ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារមានជីវភាពទីទ័លខ្លាំងនៅសង្កាត់រាម
កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានដឹកនាំសមាជិកាសមាគមនារីខេត្តចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋានគ្រួសារ លោក អ៊ុយ សុវណ្ណារ៉ា ដែលជាគ្រួសារមានជីវភាពទីទ័លខ្លាំង រស់នៅតាមចំណីព្រែកទឹកសាប ស្ថិតក្នុងសង្កាត់រាម ក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅទីក្រុងសៀងហៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ខណៈពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពការងារឌីជីថល
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់» ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានាធិបតីកាហ្សាក់ស្ថាន នៅសៀងហៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុន Cambodia Airways បើកសម្ពោធជើងហោះហើរត្រង់ថ្មី ភ្ជាប់ពីទីក្រុងក្វាងចូវ មកកាន់ខេត្តព្រះសីហនុ
វិស័យអាកាសចរណ៍ និងទេសចរណ៍នៅខេត្តព្រះសីហនុ បានឈានទៅមុខមួយជំហានទៀតហើយ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានប្រកាសបើកសម្ពោធផ្លូវហោះហើរត្រង់ថ្មីសន្លាងមួយ ភ្ជាប់ពីទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ចុះពិនិត្យស្ពានចំនួន ២ កន្លែង ក្នុងស្រុកកំពង់សីលា ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា បានអមដំណើរ ឯកឧត្ដម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់សីលា ចុះដឹកនាំក្រុមការងារត្រួតពិនិត្យស្ថានភាពស្ពានចំនួន ២ ទីតាំង ស្ថិតក្នុងឃុំអូរបាក់រទេះ ដែលកំពុងរងហានិភ័យដោយសារជំនន់ទឹកភ្លៀង។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ដែលនឹងចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសំដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាស្ដីពីការរៀបចំគម្រោងចំណូលថវិការបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៧
ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរមតិ ស្ដីពី «ការរៀបចំគម្រោងចំណូលថវិការបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៧» ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាលើគម្រោងរៀបចំដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនី ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងាររៀបចំផែនការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ក្នុងភូមិសាស្ត្រខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ដឹកនាំកម្មវិធីប្រលែងកូនត្រីស្ពង់ចូលក្នុងស្រះទឹកសហគមន៍ ដើម្បីពង្រឹងធនធានជលផល
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញដឹកនាំកម្មវិធីប្រលែងកូនត្រីស្ពង់ចូលក្នុងស្រះទឹក ស្ថិតនៅសហគមន៍ព្រៃនប់២ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តព្រះសីហនុ ណែនាំឱ្យលេខាធិការដ្ឋាន និងក្រុមការងារទាំង៦ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស
នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ (គ.ខ.ប.ជ ) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់លេខាធិការដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរកិច្ចការនារីខេត្តព្រះសីហនុប្រជុំបូកសរុបលទ្ធផលការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រីមាសទី២ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦
នៅព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនិងយេនឌ័រនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ចេញនូវទិសដៅការងារសម្រាប់ត្រីមាសបន្ត របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្ត (GBV)។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងរបៀបរបបបំពេញការងារ
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំតូច ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

