ព័ត៌មានក្នុងខេត្ត

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់
សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់
អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦នេះ បានចាត់ទុកវត្តមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួនជាង ២០០រូបនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)ថាជាគឺជាកាតាលីករដ៏សំខាន់ក្នុងការបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជា ឱ្យទៅជាសារនយោបាយ និងសេដ្ឋកិច្ចឆ្លុះបញ្ចាំងទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយស្តីពីកិច្ចប្រជុំ ISC-2 ឱ្យលេចធ្លោលើឆាកអន្តរជាតិ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ប្រតិភូអ្នកជំនាញការជប៉ុន ចាប់អារម្មណ៍លើចង្វាក់ផលិតកម្ម និងការនាំចេញគ្រឿងសមុទ្រពីកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន
ការអភិវឌ្ឍ
ប្រតិភូអ្នកជំនាញការជប៉ុន ចាប់អារម្មណ៍លើចង្វាក់ផលិតកម្ម និងការនាំចេញគ្រឿងសមុទ្រពីកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអ្នកជំនាញការជប៉ុន ដឹកនាំដោយលោក Takahashi ក្នុងឱកាសបំពេញបេសកកម្មការងារ និងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ISC-2
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ISC-2
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) អញ្ជើញថ្លែងសុន្ទរកថា បើកសន្និសីទ ISC-2 ដែលប្រារព្ធឡើង ក្រោមមូលបទ៖ "សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី" នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទ ISC-2
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទ ISC-2
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទ ISC-2 ដែលប្រារព្ធឡើង ក្រោមមូលបទ៖ "សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី" នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរាជានុញ្ញាត គណៈប្រតិភូសន្និសីទ ISC-2 ចូលក្រាបបង្គំគាល់
សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរាជានុញ្ញាត គណៈប្រតិភូសន្និសីទ ISC-2 ចូលក្រាបបង្គំគាល់
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិ ចូលក្រាបថ្វាយបង្គំគាល់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយប្រធានគណៈប្រតិភូ មុនពិធីបើក ISC-2
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយប្រធានគណៈប្រតិភូ មុនពិធីបើក ISC-2
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម លោកជំទាវជាប្រធានគណៈប្រតិភូនៃបណ្តាប្រទេសនានា មុនពិធីបើកសន្និសីទ ISC-2 នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្លាំង​ជំនាញ នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបើកវគ្គបណ្ដុះបណ្ដាលសង្រ្គោះបឋមដល់ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត
សកម្មភាពអាជ្ញាធរ
កម្លាំង​ជំនាញ នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបើកវគ្គបណ្ដុះបណ្ដាលសង្រ្គោះបឋមដល់ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត
បើកវគ្គបណ្ដុះបណ្ដាលសង្រ្គោះបឋមដល់ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តចំណុះការិយាល័យ ដែលមានដូចជា ទ្រឹស្តីអំពីអគ្គិភ័យ, វិធីប្រើប្រាស់ទុយោទឹក និងពន្លត់អគ្គិភ័យ, វិធីប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យ, សង្គ្រោះបឋមពីអគ្គិភ័យ និងហ្វឹកហាត់អនុវត្តជាក់ស្តែង ដោយមានសមាជិកចូលរួមសរុបចំនួន១៥នាក់ នៅបរិវេណសួនវិមានឯករាជ្យ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ៕
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនបរទេស ៣នាក់ និងដកហូតវត្ថុតាងជាច្រើន
សកម្មភាពអាជ្ញាធរ
នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនបរទេស ៣នាក់ និងដកហូតវត្ថុតាងជាច្រើន
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកុយទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៣នាក់ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្លាំងការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវលេខ៥០២
សកម្មភាពអាជ្ញាធរ
កម្លាំងការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវលេខ៥០២
ដោយបានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវលេខ៥០២ ស្ថិតនៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ៕
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានការបំពាក់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានការបំពាក់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ទិន្នន័យជូនសមាជិក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូនម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ចំនួន ០១ គ្រឿង ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំពង្រឹងកិច្ចសហការ និងបច្ចេកទេសសេវាអតិថិជន រវាងអគ្គិសនីកម្ពុជា (EDC) និងអគ្គិសនីខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពង្រឹងកិច្ចសហការ និងបច្ចេកទេសសេវាអតិថិជន រវាងអគ្គិសនីកម្ពុជា (EDC) និងអគ្គិសនីខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី អាន លក្ខ័ណា នាយិការងនៃនាយកដ្ឋានព័ត៌មាន និងសេវាអតិថិជន (Call Center) និងសហការី នៃអគ្គិសនីកម្ពុជា (EDC) បានបើកកិច្ចប្រជុំការងារមួយនៅឯអង្គភាពអគ្គិសនីខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចផ្សព្វផ្សាយស្តីពី “ការសាងសង់បង្គន់អនាម័យមានលូឆ្លាស់ពីរជួរ” ត្រូវបានរៀបចំឡើងនៅឃុំជើងគោ
សកម្មភាពអាជ្ញាធរ
កិច្ចផ្សព្វផ្សាយស្តីពី “ការសាងសង់បង្គន់អនាម័យមានលូឆ្លាស់ពីរជួរ” ត្រូវបានរៀបចំឡើងនៅឃុំជើងគោ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យថែទាំសុខភាពជនបទ ដឹកនាំដោយលោក ង៉ុយ ប៉េងជីវ អនុប្រធានមន្ទីរ បានសហការជាមួយនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំវគ្គផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី “ការសាងសង់បង្គន់អនាម័យមានលូឆ្លាស់ពីរជួរ”។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ក្រុមការងារសាខាសមាគមនារីខេត្ត ទទួលចង្ក្រានសន្សំសំចៃថាមពលជាង ៦ពាន់គ្រឿងពីក្រុមហ៊ុន ស៊ីបកូ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារសាខាសមាគមនារីខេត្ត ទទួលចង្ក្រានសន្សំសំចៃថាមពលជាង ៦ពាន់គ្រឿងពីក្រុមហ៊ុន ស៊ីបកូ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារសាខាសមាគមនារីខេត្តព្រះសីហនុ បានចុះទៅទទួលយកចង្ក្រានសន្សំសំចៃថាមពលសរុបចំនួន ៦,៤១៨គ្រឿង ពីក្រុមហ៊ុន ស៊ីបកូ (SIPCO) ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត