ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង៖ ក្រុមការងារសុរិយោដីខេត្តព្រះសីហនុ ចុះចែកសំណុំឯកសារបង់ពន្ធជូនប្រជាពលរដ្ឋភូមិ១ និងភូមិ២
ខេត្តព្រះសីហនុ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ១ និងភូមិ២ ដែលមានប្រភពដីបានមកពីការទិញ-លក់ ហើយមិនទាន់បានមកទទួលយកសំណុំឯកសារសម្រាប់ទៅបង់ពន្ធ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ចុះពិនិត្យទីតាំងសាលាមត្តេយ្យសិក្សា ទំនប់រលកថ្មី ក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំកែលម្អ
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ គាង និងឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅនៅសាលាមត្តេយ្យសិក្សា ទំនប់រលកថ្មី ដែលស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
«Made in Cambodia» ជាយុទ្ធនាការដាស់ផលិតករក្នុងស្រុកឱ្យបង្កើនការផលិត ខណៈពលរដ្ឋកាត់បន្ថយទំនិញនាំចូល
យុទ្ធនាការផ្សព្វផ្សាយ និងពិព័រណ៍ផលិតផលជាតិក្រោមប្រធានបទ «Made in Cambodia» ត្រូវបានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ តំណាងសមាគម ម្ចាស់អាជីវកម្ម យុវជន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកព្រៃនប់ ដឹកនាំកម្លាំងចម្រុះ និងប្រជាពលរដ្ឋ ដាំកូនឈើលម្អតាមដងផ្លូវ ដើម្បីសោភ័ណភាព និងបរិស្ថាន
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីរាជការ រដ្ឋបាលស្រុក សហការជាមួយកងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋានឃុំវាលរេញ ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចុះអនុវត្តសកម្មភាពដាំកូនឈើលម្អតាមដងផ្លូវសាធារណៈ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ និងខេត្តអានយ៉ាង សម្រេចចុះហត្ថលេខាលើកំណត់ហេតុប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ចំនួន ០៣អដ្ឋិធាតុ
យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មការជំនាញខេត្តព្រះសីហនុ (កម្ពុជា) និងគណៈកម្មការជំនាញខេត្តអានយ៉ាង (វៀតណាម) ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ស្តីពីការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី២៥ (រដូវប្រាំង ឆ្នាំ២០២៥-២០២៦)។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ដុតបំផ្លាញចោលគ្រឿងញៀននិងសារធាតុផ្សំជាង២តោន
គ្រឿងញៀនជាង១តោននិងសាធាតុគីមីផ្សំជាង១តោនផង ត្រូវបានដុតកំទេចចោលក្នុងឱកាសប្រារព្ធពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា»ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុក្រោមអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សួស សេរីសួស្ដី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ។


សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតក្នុងក្រុងព្រះសីហនុ
នៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមគ្រួសារលោក វ៉ាន់ លៀន អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ស្ថិតនៅក្រុមទី៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ចំណងជើង៖ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាល និងផ្តល់អនុសាសន៍សំខាន់ៗដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំង ៧ កម្រងក្នុងស្រុក
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារដោយផ្ទាល់ជាមួយគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ មកពីបណ្តាសាលារៀនទាំង ៧ ក្នុងកម្រងព្រៃនប់ ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ព្រមទាំងពង្រឹងកិច្ចសហការលើកកម្ពស់គុណភាពអប់រំនៅតាមមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៨គ្រួសារ
នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យលោក ចេង មុីន នាយករងសាខា រួមជាមួយមន្ត្រីសាខា មន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្ត ចុះសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ១៨គ្រួសារ។


ការអភិវឌ្ឍ
អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ អនុម័តគម្រោងវិនិយោគរោងចក្រថ្មីៗចំនួន ៤ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ
អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យ និងសម្រេចអនុម័តលើគម្រោងវិនិយោគថ្មីៗចំនួន ៤ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុងព្រះសីហនុ អាណត្តិទី៤៖ វេទិកាជជែកដោយផ្ទាល់ ដើម្បីដំណោះស្រាយរដ្ឋបាល និងសុវត្ថិភាពមូលដ្ឋាន
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាក្រុងព្រះសីហនុ បានរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៦» នៅសាលាដុនបូស្កូ ដើម្បីពង្រឹងគណនេយ្យភាព និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋដោយផ្ទាល់។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តព្រះសីហនុ ប្តេជ្ញាចិត្តខ្ពស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចគ្រឿងញៀន និងសារធាតុគីមីជាង ២ តោន
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរខេត្តព្រះសីហនុបានរៀបចំពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា» ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ក្នុងពិធីនេះ គ្រឿងញៀន និងសារធាតុគីមីផ្សំសរុបជាង ២ តោន ដែលជាវត្ថុតាងនៃបទល្មើសត្រូវបានដុតកម្ទេចចោលជាសាធារណៈ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពនៃការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

