ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ គាង និង ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការកែលម្អសាលាបឋមសិក្សា-អនុវិទ្យាល័យទំនប់រលកថ្មី ខេត្តព្រះសីហនុ
រសៀលថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការរៀបចំកែលម្អសាលាបឋមសិក្សា-អនុវិទ្យាល័យទំនប់រលកថ្មី ដែលមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកអំណោយមនុស្សធម៌ជូនពលរដ្ឋទីទ័លក្រ និងងាយរងគ្រោះ ២៩៧គ្រួសារ នៅស្រុកស្ទឹងហាវ
នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងងាយរងគ្រោះចំនួន ២៩៧គ្រួសារ ដែលបានប្រព្រឹត្តទៅនៅអាហារដ្ឋាន ហៀង ស៊ីថា ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជានេសាទ និងពិនិត្យស្ថានភាពអ៊ូទូកម៉ាអ៊ូរ
នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជានេសាទ និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃទីតាំងអ៊ូទូកម៉ាអ៊ូរ ដែលមានទីតាំងស្ថិតនៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស្វាយ ស៊ីថា៖ ការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មាននិងសាធារណមតិគឺជាកត្តាគន្លឹះ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតីនិងដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ រួមនឹងមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ សរុបជាង ៤០០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តព្រះសីហនុ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ និងក្រុមហ៊ុន Power China
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជា និងតំណាងក្រុមហ៊ុន Power China Kunming Engineering Corporation Limited នៃសាធារណរដ្ឋប្រជាមានិតចិន។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះសីហនុ ការពង្រឹងសមាសភាព «គណៈអ៊ីម៉ាំ» គឺជាកម្លាំងចលករថ្មីក្នុងការថែរក្សាសុខដុមរមនា និងអភិវឌ្ឍមូលដ្ឋាន
ព្រះសីហនុ៖ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហការ និងលើកកម្ពស់សុខដុមរមនា12សង្គម នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង និងបំពេញបន្ថែមសមាសភាពគណៈអ៊ីម៉ាំ ប្រចាំខេត្ត ក្រុង និងស្រុក។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាជំហានថ្មីមួយទៀត ក្នុងការរួមចំណែកថែរក្សាសន្តិភាព សាមគ្គីភាព និងសន្តិសុខសង្គមនៅថ្នាក់មូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពសាលាមត្តេយ្យសិក្សាសហគមន៍ ម៉ាអ៊ូរ
នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវស្ថានភាព និងវឌ្ឍនភាពជាក់ស្តែង ព្រមទាំងសំណូមពរនានានៅសាលាមត្តេយ្យសិក្សាសហគមន៍ ម៉ាអ៊ូរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនពលរដ្ឋទីទ័លក្រនៅក្រុងកំពង់សោម
ព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត មកចែកជូនដល់គ្រួសារប្រជាពលរដ្ឋទីទ័លក្រចំនួន ១១៥គ្រួសារ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អទីប្រជុំជនស្រុកកំពង់សីលា ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អទីប្រជុំជនស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ម៉ាង ស៊ីណេត
ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវប្រធានគណៈមេប្រយោគ និងថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យការងារប្រឡងបាក់ឌុប និងសន្តិសុខនៅខេត្តព្រះសីហនុ
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឃុន រចនា ប្រធានគណៈមេប្រយោគទូទាំងប្រទេស ឯកឧត្តម ផន សំអុន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារសន្តិសុខ សុវត្ថិភាព និងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្រាវជ្រាវ និងប្រមូលភស្តុតាង ពាក់ព័ន្ធនឹងទីតាំងអគារ និងកាស៊ីណូ ចំណុះឱ្យក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group)
នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក យូសុះ សូឡៃម៉ាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្រាវជ្រាវ ប្រមូលព័ត៌មាន ភស្តុតាង សំណុំរឿង និងពិនិត្យសកម្មភាពនានានៅតាមទីតាំងអគារ ក្រុមហ៊ុន និងកាស៊ីណូ ដែលជាសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំបណ្តោះអាសន្នសាលាខេត្តព្រះសីហនុ (ដឺរិច ម្លប់ជ្រៃ) ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ។

