ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពង្រឹងគុណភាពសេវាថែទាំសុខភាពភ្នែកបឋម នៅមណ្ឌលសុខភាពអូរតាសេក
ក្រុមការងារកម្មវិធីសុខភាពភ្នែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មអភិបាលកិច្ច និងគាំទ្របច្ចេកទេសលើ «ការផ្តល់សេវាថែទាំសុខភាពភ្នែកបឋម» tạiមណ្ឌលសុខភាពអូរតាសេក។


កសិកម្ម
មន្ទីរកសិកម្មខេត្តព្រះសីហនុ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ច្បាប់ស្តីពីជលផល» ដល់សហគមន៍នេសាទចំនួនពីរនៅស្រុកព្រៃនប់
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីជំនាញចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ច្បាប់ស្តីពីជលផល»។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនជាតិវៀតណាម ០៧នាក់ និងដកហូតវត្ថុតាងជាច្រើន
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងផ្ទះល្វែងចំនួន ២ទីតាំង ក្នុងប្លុកតែមួយ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មត្រូវបានរៀបចំឡើងនៅស្រុកព្រៃនប់ ដើម្បីពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម
ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. និងលោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពី «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងរង្វង់ប្រតិបត្តិការ បង្រ្កាបមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ល្បាតឆ្មក់ និងកំណត់មុខសញ្ញាបានច្បាស់លាស់ក្នុងភូមិសាស្រ្តស្មុគស្មាញ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់(ស្រី០២នាក់)


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកកំពង់សីលា ចុះពិនិត្យគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងឧបត្ថម្ភថ្មចាក់បំពេញផ្លូវចូលរមណីយដ្ឋានថ្មរូង
លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីបច្ចេកទេសសាលាខេត្តព្រះសីហនុ ចុះពិនិត្យ និងសិក្សាលើគម្រោងអភិវឌ្ឍន៍សំខាន់ៗចំនួនបីក្នុងមូលដ្ឋានស្រុក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញវិស័យទេសចរណ៍។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញជួបប្រជុំកំពូល ជាមួយឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីមីយ៉ាន់ម៉ា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនជំនួបកិច្ចប្រជុំកំពូល នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះសីហនុ អភិបាលស្រុកព្រៃនប់ ដឹកនាំកម្លាំងចម្រុះកូនឈើអមសងខាងផ្លូវជាតិលេខ៣ ដើម្បីលើកសោភ័ណភាព និងបរិស្ថានបៃតង
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះចុះបំពេញសកម្មភាពដាំកូនឈើជាច្រើនដើម នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
កងទ័ពជើងទឹកភូមិន្ទកម្ពុជា ទទួលស្វាគមន៍យ៉ាងមហោឡារិក ចំពោះការចូលចតនៃនាវាហ្វឹកហ្វឺន PEREKOP របស់សហព័ន្ធរុស្ស៊ី
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នាវាហ្វឹកហ្វឺន PEREKOP លេខ(៣១០) នៃកងនាវា Baltic សហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែស្វាយ័តក្រុងព្រះសីហនុ ក្នុងការបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ៖ គម្រោងវិនិយោគ QIP ចំនួន ១៨ សំណើ ជាមួយទុនប្រមាណ ៤៩លានដុល្លារ ត្រូវបានទាក់ទាញបាន ខណៈអាជ្ញាធរប្តេជ្ញាសម្របសម្រួល និងគាំទ្រពេញទំហឹងដល់វិនិយោគិន
អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សរុបចំនួន ១៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៩លានដុល្លារអាមេរិក។ ការហូរចូលនូវទុនវិនិយោគទាំងនេះ គឺជាសញ្ញាណវិជ្ជមានមួយបង្ហាញពីសក្តានុពល និងភាពទាក់ទាញខ្លាំងរបស់ខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។


កសិកម្ម
មន្ទីរកសិកម្មខេត្តព្រះសីហនុ រៀបចំវេទិកាផ្សព្វផ្សាយ និងតភ្ជាប់ទីផ្សារផលិតផលសហគមន៍កសិកម្មទាំង១៩ ជាមួយអាជីវករលក់ដុំ-លក់រាយ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំវេទិកាផ្សព្វផ្សាយផលិតផលសហគមន៍កសិកម្ម ជូនដល់អាជីវករលក់ដុំ និងលក់រាយ ដោយមានការចូលរួមពីសហគមន៍កសិកម្មសរុបចំនួន ១៩។


សកម្មភាពអាជ្ញាធរ
លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា ណែនាំពីរបៀបធ្វើចរាចរណ៍ត្រឹមត្រូវនៅផ្លូវបំបែកផ្លូវលេខ១៤៦B និងផ្លូវជាតិលេខ៤ ដើម្បីបង្ការគ្រោះថ្នាក់ (មានវីដេអូ)
ការយល់ដឹងពីច្បាប់ចរាចរណ៍ និងការគោរពសិទ្ធិអាទិភាពនៅតាមដងផ្លូវ គឺជាកត្តាសុវត្ថិភាពដ៏សំខាន់បំផុតក្នុងការទប់ស្កាត់ការកើតមានគ្រោះថ្នាក់ជាយថាហេតុ។

