ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ប្រមុខការពារជាតិកម្ពុជា និងអនុព័ន្ធយោធាហ្វីលីពីន បញ្ជាក់ពីការពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឱ្យ វរសេនីយ៍ឯក ជូណាថាន់ ផាលឡារ៉ា ប៉ាហ្វ (JONATHAN PHALLARA PAF ) នាយការិយាល័យអនុព័ន្ធយោធា (ថ្មី) នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ។ ជំនួបនេះ បានប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយឯកឧត្តម Chen Huaiyu, ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ-អាហរ័ណចិន
សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយឯកឧត្តម Chen Huaiyu, ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ-អាហរ័ណចិន


កសិកម្ម
ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី សាង លី (SANG LEE) ប្រធានប្រចាំតំបន់អង្គការ WWF និងទទួលស្វាគមន៍ លោក ជេណេស អុីម៉ាញូអែល ហ្គីនធីង (Janes Imanuel Ginting) នាយកថ្មីនៃអង្គការ WWF ប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរនិងប្រជាពលរដ្ឋសង្កាត់កោះរ៉ុងសន្លឹម សហការគ្នាចុះដាំដើមសាគូផ្កាក្រហមនិងផ្កាលឿង ដើម្បីលើកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង
នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម បានដឹកនាំក្រុមការងាររដ្ឋបាលសង្កាត់ រួមសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះធ្វើយុទ្ធនាការដាំដើមសាគូផ្កាក្រហម និងសាគូផ្កាលឿង តាមបណ្តោយផ្លូវសាធារណៈ។


សកម្មភាពថ្នាក់ដឹកនាំ
សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
ឯកឧត្តម ប៉េហ៊ីន ដាតូ អាប់ឌុល រ៉ាម៉ាន់ អ៊ីប្រាហ៊ីម (Pehin Dato Abdul Rahman Ibrahim) សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី២។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ ជាមួយ ឯកឧត្តម មីលតុន ឌីក ប្រធានរដ្ឋសភាអូស្ត្រាលី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក
«កាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលវាយតម្លៃគ្រួសារក្រីក្រទទួលគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោក យស់ ចន្ថាណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ។


សិល្បៈនិងវប្បធម៌
កម្ពុជាបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ នៅសាធារណរដ្ឋបារាំង
(អង់ហ្គូលែម, ប្រទេសបារាំង)៖ ទង់ជាតិដែលតំណាងឱ្យដួងព្រលឹង និងមោទនភាពជាតិខ្មែរ បាននិងកំពុងបក់រវិចពេញមួយសប្តាហ៍ នៅទីក្រុងអង់ហ្គូលែម សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលកម្ពុជាបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ (Festival du Film Francophone d’Angoulême)។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តព្រះសីហនុ ចុះពិនិត្យ និងពន្លឿនការងារបង់ពន្ធលើសេវាដីធ្លីចំនួនជាង ៩ពាន់ក្បាលដី
នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងពន្លឿនចរន្តការនៃការរៀបចំឯកសារបង់ពន្ធលើសេវាដីធ្លីសរុបចំនួន ៩.៦៧១ក្បាលដី។


សេចក្តីជូនដំណឹង
គ.ជ.ប ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៣,៩០៤រូប ដើម្បីបម្រើការងារសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីតម្រូវការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៣,៩០៤រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យកសិករខេត្តក្រចេះ ប្ដូរវិធីសាស្ត្រដាំដុះដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ ក្រោយរងផលប៉ះពាល់ពីជំនន់ទន្លេមេគង្គ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីជំនាញកសិកម្ម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យវាយតម្លៃផលប៉ះពាល់ជាក់ស្តែង និងស្វែងរកវិធានការជួយដល់កសិករដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកស្ទឹងហាវ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ស្ត្រីសម្រាលកូនតាមផ្លូវ ព្រមទាំងពិនិត្យវឌ្ឍនភាពការសាងសង់អគារមណ្ឌលសុខភាពតក្កវិទ
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយចុះជួបផ្ទាល់ជាមួយស្ត្រីដែលទើបសម្រាលកូនតាមផ្លូវ ព្រមទាំងបានពិនិត្យមើលការសាងសង់អគារថ្មីក្នុងមណ្ឌលសុខភាពតក្កវិទផងដែរ។

