ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥នាក់ ក្នុងក្រុងកំពង់សោម
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត បានចាត់ឱ្យ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិការសាខា និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ព្រមទាំងក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងកំពង់សោម ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥នាក់។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូកម្ពុជា និងគណៈកម្មការផ្សះផ្សា នៅរសៀលថ្ងៃនេះបានបិទបញ្ចប់
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ជាមួយនឹងគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry) ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកកំពង់សីលា ប្រគល់អំណោយថ្នាំពេទ្យជូនមណ្ឌលសុខភាពតក្កវិទ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអញ្ជើញប្រគល់ថ្នាំពេទ្យចំនួន ៤កេស ដែលជាអំណោយដ៏ថ្លៃថ្លាពី សហគ្រាសផលិតឱសថ មូឌីខលស័បប្លាយ ជូនដល់ មណ្ឌលសុខភាពតក្កវិទ ដើម្បីយកទៅប្រើប្រាស់បំពេញតម្រូវការជាក់ស្តែងប្រចាំថ្ងៃក្នុងការថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តជាំងស៊ូ ប្រទេសចិន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការបក្សខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកដល់ខេត្តព្រះសីហនុ
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ មកពីគណៈកម្មាធិការបក្សខេត្តជាំងស៊ូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រយៈពេល៩ខែ ក្នុងឆ្នាំ២០២៦ គម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្ត មានចំនួន១៨ គម្រោង មានទុនវិនិយោគសរុប ៤៩,២៥៧,៣០១ ដុល្លារអាមេរិក បង្កើតការងារបាន ២,៧៧៦ នាក់
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តដើម្បីពិនិត្យនិងអនុម័តលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ចំនួន ២ គម្រោងបន្ថែមទៀត នៅសាលប្រជុំម្លប់ជ្រៃ។


សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមសេនីយ៍ត្រី នូវ សំអុល នាំយកអំណោយមនុស្សធម៌របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនខ្វះខាតចំនួន ៣គ្រួសារ នៅក្រុងព្រះសីហនុ
ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនសមាជិកអតីតយុទ្ធជនមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ស្ថិតនៅក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញជួបសួរសុខទុក្ខ លោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញជួបសួរសុខទុក្ខ លោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ នៅគេហដ្ឋានលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ចុះស្រាវជ្រាវ និងប្រមូលសំណាកទំនិញគ្រឿងសំណង់ និងគ្រឿងបន្លាស់ម៉ូតូ ដើម្បីទប់ស្កាត់សារធាតុពុលអាសបេស្តុស (Asbestos)
មន្ត្រីនៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ( ក ប ប ) ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការដឹកនាំផ្ទាល់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ ដើម្បីត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ព្រមទាំងការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសារធាតុគីមីដ៏គ្រោះថ្នាក់។


សកម្មភាពថ្នាក់ដឹកនាំ
លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង ជួបពិភាក្សាការងារជាមួយកីឡាករប្រដាល់ល្បីឈ្មោះ លោក ដាវ លីឌុច និងអញ្ជើញពិនិត្យការដ្ឋានមជ្ឈមណ្ឌល «KONG MMA»
ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក រាជ សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង បានអញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារយ៉ាងផុសផុលជាមួយលោក ដាវ លីឌុច (Dave Leduc) កីឡាករប្រដាល់គុនខ្មែរ និង MMA ដ៏ល្បីល្បាញលើឆាកអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវបេតុងក្រោមកញ្ចប់មូលនិធិសង្កាត់ឆ្នាំ២០២៦ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ បានចុះពិនិត្យ និងវាយតម្លៃលើគុណភាពផ្លូវបេតុងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍន៍ក្រោមថវិកាមូលនិធិសង្កាត់ប្រចាំឆ្នាំ២០២៦។

