ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលស្រុកព្រៃនប់ រៀបចំកិច្ចប្រជុំតម្រង់ទិស ស្តីពីការពិនិត្យវាយតម្លៃលទ្ធផលបំពេញការងាររបស់អង្គភាពផ្តល់សេវា
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីចូលរួមក្នុង វគ្គបណ្តុះបណ្តាលតម្រង់ទិស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ស្តីពី ការពិនិត្យ និងវាយតម្លៃលទ្ធផលបំពេញការងាររបស់អង្គភាពផ្តល់សេវា។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារសុខភាព និងត្រៀមបង្ការជំងឺក្នុងរដូវទឹកជំនន់
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់សុខភាពបណ្តាលមកពីគ្រោះទឹកជំនន់ ក្រសួងសុខាភិបាល បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលសំខាន់ៗ។


សេចក្តីប្រកាសព័ត៌មាន
អ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


សេចក្តីប្រកាសព័ត៌មាន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតនៅក្រុងប៉ោយប៉ែត ក្រោយការវាយប្រហារតាមអាកាសរបស់ថៃ
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីប្រទេសហ្វីលីពីន ចុះសង្កេតការណ៍ផ្ទាល់នៅខេត្តបន្ទាយមានជ័យ ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាជ្រើសរើសច្បាប់៖ ពីការបញ្ចប់ MOU-2001 ជាឯកតោភាគីរបស់ថៃ ទៅកាន់នីតិវិធីផ្សះផ្សាដោយបង្ខំក្រោម UNCLOS
ដើម្បីជូនជាចំណេះដឹងនិងរំឭកពីព្រឹត្តិការណ៍សំខាន់ៗជូនដល់សាធារណជន អំពីដំណើរការនីតិវិធីទម្រាំនឹងមានការប្រកាសពីការតែងតាំងប្រធានគណៈកម្មការផ្សះផ្សារក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលត្រូវឆ្លងកាត់ដំណាក់កាល និងការសម្រេចចិត្តយ៉ាងច្រើន ខ្ញុំសូមចែករំលែកនូវព័ត៌មាន កាល្បប្រវត្តិ និងព្រឹត្តិការណ៍ រួមនឹងហេតុផលមួយចំនួនដូចខាងក្រោម៖


សេចក្តីប្រកាសព័ត៌មាន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាព
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាហើយ ដើម្បីធានាឱ្យការអនុវត្តច្បាប់នេះប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។


សេចក្តីប្រកាសព័ត៌មាន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋនៅភូមិស្រអែមខាងជើង ដែលរងការខូចខាតដោយសារការវាយប្រហារ
នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២១នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37 (បង្គោលឯកភាព) ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំក្រៅផ្លូវការរវាងក្រុមលេខាធិការដ្ឋាន (RBC) កម្ពុជា-ថៃ៖ ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងទប់ស្កាត់ភាពតានតឹង
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការមួយនៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាលើកិច្ចសម្របសម្រួលប្រតិបត្តិការ និងការរក្សាស្ថិរភាពតាមបណ្តោយព្រំដែន។


សេចក្តីប្រកាសព័ត៌មាន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា នៅខេត្តព្រះវិហារ
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដែលដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋចំនួន ៣៩៥គ្រួសារ ដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ននៅវត្តឧត្តមគិរីទួលអណ្ដែត (វត្តថ្នល់បែក) ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន៖ ការត្រៀមលក្ខណៈបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ
រាជធានីភ្នំពេញ – ក្នុងបរិបទដែលរដូវវស្សាបានឈានចូលមកដល់ ហើយតំបន់មួយចំនួនអាចនឹងប្រឈមនឹងហានិភ័យនៃជំនន់ទឹកភ្លៀង មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាព និងត្រៀមលក្ខណៈបង្ការទុកជាមុន។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាស្វាគមន៍នាយទាហានប្តូរវេនវៀតណាម ចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា (មានវីដេអូ)
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសវៀតណាម ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា។


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន៖ ស្ដីពីកិច្ចប្រជុំបច្ចុប្បន្នភាពការងារព្រំដែនកម្ពុជា-ថៃ (វីដេអូ)
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យ និងវាយតម្លៃលើស្ថានភាពបច្ចុប្បន្នភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដូចជាព្រឹត្តិការណ៍ថ្មីៗដែលទើបនឹងកើតឡើងនាពេលកន្លងទៅ។

