មានក្លែងក្លាយមិនទាន់មាននិន្នាការថយចុះនៅឡើយទេ តែប្រជាពលរដ្ឋ កាន់តែយល់ដឹងច្រើន ហើយខ្លះថែមទាំងចូលរួមទប់ស្កាត់ថែមទៀត
គិតរហូតមកដល់ពេលនេះព័ត៌មានក្លែងក្លាយ បើទោះបីក្រសួងព័ត៌មាន បានខិតខំផ្សព្វផ្សាយ និងអប់រំឱ្យយល់ដឹងអំពីព័ត៌មានណាក្លែងក្លាយ និងព័ត៌មានណាពិត តែក៏នៅមិនទាន់មាននិន្នាការថយចុះនៅឡើយទេ ប៉ុន្តែយ៉ាងណាក្តីពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងបានយល់ដឹងអំពីព័ត៌មាននេះគឺកាន់តែច្រើនឡើង និងមួយចំនួនថែមទាំងចូលរួមទប់ស្កាត់ថែមទៀត។


សកម្មភាពថ្នាក់ដឹកនាំ
អគារស្នាក់ការ កបប ស្រុកស្ទឹងហាវ ចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវការហើយ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាជូនប្រជាពលរដ្ឋ
សាខា កបប ខេត្តព្រះសីហនុ បានរៀបចំពិធីក្រុងពាលីសាងសង់អគារស្នាក់ការសាខា កបប ស្រុកស្ទឹងហាវ ក្រោមដឹកនាំដោយ លោក ឃុន ស៊ីម៉ន ប្រធានសាខា កបប ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរដែនដីជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់ទុកវេទិកាតំបន់ប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាវេទិកាមួយដែលបានផ្តល់សារប្រយោជន៍យ៉ាងសំខាន់សម្រាប់ពលរដ្ឋក្នុងតំបន់
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ដោយចាត់ទុកថា ការរៀបចំវេទិកាតំបន់ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបានប្រារព្វធ្វើឡើងនាពេលនេះគឺជាវេទិកាមួយដែលបានផ្តល់សារប្រយោជន៍យ៉ាងសំខាន់សម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់។


សកម្មភាពថ្នាក់ដឹកនាំ
លោក សៅ បុរីវឌ្ឍនៈ ជំរុញកីឡាករស្រុកស្ទឹងហាវ រក្សាវិបុលភាពសាមគ្គីភាព និងវិន័យ ដើម្បីដណ្តើមជ័យលាភីពានរង្វាន់អភិបាលខេត្តព្រះសីហនុ
នៅសាលប្រជុំសាលាស្រុកស្ទឹងហាវ លោក សៅ បុរីវឌ្ឍនៈ អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍លើកទឹកចិត្តយ៉ាងផុសផុលដល់កីឡាករ និងគ្រូបង្វឹក ដែលត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ «ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ» រដូវកាលទី២ ឆ្នាំ២០២៦-២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថា ស្តីពីរចនាសម្ព័ន្ធចាត់តាំងតួនាទីភារកិច្ចក្រសួងព័ត៌មាន ជូនដល់សិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថា ស្តីពីរចនាសម្ព័ន្ធចាត់តាំងតួនាទីភារកិច្ចក្រសួងព័ត៌មាន ជូនដល់ថ្នាក់ដឹកនាំ និងសិក្ខាកាម នៃវិទ្យាស្ថានបញ្ជាការ- សេនាធិការ ប្រមាណជាង ៤០០នាក់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ខេត្តកំពង់ស្ពឺ។


កសិកម្ម
មន្ត្រីជំនាញកសិកម្មខេត្តព្រះសីហនុ ចុះជួបកសិករធ្វើស្រែតាមភូមិ និងផ្តល់ប្រឹក្សាអំពីបច្ចេកទេសជួយអោយស្រូវលូតលាស់បានល្អនិងផ្តល់ទិន្នផលខ្ពស់
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងផលដំណាំរបស់ប្រជាកសិករ តាមរយៈការចុះពិនិត្យ និងផ្តល់បច្ចេកទេសឆ្លើយតបទាន់ពេលវេលា ចំពោះបញ្ហាប្រឈមក្នុងវិស័យបង្កបង្កើនផល។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មានបើក «វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងការប្រកួតប្រជែងពានរង្វាន់អ្នកផលិតមាតិកា ឆ្នាំ២០២៦» ក្រោមប្រធានបទប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ក្រសួងព័ត៌មានបានរៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់អ្នកផលិតមាតិកា ឆ្នាំ២០២៦» (Zero Fake News Media Forum and Award Contest) ក្រោមមូលបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង»។


សកម្មភាពអាជ្ញាធរ
ក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ សហការជាមួយក្រុមហ៊ុនពាក់ព័ន្ធ ជួយសង្គ្រោះនិងបញ្ជូនបុរសវ័យចំណាស់មានជំងឺលើសសម្ពាធឈាមទៅមន្ទីរពេទ្យដោយសុវត្ថិភាព
អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់ដែលមានអាការៈបង្ហាញនៃជំងឺលើសសម្ពាធឈាម ត្រូវបានក្រុមការងាររួមគ្នាជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យដោយសុវត្ថិភាព។


អប់រំ និងកីឡា
វគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ជូនដល់គ្រូបង្គោល និងអ្នកពាក់ព័ន្ធនៅស្រុកកំពង់សិលា
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសំណេះសំណាល និងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង (ថ្នាក់ទី១ ដល់ថ្នាក់ទី៣) វគ្គទី១» ជូនដល់គ្រូបង្គោលកម្រិតកម្រងសាលារៀន និងអ្នកពាក់ព័ន្ធ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឡៅ ទិព្វសីហា ចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ៣០៥ម៉ែត្រ ក្រោមអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ នៅក្រុងកំពង់សោម
ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ និងរដ្ឋបាលសង្កាត់អូរជ្រៅ ចុះពិនិត្យផ្ទាល់លើគម្រោងស្ថាបនាផ្លូវបេតុងចំនួន១ខ្សែ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឡៅ ទិព្វសីហា អញ្ជើញដឹកនាំពិធីប្រគល់-ទទួលកុំព្យូទ័រជំនួយពីមូលនិធិសប្បុរសធម៌ ឆឺជី-កម្ពជា ជូនដល់សាលារៀនចំនួន ៣ ក្នុងក្រុងកំពង់សោម
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារ រួមទាំងតំណាងប្រធានអង្គការមូលនិធិសប្បុរសធម៌ ឆឺជី-កម្ពជា (Tzu Chi Charity Foundation) ក្នុងពិធីប្រគល់-ទទួលអំណោយកុំព្យូទ័រជូនដល់សាលារៀនចំនួន ៣ ក្នុងមូលដ្ឋានក្រុងកំពង់សោម។


សេចក្តីប្រកាសព័ត៌មាន
អ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ក្រោយយោធាថៃរំលោភបំពានដែនអធិបតេយ្យ
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក។

