ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន | AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ
(AKP) នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកំពត បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់ទីព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទីព្រំប្រទល់រដ្ឋបាលស្រុក និងឃុំ ដែលស្ថិតជាប់ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក សេន សាប៊ិល អភិបាលរងនៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកោះកុង សម្រេចឯកភាពជាឯកច្ឆន្ទលើការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់ទីព្រំប្រទល់រដ្ឋបាលស្រុក និងឃុំ ដែលស្ថិតជាប់ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកោះកុង។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ឈិត រតនៈ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដីฯ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ។


សកម្មភាពថ្នាក់ដឹកនាំ
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ១៦០គ្រួសារ នៅឃុំព្រៃនប់
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ មកពីឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ពេជ្រ ខាវដាង នាំយកថវិកាឧបត្ថម្ភរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកគ្រូអ្នកគ្រូដែលបង្រៀនបំប៉នសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កែវផុស
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាល័យ ហ៊ុន សែន កែវផុស បានរៀបចំពិធីសំណេះសំណាលដ៏មានអត្ថន័យជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ក្រោមអធិបតីភាពរបស់ លោក ពេជ្រ ខាវដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន ដែលជាអតីតមន្ត្រីរាជការនៃក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន ដែលជាអតីតមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចំនួន២៥០នាក់ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ចុះផ្សព្វផ្សាយយ៉ាងសកម្មនៅវិទ្យាល័យទួលទំពូង
នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានបន្តដំណើរចុះផ្សព្វផ្សាយយ៉ាងសកម្មនៅវិទ្យាល័យទួលទំពូង ដោយមានសិស្សានុសិស្សចូលរួមប្រមាណ ២ ០០០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវសិស្សក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។
អញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្សព្វផ្សាយគោលការណ៍ទម្លាប់ល្អគឺ៖ «៣កុំ ១ការពារ» សម្រាប់ជាខែលការពារយុវវ័យខ្លួនឯង សាលារៀន ក្រុមគ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។


សិល្បៈនិងវប្បធម៌
ក្រុមភ្លេងកាយរឹទ្ធិខេត្តព្រះសីហនុ ចូលរួមប្រកួតវគ្គជម្រុះក្នុងព្រឹត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣
ភ្នំពេញ៖ លោកស្រី អ៊ុច សោភា ប្រធានស្នងការកាយរឹទ្ធិខេត្តព្រះសីហនុ ក្រុមភ្លេងកាយរឹទ្ធិខេត្តព្រះសីហនុ បានចូលរួមប្រកួតយ៉ាងសកម្មក្នុងវគ្គជម្រុះចំនួន ៥ ក្រុម នៃព្រឹត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកព្រៃនប់ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែទៀតក្នុងឃុំអណ្តូងថ្ម ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការីចុះពិនិត្យ និងប្រកាសបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែទៀត ស្ថិតក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


នយោបាយ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនគណបក្សប្រជាជនកម្ពុជា គាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ដែលប្រកាន់យក «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី» ជាគោលនយោបាយរបស់គណបក្ស សម្រាប់ការឃោសនាបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញបន្តបេសកកម្ម ក្នុងខេត្តគោលដៅទី២០ នៃវេទិកា «ពិភាក្សាជាមួយយុវជនគណបក្ស» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ និងជាប្រធានយុវជនគណបក្សខេត្ត ព្រមជាមួយវត្តមាន ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងមន្រ្តីគណបក្សខេត្ត ព្រមទាំងសមាជិកយុវជនគណបក្សខេត្ត សរុបប្រមាណ ៨៤៥ រូប។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «អាចមានការបកស្រាយខុស ឬយល់តែធ្វើមិនយល់ ឬជាការបំពានឬជាអំពើពុករលួយ ឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូច និងឈ្មួញ
ទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។

