ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
លោក ជា វ៉ាន់ណាក់ និងភរិយា ព្រមទាំងក្រុមការងារ ប្រគល់ទេយ្យទាន និងគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលស្រុក ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ជា វ៉ាន់ណាក់ និងភរិយា ព្រមទាំងក្រុមការងារ បាននាំយកនូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគដ៏ច្រើនសន្ធឹកសន្ធាប់ មកប្រគល់ជូនរដ្ឋបាលស្រុក ដើម្បីចាត់ចែងរៀបចំប្រគេនដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងឆ្នាំនេះ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ជំរុញយុទ្ធនាការ «រដូវកាលបៃតង ឆ្នាំ២០២៦»
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ក្នុងគោលបំណងចូលរួមជំរុញយុទ្ធនាការទេសចរណ៍ «រដូវកាលបៃតង ខេត្តព្រះសីហនុ ឆ្នាំ២០២៦» ឱ្យប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពដល់យោធិន នៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ប្រចាំឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ យោងតាមផែនការរបស់កងទ័ពជើងគោក តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពដល់នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំរៀបចំផែនការដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈប្រើថាមពលពន្លឺព្រះអាទិត្យ ក្រោមអធិបតីភាពលោកអភិបាលរងខេត្តព្រះសីហនុ
នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងលោក សួស សេរីសួស្តី អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ។


សកម្មភាពអាជ្ញាធរ
កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដល់សិស្សានុសិស្សនៅខេត្តព្រះសីហនុ
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស។


សកម្មភាពអាជ្ញាធរ
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកពាក់ព័ន្ធ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ។


បរិស្ថាន
អ្នកឧកញ៉ា ទៀ វិចិត្រ ទទួល និងព្រលែងសត្វអណ្តើកសមុទ្រនិងល្មិចចំនួន ៤ក្បាល ចូលក្នុងសមុទ្រធម្មជាតិវិញ ក្រោមការបំពាក់កឹបសៀលអភិរក្សអន្តរជាតិ
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វអណ្តើកសមុទ្រ (ក្រាស់) ចំនួន ៣ក្បាល និងសត្វល្មិចចំនួន ១ក្បាល ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ ដែលជាព្រឹត្តិការណ៍នៃការព្រលែងសត្វអណ្តើកសមុទ្រ (ក្រាស់) និងសត្វល្មិចលើកទី១៤០ ហើយ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន គណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន គណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាកម្រងវាលរេញ
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា មកពីបណ្តាសាលារៀន ក្នុងកម្រងសំរុង


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការបាញ់ថ្នាំ និងដាក់អាប៊ែតបង្ការជំងឺគ្រុនឈាម និងគ្រុនឈិក ត្រូវបានបើកជាផ្លូវការនៅស្រុកព្រៃនប់
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាប៊ែតបង្ការជំងឺគ្រុនឈាម និងគ្រុនឈិក ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមឃុំទាំង១០ ក្នុងស្រុកព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង ប្រទេសចិន ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ
នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសេវាកម្មសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង ប្រទេសចិន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដឹកនាំដោយលោក HUANG CHENGAN ប្រធានសមាគម និងជាប្រធានក្រុមប្រឹក្សាសមាគមសេវាកម្មសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង នៃក្រុមហ៊ុន Aozhan Industrial Co., Ltd។


សុខាភិបាល
មណ្ឌលសុខភាពក្រុងកោះរ៉ុង ចុះអប់រំ និងអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម ក្រោយរកឃើញករណីឆ្លងថ្មី
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន ក្រុមការងារនៃមណ្ឌលសុខភាពក្រុងកោះរ៉ុង បានចុះអនុវត្តវិធានការអន្តរាគមន៍បន្ទាន់ និងចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។


នយោបាយ
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិថ្មី
នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធផលការងារសំខាន់ៗ។

