ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ប្តេជ្ញាលុបបំបាត់បទល្មើសបច្ចេកវិទ្យា (Scams Online) និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីកសាងទំនុកចិត្តជូនភ្ញៀវទេសចរ និងវិនិយោគិន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបើកយុទ្ធនាការបង្ក្រាប និងសម្អាតរាល់បទល្មើសបច្ចេកវិទ្យាខុសច្បាប់ ឬហៅថា (Scams Online) ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ វិធានការក្តៅនេះ ធ្វើឡើងក្នុងគោលបំណងកសាងទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិនទាំងជាតិ និងអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍខេត្តតំបន់ឆ្នេរមួយនេះ ឱ្យស្របតាមចក្ខុវិស័យ និងកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តព្រះសីហនុ
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ឧត្តមសេនីយ៍ត្រី នូវ សំអុល អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ជូនយោធិននៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលទទួលមរណភាព
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានដឹកនាំនាយទាហាន នាយទាហានរង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង ជួន ប៊េ បុគ្គលិកហ្វឹកហ្វឺនផ្នែកសឹករងកោះរ៉ុង ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១៩:៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដោយគ្រោះថ្នាក់ចរាចរណ៍។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលក្រុងកំពង់សោម ថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដើម្បីរួមចំណែកការងារសង្គមក្នុងមូលដ្ឋាន
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកំពង់សោម បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លាំង កឺ ដែលបានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពការងារសង្គមនានាក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងQIP ចំនួន២នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្របោះពុម្ពខ្នាតធំ ទៅលើក្រដាស និងប្លាស្ទិក និងរោងចក្រផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរធ្វើពីឈើ គ្រឿងសង្ហារិម និង ក្តារបន្ទះដែលមានទីតាំងនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរបរិស្ថានខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយក្រុមហ៊ុន MIZUDA SANITATION ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងសំរាម
នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន MIZUDA SANITATION (CAMBODIA) CO., LTD. នៅឯសាលប្រជុំតូចនៃមន្ទីរបរិស្ថានខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារខ្វះខាតក្នុងសង្កាត់លេខ១
កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានចាត់ឱ្យតំណាងសមាគមនារីខេត្ត ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធី "អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)"
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស - និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤” នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
ស្រុកព្រៃនប់ ជំរុញកិច្ចសហការគ្រប់គ្រង និងដឹកជញ្ជូនសំរាម ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន
នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ឌិន ប៊ុននឿន អភិបាលរងស្រុកព្រៃនប់ តំណាងលោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការចុះកិច្ចសន្យាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន រវាងក្រុមហ៊ុន ភីអិន ហ្គ្រីន (PN Green) និងតំបន់សេដ្ឋកិច្ចពិសេស ចេជាង (Zhejiang)។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ សេង សុមេត្តា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំផែនការដោះស្រាយសំណង់មិនរៀបរយក្នុងក្រុងព្រះសីហនុ
កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារពិនិត្យដោះស្រាយសំណង់មិនរៀបរយនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំផែនការដោះស្រាយសំណង់មិនរៀបរយក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤គ្រួសារ ក្នុងក្រុងកំពង់សោម
នៅរសៀលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី ម៉ាក់ សំណាង អនុប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយលោក គាំ សុខុម នាយកសាខា មន្ត្រីសាខា អនុសាខាក្រុងកំពង់សោម និងក្រុមអ្នកស្ម័គ្រចិត្ត ចុះនាំយកអំណោយមនុស្សធម៌របស់សាខាទៅប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤គ្រួសារ ក្នុងក្រុងកំពង់សោម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធវីដេអូ Zoom។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងគម្រោងវិនិយោគ ដើម្បីជំរុញការអនុវត្ត "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៦"
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងវិនិយោគមួយចំនួន ដែលបានដាក់សំណើស្នើសុំការលើកទឹកចិត្ត និងការអនុគ្រោះនានា ក្រោមវិសាលភាពនៃ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៦" កាលពីនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។

