ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការបក្សខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកដល់ខេត្តព្រះសីហនុ
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ មកពីគណៈកម្មាធិការបក្សខេត្តជាំងស៊ូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រយៈពេល៩ខែ ក្នុងឆ្នាំ២០២៦ គម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្ត មានចំនួន១៨ គម្រោង មានទុនវិនិយោគសរុប ៤៩,២៥៧,៣០១ ដុល្លារអាមេរិក បង្កើតការងារបាន ២,៧៧៦ នាក់
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តដើម្បីពិនិត្យនិងអនុម័តលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ចំនួន ២ គម្រោងបន្ថែមទៀត នៅសាលប្រជុំម្លប់ជ្រៃ។


សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមសេនីយ៍ត្រី នូវ សំអុល នាំយកអំណោយមនុស្សធម៌របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនខ្វះខាតចំនួន ៣គ្រួសារ នៅក្រុងព្រះសីហនុ
ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនសមាជិកអតីតយុទ្ធជនមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ស្ថិតនៅក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញជួបសួរសុខទុក្ខ លោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញជួបសួរសុខទុក្ខ លោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ នៅគេហដ្ឋានលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ចុះស្រាវជ្រាវ និងប្រមូលសំណាកទំនិញគ្រឿងសំណង់ និងគ្រឿងបន្លាស់ម៉ូតូ ដើម្បីទប់ស្កាត់សារធាតុពុលអាសបេស្តុស (Asbestos)
មន្ត្រីនៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ( ក ប ប ) ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការដឹកនាំផ្ទាល់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ ដើម្បីត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ព្រមទាំងការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសារធាតុគីមីដ៏គ្រោះថ្នាក់។


សកម្មភាពថ្នាក់ដឹកនាំ
លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង ជួបពិភាក្សាការងារជាមួយកីឡាករប្រដាល់ល្បីឈ្មោះ លោក ដាវ លីឌុច និងអញ្ជើញពិនិត្យការដ្ឋានមជ្ឈមណ្ឌល «KONG MMA»
ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក រាជ សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង បានអញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារយ៉ាងផុសផុលជាមួយលោក ដាវ លីឌុច (Dave Leduc) កីឡាករប្រដាល់គុនខ្មែរ និង MMA ដ៏ល្បីល្បាញលើឆាកអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវបេតុងក្រោមកញ្ចប់មូលនិធិសង្កាត់ឆ្នាំ២០២៦ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ បានចុះពិនិត្យ និងវាយតម្លៃលើគុណភាពផ្លូវបេតុងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍន៍ក្រោមថវិកាមូលនិធិសង្កាត់ប្រចាំឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ទេសចរណ៍ជាឆ្អឹងខ្នងសេដ្ឋកិច្ច ការប្រកាសអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២៦-២០៣០ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ
វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់។ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ពិធីប្រកាសផ្សព្វផ្សាយឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ត្រូវបានរៀបចំឡើង នៅសណ្ឋាគារឯករាជ្យ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុទទួលជួបពិភាក្សាការងារជាមួយលោកវរនាវីទោ Suraj Kumar Singh មេបញ្ជាការនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានតំណាងឯកឧត្តមអភិបាលខេត្ត ទទួលជួបសម្តែងការគួរសមជាមួយលោកវរនាវីទោ Suraj Kumar Singh មេបញ្ជាការនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា INS KULISH P63។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយសប្បុរសធ៌មពីក្រុមហ៊ុន ខ្មែរ ហាប់ សឹសូលិន ឯ.ក ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយសប្បុរសធ៌មពីក្រុមហ៊ុន ខ្មែរ ហាប់ សឹសូលិន ឯ.ក ដែលបានឧបត្ថម្ភសម្ភារ និងថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះ
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ចម និម្មល អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអនុញ្ញាតជូន ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីលានតេជោ ដើម្បីរៀបចំ «ពិធីបុណ្យសមុទ្រ» នាពេលខាងមុខ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្ដម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ទីរជំនាញដែលពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង ទីលានតេជោ ដែលជាទីតាំងសម្រាប់ត្រៀមរៀបចំ «ពិធីបុណ្យសមុទ្រ» ក្នុងខេត្តព្រះសីហនុ នាពេលខាងមុខ ។

