ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ពាណិជ្ជកម្ម
កម្ពុជា និងចិន ជួបពិភាក្សាគ្នា លើការផ្លាស់ប្ដូរយោបល់ ទាក់ទិននឹងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម
នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ ជាមួយនឹងភាគីមិត្តចិនដឹកនាំដោយ ឯកឧត្តម យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនតាមផ្លូវទឹក ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្ម
ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនអង្ករតាមផ្លូវទឹក (នាវា) ទៅកាន់ប្រទេសហ្វីលីពីន ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាការប្រកាសដាក់ឱ្យដឹកជញ្ជូនជាផ្លូវការនូវបរិមាណអង្ករចំនួន ១០ ០០០ តោន រវាងក្រុមហ៊ុន ស៊ីធី រាយស៍ អ៉ីមផត អិចផត ខូអិលធីឌី (CITY RICE IMPORT EXPORT CO.,LTD.) និងក្រុមហ៊ុន DILAI TRADING CO., PTE. LTD.។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញខេត្តចូលរួមអបអរសាទរ “មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប” នៅស្រុកព្រៃនប់
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីជំនាញ ចូលរួមអបអរសាទរ «មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប»។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបិទទ្វារថ្ងៃទី៣ ជាមួយគណៈកម្មការផ្សះផ្សា និងភាគីថៃ នៅសិង្ហបុរី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ចូលរួមកិច្ចប្រជុំបិទទ្វារនាថ្ងៃទី៣ រវាងគណៈកម្មការផ្សះផ្សា ជាមួយភាគីកម្ពុជា និងថៃ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់
សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យគ្រប់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង មានឡេលាបស្បែកជាដើម ដើម្បីជាការបង្ការការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរ ពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឹមហារីក មានទីតាំងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥នាក់ ក្នុងក្រុងកំពង់សោម
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត បានចាត់ឱ្យ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិការសាខា និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ព្រមទាំងក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងកំពង់សោម ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥នាក់។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រៃនប់ ដឹកនាំមន្ត្រីរាជការចុះចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយគ្រួសារសព លោក ណុប នាម អនុប្រធានភូមិអូរត្រជាក់ចិត្ត
លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការី និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក រដ្ឋបាលឃុំ អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព លោក ណុប នាម អនុប្រធានភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ដែលបានទទួលមរណភាព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ចុះពិនិត្យវឌ្ឍនភាពការដាំដុះដំណាំ និងបន្លែរបស់ប្រជាកសិករនៅឃុំសំរុង
លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការដាំដុះដំណាំ និងបន្លែបង្ការរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូកម្ពុជា និងគណៈកម្មការផ្សះផ្សា នៅរសៀលថ្ងៃនេះបានបិទបញ្ចប់
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ជាមួយនឹងគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry) ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកកំពង់សីលា ប្រគល់អំណោយថ្នាំពេទ្យជូនមណ្ឌលសុខភាពតក្កវិទ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអញ្ជើញប្រគល់ថ្នាំពេទ្យចំនួន ៤កេស ដែលជាអំណោយដ៏ថ្លៃថ្លាពី សហគ្រាសផលិតឱសថ មូឌីខលស័បប្លាយ ជូនដល់ មណ្ឌលសុខភាពតក្កវិទ ដើម្បីយកទៅប្រើប្រាស់បំពេញតម្រូវការជាក់ស្តែងប្រចាំថ្ងៃក្នុងការថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តជាំងស៊ូ ប្រទេសចិន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។

