ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម លី រស្មី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម លី រស្មី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាសហប្រធានជាមួយឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មី នៃសាលាខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាទួលទទឹង
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាទួលទទឹង
នៅរសៀលថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលទទឹង ស្ថិតក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះដាក់ថ្នាំអាប៊ែត និងផ្សព្វផ្សាយបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក ក្នុងស្រុកស្ទឹងហាវ
សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះដាក់ថ្នាំអាប៊ែត និងផ្សព្វផ្សាយបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក ក្នុងស្រុកស្ទឹងហាវ
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបើកយុទ្ធនាការចុះផ្សព្វផ្សាយ និងដាក់ថ្នាំអាប៊ែត (Abate) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក នៅទូទាំងស្រុកស្ទឹងហាវ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម ទេព អស្នារិទ្ធ៖ យុវជនត្រូវជ្រើសរើសផ្លូវក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន” ដើម្បីចៀសឆ្ងាយពីព័ត៌មានក្លែងក្លាយ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ៖ យុវជនត្រូវជ្រើសរើសផ្លូវក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន” ដើម្បីចៀសឆ្ងាយពីព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាក់សំណួរពិចារណាដល់យុវសិស្សថា៖ ក្នុងនាមជាយុវជន តើប្អូនៗនឹងជ្រើសរើសផ្លូវមួយដែលប្រឈមនឹងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ឬជ្រើសរើសផ្លូវមួយទៀតដែលក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន”? សំណួរដែលមានលក្ខណៈឱ្យមានការពិចារណានេះ មានគោលបំណងលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សានុសិស្ស ឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខព័ត៌មានជាតិ។ ការងារនេះស្របទៅនឹងបេសកកម្មរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ
សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) Cambodia, Japan Sign Exchange of Notes on Extension of Japanese Yen Loan for the Southwest Phnom Penh Irrigation and Drainage Rehabilitation and Improvement Project (III) ប្រភព៖ AKP
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតី បើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៧
សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតី បើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៧
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់។ រូបថត៖ ហ៊ុន យុទ្ធគុណ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អតីតនិស្សិត និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋខ្វះខាត ២គ្រួសារ
សកម្មភាពថ្នាក់ដឹកនាំ
អតីតនិស្សិត និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋខ្វះខាត ២គ្រួសារ
កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សមាជិកអតីតនិស្សិត និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ប្រចាំខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត ព្រមទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលកូន ដែលកំពុងជួបការលំបាក
សកម្មភាពថ្នាក់ដឹកនាំ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលកូន ដែលកំពុងជួបការលំបាក
ដោយឈរលើស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នាពេលថ្មីៗនេះ លោក អ៊ី ធារិន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ និងជាអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ រួមជាមួយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនស្ត្រីម្នាក់ដែលទើបសម្រាលកូនរួច ហើយកំពុងស្នាក់នៅបណ្តោះអាសន្នតាមបណ្តោយចំណីផ្លូវរថភ្លើង (វាលរេញ-សំរុង)។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្លាំងនគរបាលខេត្តព្រះសីហនុ ចូលរួមប្រកួតប្រជែងបច្ចេកទេសពន្លត់អគ្គិភ័យលើកទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
កម្លាំងនគរបាលខេត្តព្រះសីហនុ ចូលរួមប្រកួតប្រជែងបច្ចេកទេសពន្លត់អគ្គិភ័យលើកទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
នៅរសៀលថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យពាក់ព័ន្ធ ចុះចូលរួមការប្រកួតប្រជែងបច្ចេកទេសពន្លត់អគ្គិភ័យលើកទី៣។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម ទេព អស្នារិទ្ធ ចុះជួបសំណេះសំណាល និងតម្រង់ទិសការងារជូនមន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ ចុះជួបសំណេះសំណាល និងតម្រង់ទិសការងារជូនមន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ
នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងសម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
AKP ត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦— សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ អញ្ជើញជាអធិបតី ពិធីអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៦) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្មX16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបថត៖ ហុង ម៉េងឡុង
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ
សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ
(AKP ព្រះវិហារ) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយដែលទាក់ទងទៅនឹងប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលខេត្តជំរុញការងារដាំដើមឈើតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តជំរុញការងារដាំដើមឈើតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង
ព្រះសីហនុ៖ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃការងារដាំដើមឈើតាមបណ្ដោយដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត