ព័ត៌មានក្នុងខេត្ត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងនាំយកសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោកជំទាវ សុខ កែវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ការបាត់បង់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ទាំងក្នុងមូលដ្ឋាន និងក្នុងជាតិ ដែលមានបទពិសោធន៍ជាច្រើន និងមានមនសិការស្នេហាជាតិខ្ពង់ខ្ពស់។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ នីតិកាលទី៧ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឧត្តមសេនីយ៍​ត្រី​ នូវ​ សំអុល​ ដឹកនាំ​ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​និង​និវត្ត​ជន​ ខេត្តព្រះសីហនុ​ នាំយក​អំណោយ​មនុស្សធម៌​ របស់​សម្តេច​ធិបតី​ និង​លោកជំទាវ​បណ្ឌិត​ ទៅ​ឧបត្ថម្ភ​អតីត​យុទ្ធ​ជន​មាន​ជីវភាព​ខ្វះខាត​ចំនួន​៧គ្រួសារ​ នៅ​ស្រុក​ព្រៃនប់

នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនអតីតយុទ្ធជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ដែលទើបទទួលបានផ្ទះថ្មី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលមរណភាព នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ សព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាន ផ្ទះ​លេខ៦០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់ សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ​នសម្រាប់និស្សិតក្រីក្រដែលមកសិក្សានៅរាជធានីភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់ សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ​ន សម្រាប់និស្សិតក្រីក្រដែលមកសិក្សានៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកធ្លាក់ឱ្យបន្តខិតខំប្រឹងប្រែង
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកធ្លាក់ឱ្យបន្តខិតខំប្រឹងប្រែង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចូលរួមអបអរសាទរ ចំពោះសិស្សដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ និងលើកទឹកចិត្តសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ក្រសួងព័ត៌មានពង្រឹងកិច្ចសហការជាមួយគ្រប់ក្រសួង-ស្ថាប័ន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងការគ្រប់គ្រងសាធារណមតិ
សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មានពង្រឹងកិច្ចសហការជាមួយគ្រប់ក្រសួង-ស្ថាប័ន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងការគ្រប់គ្រងសាធារណមតិ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីនាំពាក្យមកពីបណ្តាក្រសួង និងស្ថាប័ននានា ដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចការមនុស្សធម៌គឺជាស្មារតីសាមគ្គីភាពជាតិដ៏រឹងមាំ ខណៈសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា នាំយកថ្នាំសង្កូវជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ខេត្តក្រចេះ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចការមនុស្សធម៌គឺជាស្មារតីសាមគ្គីភាពជាតិដ៏រឹងមាំ ខណៈសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា នាំយកថ្នាំសង្កូវជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពរបស់សមាគម។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ខេត្តព្រះសីហនុ៖ បេក្ខជន ២៦ នាក់ ដណ្តើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ៖ បេក្ខជន ២៦ នាក់ ដណ្តើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦
ព្រឹកថ្ងៃអង្គារទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ត្រូវបានរៀបចំឡើងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ត្រូវបានរៀបចំឡើងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ និងលោក ធឿន សុធិន អភិបាលរង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦»។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគគម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ ស្ថិតក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគគម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) ស្ថិតនៅក្រុងកំពង់សោម ស្រុកព្រៃនប់ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
មន្ទីរព័ត៌មានខេត្តព្រះសីហនុ ចូលរួមបរិច្ចាគថវិកាមនុស្សធម៌លើកទី៤ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ ចូលរួមបរិច្ចាគថវិកាមនុស្សធម៌លើកទី៤ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
រសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបរិច្ចាគថវិកាមនុស្សធម៌លើកទី៤ ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោកជំទាវ យុឹង សុឃឿន ដឹកនាំជុំពិនិត្យ កែសម្រួល និងវាយតម្លៃសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ យុឹង សុឃឿន ដឹកនាំជុំពិនិត្យ កែសម្រួល និងវាយតម្លៃសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ
នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ មានការរៀបចំកិច្ចប្រជុំពិនិត្យ កែសម្រួល និងវាយតម្លៃសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍ខេត្ត (២០២៥-២០២៩ ) ក្រោមអធិបតីភាព លោកជំទាវ យុឹង សុឃឿន សមាជិកាក្រុមប្រឹក្សាខេត្ត និងជាតំណាង គ.ក.ស.ក ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាព និងទីចាត់ការជំនាញពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត