ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចាត់ឱ្យ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំមន្ត្រីប្រតិបត្តិ និងអនុសាខាក្រុង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងជួបការលំបាកចំនួន ៣គ្រួសារ រស់នៅក្នុងក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅអនុវិទ្យាល័យសាមគ្គី និងនាំអំណោយចែកជូនកម្មករសំណង់
នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការដ្ឋានសាងសង់អគារសិក្សាថ្មី នៅអនុវិទ្យាល័យសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ផ្លូវបេតុងថ្មី ១ខ្សែ ប្រវែង ៣២០ម៉ែត្រ ស្ថិតនៅភូមិ១សង្កាត់លេខ៣ ត្រូវបានស្ថាបនាឡើងដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើរ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យគម្រោងជួសជុលស្ថាបនាឡើងវិញនូវផ្លូវបេតុងចំនួន ១ខ្សែ ដែលមានទីតាំងស្ថិតនៅផ្លូវឧកញ៉ា ប៉ោ សួន ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហាឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
ខេត្តកំពង់ឆ្នាំង៖ ក្រសួងព័ត៌មានបានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ ។


សកម្មភាពថ្នាក់ដឹកនាំ
កងទ័ពជើងទឹកកម្ពុជា ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
នាវាល្បាតសមុទ្រនៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស HMS TAMAR P233 ដឹកនាំដោយលោកវរនាវីទោ TOM Lindsey មេបញ្ជាការនាវា បានចូលសំចតជាផ្លូវការនៅមូលដ្ឋានសមុទ្ររាម ស្ថិតក្នុងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងបេសកកម្មបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនអតីតមន្ត្រីរាជការវិទ្យុជាតិកម្ពុជា
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់ទីលំនៅរបស់និវត្តជន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សានិងដោះស្រាយលើករណីសំណើសុំដកសៀលរបស់ក្រុមហ៊ុនមួយចំនួនដែលកំពុងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិភាក្សានិងដោះស្រាយលើករណីសំណើសុំដកសៀលរបស់ក្រុមហ៊ុនមួយចំនួនដែលកំពុងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ដឹកនាំដោយលោក Kim Do-hyung (គីម ដូយ៉ុង) ប្រធានក្រុមប្រឹក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់ ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតថ្លែងអំណរគុណ ជូនដល់មត្តេយ្យធនធានព្រៃនប់ ដើម្បីលើកកម្ពស់វិស័យអប់រំមូលដ្ឋាន
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រគល់លិខិតថ្លែងអំណរគុណ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃ មត្តេយ្យធនធានព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ (គ.ក.ស.ក ) បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងកុមារ
ខេត្តព្រះសីហនុ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក ខេត្ត) បានរៀបចំ «កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ចាន់សុខា ប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដើម្បីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាលផ្នែកថតរូប សម្រាប់មន្ត្រី AKP RNK និង INB
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ផ្នែកថតរូប ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) ដោយមានការចូលរួមពីលោក ម៉ក់ រ៉េមីស្សា ជាអ្នកថតអាជីពដ៏ល្បីល្បាញដំបូងរបស់កម្ពុជា ដែលបានទទួលមេដាយឥស្សរិយយស ក្នុងអាជីពថតរូបសារព័ត៌មាន និងរូបថតសិល្បៈឆ្នើម ពីក្រសួងវប្បធម៌ប្រទេសបារាំង ជាគ្រូឧទ្ទេស ខណៈវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ AKP ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

