ព័ត៌មានក្នុងខេត្ត

ឯកឧត្ដម នេត្រ ភក្រ្ដា ចែករំលែកការផ្សាយរបស់សារព័ត៌មានបារាំងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម នេត្រ ភក្រ្ដា ចែករំលែកការផ្សាយរបស់សារព័ត៌មានបារាំងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចែករំលែកនៅថ្ងៃនេះ សារព័ត៌មានបារាំងមួយទៀតបានចុះផ្សាយព័ត៌មានអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះគឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)។ «ខ្ញុំនឹកផ្ទះរបស់ខ្ញុំ»៖ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួនដោយសារជម្លោះ ចាប់ផ្តើមកសាងជីវិតឡើងវិញ «I miss my home': Cambodians displaced by conflict start over» ជាចំណងជើងនៃអត្ថបទទីភ្នាក់ងារសារព័ត៌មាន AFP។ ខាងក្រោម ខ្ញុំសូមសង្ខេបខ្លីនៃខ្លឹមសារ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html។ អត្ថបទរបស់ AFP នឹងត្រូវសារព័ត៌មាននានានៅលើពិភពលោកយកទៅផ្សព្វផ្សាយបន្ត។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន

ឆ្លើយតបតាមការអំពាវនាវរបស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ដុល្លារអាម៉េរិក ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋមន្ត្រី៣ក្រសួងអញ្ជើញដឹកនាំបើកកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីកសិកម្មទឹកជនបទ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រី៣ក្រសួងអញ្ជើញដឹកនាំបើកកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីកសិកម្មទឹកជនបទ
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅសាលប្រជុំនៃទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និង វិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ថ្នាក់ដឹកនាំខេត្ត ចូលរួមប្រជុំដោះស្រាយទំនាស់ដីធ្លីនៅក្រុងកំពង់សោម ក្រោមអធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្ត ចូលរួមប្រជុំដោះស្រាយទំនាស់ដីធ្លីនៅក្រុងកំពង់សោម ក្រោមអធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី
លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីនៅភូមិសាស្ត្រក្រុងកំពង់សោម ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការសម្អាតឆ្នេរក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ» គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការសម្អាតឆ្នេរក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ» គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខ
រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាលើការត្រៀមរៀបចំយុទ្ធនាការសម្អាតឆ្នេរ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកែលម្អសោភ័ណភាព និងពង្រឹងសេវាបន្ទប់ទឹកសាធារណៈនៅឆ្នេរអូរឈើទាល
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកែលម្អសោភ័ណភាព និងពង្រឹងសេវាបន្ទប់ទឹកសាធារណៈនៅឆ្នេរអូរឈើទាល
លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអន្តរមន្ទីរ និងអង្គភាពពាក់ព័ន្ធ រួមជាមួយអ្នកគ្រប់គ្រងបន្ទប់ទឹក ដើម្បីពិភាក្សាលើវិធានការកែលម្អសោភ័ណភាព និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបន្ទប់ទឹកសាធារណៈតាមបណ្ដោយឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ប្តេជ្ញា បន្តពង្រឹងទំនាក់ទំនង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ

នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Julien Bert អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងលោក Frantz Vaganay ប្រធានទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCEF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការងារត្រៀមសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦»។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
គណៈប្រតិភូរដ្ឋសភាកម្ពុជា លើកកម្ពស់តួនាទីសភាក្នុងការឆ្លើយតបបម្រែបម្រួលប្រជាសាស្ត្រ នៅលើវេទិកាសន្និសីទប្រចាំឆ្នាំ AFPPD នៅប្រទេសម៉ាឡេស៊ី
សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូរដ្ឋសភាកម្ពុជា លើកកម្ពស់តួនាទីសភាក្នុងការឆ្លើយតបបម្រែបម្រួលប្រជាសាស្ត្រ នៅលើវេទិកាសន្និសីទប្រចាំឆ្នាំ AFPPD នៅប្រទេសម៉ាឡេស៊ី
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ក្រោមមូលបទ «ការដឹកនាំរបស់សភាសម្រាប់អនាគត» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញ​ចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញ​ចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែល​ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញ​ចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងក្វាងចូវ (Guangzhou Daily Group Culture Center) ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ អ្នកសិក្សា មន្ត្រី​ការទូត និងតំណាងស្ថាប័នសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សមាគមនារីខេត្តព្រះសីហនុ ចែកចង្ក្រានសន្សំសំចៃថាមពលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ១០៧៥ គ្រួសារ នៅស្រុកព្រៃនប់
សកម្មភាពថ្នាក់ដឹកនាំ
សមាគមនារីខេត្តព្រះសីហនុ ចែកចង្ក្រានសន្សំសំចៃថាមពលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ១០៧៥ គ្រួសារ នៅស្រុកព្រៃនប់
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពលដោយឥតគិតថ្លៃចំនួន ១០៧៥ គ្រឿង ជូនដល់ប្រជាពលរដ្ឋក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិគ្រោះយោបល់ជាមួយអាជីវករឆ្នេរអូរឈើទាល លើគម្រោងរៀបចំប្រព័ន្ធចំណតឆ្លាតវៃ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិគ្រោះយោបល់ជាមួយអាជីវករឆ្នេរអូរឈើទាល លើគម្រោងរៀបចំប្រព័ន្ធចំណតឆ្លាតវៃ
រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនអាជីវករអាជីវកម្មលើកកម្ពស់សណ្តាប់ធ្នាប់ នៅតាមបណ្តោយឆ្នេរអូរឈើទាល ដើម្បីពិភាក្សាលើគម្រោងរៀបចំប្រព័ន្ធចំណតឆ្លាតវៃ (Smart Parking) នៅតាមដងឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ខេត្តព្រះសីហនុ៖ ត្រៀមបំពាក់ឧបករណ៍ និងសម្ភារៈចាំបាច់បន្ថែមនៅតាមប៉មយាមឆ្នេរសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ៖ ត្រៀមបំពាក់ឧបករណ៍ និងសម្ភារៈចាំបាច់បន្ថែមនៅតាមប៉មយាមឆ្នេរសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ
រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីរៀបចំបំពាក់ឧបករណ៍សម្ភារៈសម្រាប់ឆ្មាំឆ្នេរ នៅប៉មយាមឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត