ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលវាយតម្លៃគ្រួសារក្រីក្រទទួលគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោក យស់ ចន្ថាណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តព្រះសីហនុ ចុះពិនិត្យ និងពន្លឿនការងារបង់ពន្ធលើសេវាដីធ្លីចំនួនជាង ៩ពាន់ក្បាលដី
នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងពន្លឿនចរន្តការនៃការរៀបចំឯកសារបង់ពន្ធលើសេវាដីធ្លីសរុបចំនួន ៩.៦៧១ក្បាលដី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យកសិករខេត្តក្រចេះ ប្ដូរវិធីសាស្ត្រដាំដុះដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ ក្រោយរងផលប៉ះពាល់ពីជំនន់ទន្លេមេគង្គ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីជំនាញកសិកម្ម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យវាយតម្លៃផលប៉ះពាល់ជាក់ស្តែង និងស្វែងរកវិធានការជួយដល់កសិករដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកស្ទឹងហាវ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ស្ត្រីសម្រាលកូនតាមផ្លូវ ព្រមទាំងពិនិត្យវឌ្ឍនភាពការសាងសង់អគារមណ្ឌលសុខភាពតក្កវិទ
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយចុះជួបផ្ទាល់ជាមួយស្ត្រីដែលទើបសម្រាលកូនតាមផ្លូវ ព្រមទាំងបានពិនិត្យមើលការសាងសង់អគារថ្មីក្នុងមណ្ឌលសុខភាពតក្កវិទផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសភា សេដ្ឋកិច្ច និងការបណ្តុះបណ្តាលយុវជន
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato' Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីភាតរភាព។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានរដ្ឋសភាស្រីលង្ការ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២
ឯកឧត្តម Jagath Wickramaratne ប្រធានរដ្ឋសភា នៃប្រទេសស្រីលង្ការ ដឹកនាំគណៈប្រតិភូអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានរដ្ឋសភាអូស្ត្រាលី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២
ឯកឧត្តម Milton Dick ប្រធានរដ្ឋសភា នៃប្រទេសអូស្ត្រាលី ដឹកនាំគណៈប្រតិភូអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាលទ្ធភាពកែលម្អទីលានទុកដាក់សំរាមស្រុកស្ទឹងហាវ
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ និងមន្ទីរជំនាញចុះពិនិត្យ ព្រមទាំងសិក្សាលទ្ធភាពកែលម្អទីលានទុកដាក់សំរាមស្រុកស្ទឹងហាវដែលមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយក្រុមការងារ អាជ្ញាធរឃុំព្រៃសាម៉ាន់ និងអាជ្ញាធរស្រុកឆ្លូង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អញ្ជើញចុះចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដោយមានការគាំទ្រពីគម្រោងឃ្លាំងអាហារសហគមន៍របស់មូលនិធិអ៉ីម៉ាន់កម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សៅ សុភាព ថ្លែងអំណរគុណដល់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចំពោះការឧបត្ថម្ភកូនឈើសម្រាប់ដាំនៅស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ៖ ឯកឧត្តម សៅ សុភាព ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងហាវ បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលបានរួមចំណែកផ្តល់កូនឈើជាច្រើនដល់រដ្ឋបាលស្រុកស្ទឹងហាវ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង សុីណេត ចាត់ក្រុមការងារនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹង ចំនួន ២១គ្រួសារ ក្នុងខេត្តព្រះសីហនុ
ឯកឧត្តម ម៉ាង សុីណេត ចាត់ក្រុមការងារនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹង ចំនួន ២១គ្រួសារ ក្នុងខេត្តព្រះសីហនុ


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បដិសណ្ឋារកិច្ច និងពង្រឹងអនាម័យម្ហូបអាហារចល័ត ដល់អាជីវករតាមឆ្នេរចំនួន ២០៩នាក់
ក្នុងគោលបំណងលើកកម្ពស់គុណភាពបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនភ្ញៀវទេសចរឲ្យកាន់តែល្អប្រសើរ ក៏ដូចជាពង្រឹងគុណភាពនិងសុវត្ថិភាពចំណីអាហារតាមឆ្នេរ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានរៀបចំកម្មវិធីអប់រំបណ្ដុះបណ្ដាលស្តីពី “ការផ្តល់បដិសណ្ឋារកិច្ច និងពង្រឹងអនាម័យម្ហូបអាហារចល័ត”។


សកម្មភាពថ្នាក់ដឹកនាំ
លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម អញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ នៅសង្កាត់អូរជ្រៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ស្ថិតក្នុងភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម។

