ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាលើការរៀបចំប្លង់ហេដ្ឋារចនាសម្ព័ន្ធគន្លឹះនៅទីលានតេជោ
នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានា ដើម្បីពិភាក្សាអំពីការរៀបចំប្លង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) សម្រាប់គម្រោងរោងចក្រគីមី នៅស្រុកស្ទឹងហាវ
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតសារធាតុគីមីឧស្សាហកម្ម របស់ក្រុមហ៊ុន អ័រអូក ថេកណឡជី ឯ.ក (R-Oak Technology Co., Ltd.)។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្ត
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះសីហនុ (ដីចិន ម្លប់ជ្រៃ) ក្រោមអធិបតីភាពរបស់ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
លោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ ផ្តល់យោបល់ និងកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះសីហនុ នៅមន្ទីរផែនការខេត្តព្រះសីហនុ ។


សកម្មភាពថ្នាក់ដឹកនាំ
កងកម្លាំង និងសិស្សានុសិស្សក្នុងខេត្តព្រះសីហនុ រួមគ្នាចុះដាំកូនស្វាយចន្ទីជូនអតីតយុទ្ធជននៅស្រុកស្ទឹងហាវ
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំង និងយុវជន ចុះដាំកូនស្វាយចន្ទីជូនគ្រួសារអតីតយុទ្ធជន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងជំរុញការកែលម្អគម្រោង «Walk Street» ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងការកែលម្អគម្រោងផ្លូវដើរថ្មើរជើង «Walk Street» ដែលជាគម្រោងតភ្ជាប់ចាប់ពីតំបន់ឆ្នេរអូរឈើទាល រហូតទៅដល់ទីលានតេជោ ដើម្បីធានាឱ្យបាននូវសោភ័ណភាព គុណភាព និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់បិតត្រាំង
នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ព្រមទាំងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុង កំពង់សោម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការចិញ្ចឹមត្រី និងក្រើនរំលឹកប្រជាពលរដ្ឋស្រុកស្ទឹងហាវ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សា
កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជានេសាទ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ដ្ឋបាលស្រុកព្រៃនប់ កោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់មេភូមិសំរុងក្រោម ដែលបានរួមចំណែកជួយដល់ការងារមនុស្សធម៌
រដ្ឋបាលស្រុកព្រៃនប់ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃឹម សុង មេភូមិសំរុងក្រោម ដែលបានបង្ហាញនូវទឹកចិត្តដ៏ថ្លៃថ្លា តាមរយៈការនាំយកសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាដែលទទួលបានពីសប្បុរសជនក្នុងមូលដ្ឋាន មកប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់គ្រួសារខ្វះខាត និងមានជំងឺប្រចាំកាយនៅឃុំកំពង់សីលា
កំពង់សីលា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកសម្ភារៈឧបភោគបរិភោគទៅប្រគល់ជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត និងកំពុងមានជំងឺប្រចាំកាយ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់ ប្រកាសបំពេញបន្ថែមក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងសេវាសាធារណៈ
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រៃនប់ បានរៀបចំពិធីប្រកាសបំពេញបន្ថែមក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្រោមអធិបតីភាពរបស់ លោក សេក សាវុន ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ និង លោក អ៉ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យស្ថានភាពប្រព័ន្ធបង្ហូរទឹកក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់
ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យដោយផ្ទាល់លើស្ថានភាពទឹក និងប្រព័ន្ធបង្ហូរទឹកនៅតាមគោលដៅអូរប្រឡាយសំខាន់ៗមួយចំនួន ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងក្រុងកំពង់សោម។


សកម្មភាពថ្នាក់ដឹកនាំ
ការការពារអត្តសញ្ញាណផលិតផល និងសេវាកម្ម ជួយកាត់បន្ថយការក្លែងបន្លំ និងលើកកម្ពស់កម្មសិទ្ធិបញ្ញា
ខេត្តព្រះសីហនុ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្តីពី «កម្មសិទ្ធិបញ្ញា នីតិវិធី និងអត្ថប្រយោជន៍នៃការចុះបញ្ជីម៉ាក តាមប្រព័ន្ធជាតិ និងអន្តរជាតិ» ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីការការពារសិទ្ធិកម្មសិទ្ធិបញ្ញា និងជំរុញការចុះបញ្ជីម៉ាកស្របតាមច្បាប់ ក្រោមអធិបតីភាព លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត មន្ទីរជំនាញ ម្ចាស់សហគ្រាស អាជីវករ និងគរុសិស្ស សរុបប្រមាណ ៨០នាក់។

