ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
រដ្ឋបាលខេត្តព្រះសីហនុ សរសើរចំពោះភាពស្មោះត្រង់របស់សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាសាខាខេត្តព្រះសីហនុ និងជំរុញឱ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍យកធ្វើជាគំរូ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោក សើ ឈ្នឿន ដែលជាសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា សាខាខេត្តព្រះសីហនុ ចំពោះទង្វើដ៏ល្អប្រពៃ និងភាពស្មោះត្រង់របស់លោកក្នុងការងារបម្រើសេវាកម្មទេសចរណ៍។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ជំរុញក្រុមហ៊ុនទូរគមនាគមន៍ផ្តល់ទិន្នន័យអ៊ីនធឺណិត និងរួមគ្នាទប់ស្កាត់បទល្មើសអនឡាញ
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី លោក យូសុះ សូឡៃម៉ាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ក្នុងខេត្ត ស្តីពីការស្នើសុំផ្តល់ទិន្នន័យសេវាអ៊ីនធឺណិត និងការពិភាក្សាលើបញ្ហាប្រឈមនានា។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដើម្បីជំរុញការងារថែទាំសុខភាពបឋម
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ទិត ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ត តំណាងឱ្យរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំ “កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមខេត្ត”។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ទទួលជួបតំណាងក្រុមហ៊ុនជប៉ុន MinebeaMitsumi ពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
ព្រះសីហនុ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយលោក ម៉ាសាយ៉ូគិ អ៉ីវ៉ាគុរ៉ា (Masayuki IWAKURA) ប្រធានគ្រប់គ្រងផ្នែកផលិតផលឆ្លាតវៃ នៃរោងចក្រហាម៉ាម៉ាត្សូ ប្រទេសជប៉ុន របស់ក្រុមហ៊ុន MinebeaMitsumi Co., Ltd.។


សកម្មភាពអាជ្ញាធរ
សេដ្ឋកិច្ចមូលដ្ឋានរីកចម្រើន ជួយឱ្យអតីតពលករចំណាកស្រុកមានការងារធ្វើ និងចំណូលថេរ នៅជិតផ្ទះ និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ស្រុកព្រៃនប់
ការមានការងារធ្វើនៅជិតផ្ទះ មិនត្រឹមតែផ្តល់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពកក់ក្តៅក្នុងគ្រួសារ និងរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនផងដែរ។


សុខាភិបាល
ក្រុមការងារបច្ចេកទេសមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងដឹកនាំកិច្ចប្រជុំប្រចាំខែនៅមណ្ឌលសុខភាពស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គី កែវសំរិត បានសហការជាមួយលោក កុយ សាមឌី អភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ចុះបំពេញបេសកកម្មការងារដើម្បីត្រួតពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ និងដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលនៃមណ្ឌលសុខភាពស្ទឹងហាវ។


សុខាភិបាល
ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ក្នុងការគាំទ្រការងារបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrugតាមប្រព័ន្ធពីចម្ងាយZoomនៅសាលប្រជុំសាលាខេត្តព្រះសីហនុ(អគារ«ដឺរិចម្លប់ជ្រៃ»)។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធតាមរាជធានី-ខេត្តទូទាំងប្រទេស។មានមតិបើកកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងអំពីសារៈសំខាន់នៃការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ក្នុងការគាំទ្រការងារបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍សង្ខេប ជូនអង្គពិធីលោក នៃ គង់ ក្នុងនាមរដ្ឋបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុបានដោះស្រាយបណ្តឹងតាមរយ:app nodruge បានចំនួន៦១ ករណី និង១៤ ករណីទៀតដោះស្រាយមិនទាន់បានព្រោះថាគោលដៅប្រព្រឹត្តបានផ្លាស់ប្ដូរទីតាំងឬប្រភពមិនច្បាស់លាស់។ មួយវិញទៀតប្រជាពលរដ្ឋដែលមាន app no druge ក៍ចង់ដឹងពីប្រតិកម្មរហ័សរបស់សមត្ថកិច្ចចំពោះអ្វីដែលប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចជំនាញ។
កិច្ចប្រជុំបានស្តាប់នូវរបាយការណ៍និងបទបង្ហាញសំខាន់ៗរួមមាន៖
-សង្ខេបលទ្ឋផលការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃNoDrug ការងារបច្ចេកទេស និងបានបង្ហាញថាapp nodruge លើទូរស័ព្ទដៃ បានចាប់ផ្តើមដាក់អោយមហាជនទាញយកប្រើជាប្រយោជន៍ សម្រាប់ការរាយការណ៍ជូនសមត្ថកិច្ចជំនាញ ចាប់ពី ខែមេសាឆ្នាំ២០២៤ហើយកំណើននៃការប្រើប្រាស់នេះមានការកើនឡើងជាបន្តបន្ទាប់គួរអោយកត់សម្គាល់។
-បទបង្ហាញផ្សព្វផ្សាយអប់រំលើការងារជំរុញនិងផលិតមាតិកាផ្សព្វផ្សាយ។
-ការងារទទួលនិងដោះស្រាយបញ្ហាប្រចាំ២៤ម៉ោងលើ២៤ម៉ោងនិង៧ថ្ងៃលើ៧ថ្ងៃ(24/7)។
ក្នុងនាមអគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ តាមរយៈកិច្ចប្រជុំនេះ បានពិនិត្យ វាយតម្លៃ និងពិភាក្សាលើលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការអនុវត្តកម្មវិធី NoDrug ដើម្បីរកដំណោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់និងជម្រុញអោយថ្នាក់មូលដ្ឋានធ្វើការសកម្មបន្ថែមទៀត។ ឯកឧត្តម បានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ ផ្តល់អនុសាសន៍ និងទិសដៅការងារបន្ត ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការគ្រប់គ្រង ការផ្សព្វផ្សាយ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធនាការបោសសម្អាត ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕ អត្ថបទ,រូបភាព៖និន សុផារ


សកម្មភាពអាជ្ញាធរ
មន្ទីរកសិកម្មខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេសមុននិងក្រោយប្រមូលផលលើខ្សែច្រវាក់តម្លៃមាន់» ដល់សហគមន៍កសិកម្មមាន់ស្រែស្ទឹងហាវ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកអនុវត្តកម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ បានចុះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងបច្ចេកទេសមុនពេលប្រមូលផល និងការគ្រប់គ្រងបច្ចេកទេសក្រោយពេលប្រមូលផល លើខ្សែច្រវាក់តម្លៃមាន់» ជូនដល់សហគមន៍កសិកម្មមាន់ស្រែស្ទឹងហាវ ក្រោមការដឹកនាំដោយ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ណុំ ប៊ុនថន គ្រូឧទេស នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យការអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា និងស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ចុះសហការជាមួយរដ្ឋបាលស្រុកកំពង់សីលា រដ្ឋបាលស្រុកព្រៃនប់ និងរដ្ឋបាលឃុំពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យផ្ទាល់លើការអនុវត្តគម្រោងមូលនិធិឃុំប្រចាំឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ បានអញ្ជើញដឹកនាំសហការី និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ស្ថិតក្នុងភូមិសាស្ត្រឃុំទឹកថ្លា និងឃុំសាមគ្គី
នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញដឹកនាំសហការី និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ស្ថិតក្នុងភូមិសាស្ត្រឃុំទឹកថ្លា និងឃុំសាមគ្គី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែត រយៈពេល២ថ្ងៃ ដើម្បីបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យ លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា ដឹកនាំមន្រ្តីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តចំនួន ៥៥នាក់ (ស្រី ១០នាក់) និងអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែត នៅក្នុងក្រុងព្រះសីហនុ។
យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា) ដោយគ្របដណ្តប់លើគ្រប់ភូមិ ក្នុងសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ក្នុងគោលបំណងការពារ និងបង្ការជំងឺគ្រុនឈាម ព្រមទាំងជំងឺគ្រុនឈីក (Chikungunya) ដែលឆ្លងតាមរយៈមូសខ្លាញីខាំ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សានៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Krishnajie Partadireja កុងស៊ុលនៃស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលមានរចនាសម្ព័ន្ធរដ្ឋបាលចែកជា ៦ក្រុង-ស្រុក ២៩ឃុំ-សង្កាត់ និង ១១១ភូមិ មានប្រជាពលរដ្ឋប្រមាណ ៣១ម៉ឺននាក់ ជាមួយទំហំ GDP ខេត្ត ១៣២លានដុល្លារ និង GDP សម្រាប់មនុស្សម្នាក់ជាង ៤,២០០ដុល្លារ។ ខេត្តសម្បូរទៅដោយធនធានធម្មជាតិ និងមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ដែលត្រូវបានប្រសិទ្ធនាមថាជាតារារះ "នាទិសនិរតី" និងជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត យ៉េត វីណែល៖ ទីតាំងកាស៊ីណូដែលមានបទល្មើសឆបោក ឬបង្ខាំងមនុស្ស (Scams Online) នឹងត្រូវដកហូតអាជ្ញាប័ណ្ណ បង្កកគណនីធនាគារ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានរៀបចំកិច្ចប្រជុំពង្រឹងការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមកិច្ចសហការរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ប.ឆ.ប)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមន្ទីរដែលពាក់ព័ន្ធ។

