ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេលពីរថ្ងៃ បានបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦
ខេត្តព្រះសីហនុ ៖ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បេក្ខជនបានចាកចេញពីមណ្ឌលប្រឡងដោយភាពសប្បាយរីករាយ។ យោងតាមក្រសួងអប់រំយុវជននិងកីឡា ឯលទ្ធផលនៃការប្រឡង គឺគ្រោងនឹងប្រកាសនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាស លេីកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាស លេីកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិនិត្យលើសំណើសុំនាំចូលក្រោមបន្ទុកពន្ធអាកររបស់រដ្ឋ សម្រាប់គម្រោងវិនិយោគរោងចក្រធំៗចំនួនពីរ
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូលសម្ភារ បរិក្ខាផលិតកម្ម និងវត្ថុធាតុដើម ដោយទទួលបានការលើកលែងពន្ធអាករ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគបង្កើតរោងចក្រចំនួន ២ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ដំណើរការប្រឡងបាក់ឌុបនៅស្រុកព្រៃនប់ចាប់ផ្តើមជាផ្លូវការក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»
ស្រុកព្រៃនប់៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ នៅទូទាំងប្រទេសក៏ដូចជានៅក្នុងស្រុកព្រៃនប់ផងដែរ។
ក្នុងឱកាសបើកបវេសនកាលនៃការប្រឡងនេះ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាពក្នុងការបើកវិញ្ញាសាប្រឡងនៅ មណ្ឌលប្រឡង បឋមសិក្សា ហ៊ុន សែន វាលរេញ ដោយមានការចូលរួមពីគណៈកម្មការអនុរក្ស និងភាគីពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ប្រាប់មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងយោធា
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
អគ្គនាយក CMAC បញ្ជាក់ថា ថៃបានគិតគូរយ៉ាងល្អិតល្អន់ក្នុងការបង្កើតវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមកម្ពុជា
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានលើកឡើងថា បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន ក្នុងនោះមានការប្រើប្រាស់អាវុធយុទ្ធោភណ្ឌដែលពិភពលោកហាមឃាត់ក្រោមអនុសញ្ញាអន្តរជាតិក្នុងការធ្វើសង្គ្រាមដូចជាអាវុធ/សារធាតុគីមី និងគ្រាប់បែកចង្កោមជាដើម ហើយការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកនៃគ្រាប់ទាំងនោះលើគោលដៅដោយរើសមុខទាំងស៊ីវិលនិងយោធា។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) អញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ។
នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) សរុបចំនួន ២៥រូប ក្នុងនោះមានជនជាតិខ្មែរចំនួន ២០រូប និងជនបរទេសចំនួន ៥រូប ដឹកនាំដោយ ឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បានអញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដោយមានការសម្របសម្រួលពី ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ និងបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាន អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌) និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិទ្យាល័យ ហ៊ុន សែន និង បឋមសិក្សា ហុន សែន វាលរេញ
ខេត្តព្រះសីហនុ៖ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកហឹប និងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីពិនិត្យ និងធានានូវភាពត្រឹមត្រូវ តម្លាភាព សុវត្ថិភាព និងយុត្តិធម៌។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឡុង ឌីម៉ង់ អញ្ជើញជាអធិបតីក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីធានាភាពត្រឹមត្រូវ
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីពិនិត្យ និងធានាភាពត្រឹមត្រូវ តម្លាភាព និងសុវត្ថិភាពក្នុងដំណើរការនៅមណ្ឌលប្រលងសាលាបឋម និងអនុវិទ្យាល័យកម្មករតេជោសែន ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់បេក្ខជនទាំងអស់ដែលត្រូវចូលរួមប្រឡង។


សកម្មភាពថ្នាក់ដឹកនាំ
លើកទឹកចិត្តសិស្សពូកែ! អភិបាលខេត្តព្រះសីហនុ ប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង សម្រាប់បេក្ខជនប្រឡងជាប់និទ្ទេស A
ខេត្តព្រះសីហនុ៖ ការបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរលូន និងម៉ត់ចត់ នៅមណ្ឌលប្រឡងនានា ក៏ដូចជានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន មិត្តភាព ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីធានាបាននូវភាពស្អាតស្អំ តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទស្សនាការចេញហ្វឹកហ្វឺនរបស់នាវា FRIGATE លេខ៦២២ (កោះកុងសែនជ័យ) នៅក្នុងដែនសមុទ្រកម្ពុជា
សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមទស្សនាការចេញហ្វឹកហ្វឺនរបស់នាវា FRIGATE លេខ៦២២ (កោះកុងសែនជ័យ) នៅក្នុងដែនសមុទ្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ។

