ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំស្តាប់បទបង្ហាញស្តីពីការដំឡើងស្លាកសញ្ញាចរាចរណ៍ "អនុញ្ញាតឱ្យចតយានយន្តតាមថ្ងៃសេស និងថ្ងៃគូ" នៅតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ
នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំស្តាប់បទបង្ហាញស្តីពី «ការដំឡើងស្លាកសញ្ញាចរាចរណ៍ អនុញ្ញាតឱ្យចតយានយន្តតាមថ្ងៃសេស និងថ្ងៃគូ» នៅតាមបណ្តោយផ្លូវនានាក្នុងក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ
ព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបានចុះអនុវត្តការងារចរាចរណ៍យ៉ាងសកម្ម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បច្ចេកទេសពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថាន សុវត្ថិភាពចរាចរណ៍ និងការទាក់ទាញទេសចរជាតិ-អន្តរជាតិមកកាន់ខេត្តព្រះសីហនុឱ្យកាន់តែច្រើនឡើង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់កុមារតូចនៅសាលាមត្តេយ្យសិក្សាសហគមន៍ឃុំកំពេញ ស្រុកស្ទឹងហាវ
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់កុមារតូចៗ។


សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់គ្រួសារសពមានជីវភាពខ្វះខាតនៅក្រុងព្រះសីហនុ
នារសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ ដោយមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ ដើម្បីចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ជូនគ្រួសារនៃសពចំនួន ០១គ្រួសារ ដែលមានជីវភាពខ្វះខាតជាក់ស្តែង ស្ថិតក្នុងក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់កុមារតូចនៅសាលាមត្តេយ្យសិក្សាសហគមន៍អូតាសេក ខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់កុមារតូចៗដែលកំពុងសិក្សានៅ សាលាមត្តេយ្យសិក្សាសហគមន៍អូតាសេក។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង» នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប ដើម្បីពិនិត្យ និងរៀបចំរចនាសម្ព័ន្ធការងារ ក៏ដូចជាកំណត់និយមន័យមុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងធនធានមនុស្សនៅក្នុងក្រសួង។


សកម្មភាពថ្នាក់ដឹកនាំ
ការប្រែក្លាយសំរាមទៅជាថាមពលអគ្គិសនីជាគម្រោងនិង ជំហានថ្មីក្នុងការលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្តព្រះសីហនុ
ឯកឧត្តម ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើលទ្ធផល នៃកិច្ចប្រជុំស្តីពីការវិនិយោគកែច្នៃសំណល់រឹងទៅជាថាមពលអគ្គិសនី នៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន MIZUDA Group Co., Ltd.» នៅសាលប្រជុំសាលាខេត្តបណ្តោះអាសន្ន នាព្រឹកពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ និងមាន ការអញ្ជើញចូលរួមពីមន្រ្តី និងអាជ្ញាធរក្រុង-ស្រុកដែលពាក់ព័ន្ធ។


សកម្មភាពថ្នាក់ដឹកនាំ
អបអរសាទរ កម្ពុជាដណ្តើមបានមេដាយសរុប ៤១ គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី
ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ (11th Asian ITF Taekwon-Do Championships) នៅទីក្រុងអ៊ូលានបាទ័រ ប្រទេសម៉ុងហ្គោលី (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦) បានបិទបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង ដែលរងផលប៉ះពាល់ទាំងស្រុង នៅក្នុងភូមិតេជោមរកត
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដែលស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
AOT ចុះសង្កេតការណ៍ស្ថានភាពនៅសាលាបឋមសិក្សាតេជោមរកត ទីកន្លែងផ្តល់ការអប់រំដល់កុមារ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០២៥ បានទទួលរងការវាយប្រហារពីសំណាក់យោធាថៃ
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សាតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ក្នុងខេត្តព្រះវិហារ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

