ព័ត៌មានក្នុងខេត្ត

ក្រសួងព័ត៌មានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្របសម្រួលដល់អ្នកសារព័ត៌មានក្នុង «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២»
សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្របសម្រួលដល់អ្នកសារព័ត៌មានក្នុង «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២»
នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការត្រៀមលក្ខណៈរៀបចំទីតាំងសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២» នៅអូស៊ីអាយស៊ី ជ្រោយចង្វារ រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​  នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
(AKP) នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត
ភ្នំពេញ៖ បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សជាង ៥ម៉ឺន៦ពាន់នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤១ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប, បាត់ដំបង, ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីបិទកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីបិទកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ចូលជួបសម្តែងការគួរសម
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ចូលជួបសម្តែងការគួរសម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (THAutomotive Manufacturing Co., Ltd.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឧត្តមសេនីយ៍ត្រី នូវ សំអុល ដឹកនាំក្រុមការងារនាំយកប្រាក់បេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ
សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមសេនីយ៍ត្រី នូវ សំអុល ដឹកនាំក្រុមការងារនាំយកប្រាក់បេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជន​ តំណាង​ ឯកឧត្ដម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រះសីហនុ ជា​ប្រធាន​ គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្ត​ជន​កម្ពុជា​ ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសំណេះសំណាល និងរំលែកទុក្ខលំបាក និងនាំយកប្រាក់បេឡាមរណសង្គ្រោះ ព្រមទាំងលិខិតរំលែកទុក្ខ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ដល់លំនៅឋានផ្ទាល់
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលស្រុកព្រៃនប់ ថ្លែងអំណរគុណដល់ លោកស្រី ឈាង វ៉ាន់នី និងស្វាមី ដែលបានឧបត្ថម្ភអំណោយមនុស្សធម៌ជួយដល់រដ្ឋបាលស្រុក
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់ ថ្លែងអំណរគុណដល់ លោកស្រី ឈាង វ៉ាន់នី និងស្វាមី ដែលបានឧបត្ថម្ភអំណោយមនុស្សធម៌ជួយដល់រដ្ឋបាលស្រុក
ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកព្រៃនប់ បានបង្ហាញនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកស្រី ឈាង វ៉ាន់នី និងស្វាមី ដែលបានជួយឧបត្ថម្ភស្បៀងអាហារ និងថវិកា សម្រាប់ជួយគាំទ្រដល់កិច្ចដំណើរការ និងសកម្មភាពសង្គមរបស់រដ្ឋបាលស្រុក។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
មន្ទីរព័ត៌មានខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភសម្ភារបច្ចេកទេសបម្រើការងារ
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភសម្ភារបច្ចេកទេសបម្រើការងារ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លារួមមាន កាមេរ៉ាវីដេអូ ម៉ាក Panasonic ចំនួន ១គ្រឿង និង កុំព្យូទ័រ ចំនួន ១គ្រឿង ជូនដល់មន្ទីរព័ត៌មានខេត្ត។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ រៀបចំ «យុទ្ធនាការគ្រួសាររឹងមាំ» ជូនប្រជាពលរដ្ឋនៅទីលានចាក់សំរាម ក្រុងកំពង់សោម
សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ រៀបចំ «យុទ្ធនាការគ្រួសាររឹងមាំ» ជូនប្រជាពលរដ្ឋនៅទីលានចាក់សំរាម ក្រុងកំពង់សោម
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បានរៀបចំ «យុទ្ធនាការគ្រួសាររឹងមាំ» ដើម្បីផ្សព្វផ្សាយអប់រំអំពីសុខភាព និងអនាម័យ ជូនដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមប្រជុំពិនិត្យ និងពិភាក្សាដោះស្រាយករណីដីធ្លីនៅស្រុកកំពង់សីលា នៅទីស្តីការក្រសួងរៀបចំដែនដី
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមប្រជុំពិនិត្យ និងពិភាក្សាដោះស្រាយករណីដីធ្លីនៅស្រុកកំពង់សីលា នៅទីស្តីការក្រសួងរៀបចំដែនដី
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ រួមជាមួយលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីដីធ្លីស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំនិងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំនិងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ និងចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការសាងសង់ អគារដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន)​​ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន ជជែកជាមួយ ឯកឧត្តម កឹម សុខា ព្រមទាំងគ្រួសារអស់រយៈពេល ៣ម៉ោង និងបានសរសើរកញ្ញា កឹម មនោវិទ្យា ថាជា ធនធានមនុស្សដ៏ល្អសម្រាប់ជាតិ
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ជជែកជាមួយ ឯកឧត្តម កឹម សុខា ព្រមទាំងគ្រួសារអស់រយៈពេល ៣ម៉ោង និងបានសរសើរកញ្ញា កឹម មនោវិទ្យា ថាជា ធនធានមនុស្សដ៏ល្អសម្រាប់ជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ប៉ុន្មានសប្តាហ៍មុន ឯកឧត្តម កឹម សុខា បានអញ្ជើញមកជួបសម្តេចនៅផ្ទះ មុនពេលដែលឯកឧត្តមអញ្ជើញទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត