ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ
នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្ត ដើម្បីពិនិត្យតាមដានការងារ និងជំរុញឱ្យការសាងសង់សម្រេចបានតាមផែនការគ្រោងទុក។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ពន្ធ័ មុនីរត័្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធនានានៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងអគារនិវេសនដ្ឋានគយក្រុងព្រះសីហនុ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង
តាកែវ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មានបានអំពាវនាវដល់សិស្សានុសិស្ស និងសាធារណជនថា ប្រសិនបើជួបព័ត៌មានមិនពិត សូមកុំចែកចាយបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនឱ្យប្រុងប្រយ័ត្នពីល្បិចបោកប្រាស់នេះ។ បើឃើញព័ត៌មានក្លែងក្លាយ ត្រូវរួមគ្នាកាត់ផ្ដាច់ ដោយបញ្ឈប់ការចែកចាយត្រឹមដៃយើង!


សេចក្តីជូនដំណឹង
ខេត្តព្រះសីហនុ បើកឱកាសការងារជាង ១,៤០០ កន្លែង ជូនពលរដ្ឋ និងអតីតពលករវិលត្រឡប់ពីក្រៅប្រទេស
ខេត្តព្រះសីហនុ៖ ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាអតីតពលករដែលទើបវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសវិញ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសពីការផ្តល់ជូននូវឱកាសការងារសរុបចំនួន ១,៤០៨ កន្លែង។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូរដ្ឋសភា ចុះសិក្សាស្វែងយល់ពីប្រសិទ្ធភាពការងារលើវិស័យសង្គមកិច្ច និងសុខាភិបាល នៅខេត្តព្រះសីហនុ
កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីចុះសិក្សាស្វែងយល់អំពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ លើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភា។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានផ្តោតលើការចុះពិនិត្យ និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់សិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានាក្នុងក្រុងព្រះសីហនុ។


សកម្មភាពអាជ្ញាធរ
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះយុទ្ធនាការដាក់ថ្នាំអាប៊ែត និងផ្សព្វផ្សាយបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណៈ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យក្រុមការងារចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាប៊ែត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក នៅក្នុងក្រុងកំពង់សោម។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តព្រះសីហនុ ជំរុញការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ និងពង្រឹងសន្តិសុខតាមបណ្តោយឆ្នេរ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ ជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការសំខាន់ៗចំនួនពីរ ក្នុងគោលដៅអភិវឌ្ឍវិស័យទេសចរណ៍នៅក្រុងកោះរ៉ុង ឱ្យកាន់តែមានភាពទាក់ទាញ និងនិរន្តរភាព។


សេចក្តីប្រកាសព័ត៌មាន
សាលាដំបូងខេត្តព្រះសីហនុ ចាត់វិធានការក្តៅលើក្រុមជនសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំនៅសង្កាត់រាម
សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌដ៏រសើបមួយ ពាក់ព័ន្ធនឹងការរៀបចំដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការសម្អាតប្រាក់ ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។


សកម្មភាពអាជ្ញាធរ
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ចុះពិនិត្យគម្រោងពង្រីកបណ្តាញទឹកស្អាត និងការកែលម្អសោភ័ណភាពស្រុក ដើម្បីលើកកម្ពស់ជីវភាព និងមុខមាត់មូលដ្ឋាន
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យ និងពិភាក្សាលើកិច្ចការងារសំខាន់ៗចំនួនពីរ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពក្នុងស្រុក។


សកម្មភាពថ្នាក់ដឹកនាំ
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងភរិយា បរិច្ចាគឈាម និងថវិកាផ្ទាល់ខ្លួន ជួយសង្គ្រោះជីវិតកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា
ខេត្តសៀមរាប៖ ក្នុងស្មារតីមនុស្សធម៌ដ៏ថ្លៃថ្លា «រួមគ្នាផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់កុមារៗ» នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងភរិយា បានអញ្ជើញទៅកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប) ដើម្បីចូលរួមបរិច្ចាគឈាមដោយផ្ទាល់ និងបានឧបត្ថម្ភថវិកាចំនួន ៤០០,០០០ រៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានជំងឺ
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា, លោក គាំ សុខុម នាយកសាខា, លោក នួន ប៊ុនថុល ប្រធានគណៈកម្មាធិការអនុសាខាក្រុងកំពង់សោម រួមជាមួយអ្នកស្ម័គ្រចិត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានជំងឺ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រះសីហនុ ដោះស្រាយបញ្ចប់វិវាទដីធ្លីមួយករណីទៀត នៅសង្កាត់បិតត្រាំង ដោយជោគជ័យ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារដោះស្រាយវិវាទរបស់រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការមួយករណីទៀត ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

