ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម អញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ នៅសង្កាត់អូរជ្រៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ស្ថិតក្នុងភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួង លើការចុះធ្វើអធិការកិច្ចអត្ថពលកម្មបរទេសតាមសហគ្រាស និងគ្រឹះស្ថាន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង លោក ជួប ណាវ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំ ពិភាក្សា លើការពិនិត្យគម្រោងដំឡើងសញ្ញាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់លើផ្លូវសាធារណៈចំនួន ១២ខ្សែ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ និងពិភាក្សា ស្តាប់បទបង្ហាញស្តីពីការរៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវគោក សម្រាប់ការចតយានយន្តតាម «ថ្ងៃសេស-ថ្ងៃគូ» និងផ្លាកសញ្ញាហាមចត លើដងផ្លូវចំនួន ១២ខ្សែ ក្នុងក្រុងព្រះសីហនុ និងមានការចូលរួមពីប្រធានមន្ទីរ-អង្គភាពជំនាញដែលពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ
ដើម្បីជួយជំរុញសក្ដានុពលសេដ្ឋកិច្ចក្នុងខេត្តស្ថិតនៅភូមិភាគឦសានឱ្យមានសម្ទុះខ្លាំងក្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងបង្កើតកំពង់ផែពហុបំណងនៅក្នុងខេត្តក្រចេះ ដែលអាចនឹងធ្វើឱ្យវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ក្នុងខេត្តភូមិភាគឦសានមានភាពប្រទាក់ក្រឡាគ្នា។


សកម្មភាពថ្នាក់ដឹកនាំ
លោក សួន ដារ៉ារិទ្ធ និងលោក ឆាយ សុគន្ធដា ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងឧបត្ថម្ភថវិកាសម្រាប់កែលម្អបរិវេណសាលាបឋមសិក្សា ហ៊ុន សែន កំពង់សិលា
កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអមដំណើរលោក សួន ដារ៉ារិទ្ធ ប្រធានរតនាគារខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់សីលា ចុះពិនិត្យផ្ទាល់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាចំនួន ៣ ស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារសុខភាព និងត្រៀមបង្ការជំងឺក្នុងរដូវទឹកជំនន់
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់សុខភាពបណ្តាលមកពីគ្រោះទឹកជំនន់ ក្រសួងសុខាភិបាល បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលសំខាន់ៗ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣ខ្សែ តម្លៃជិត៤៤លានដុល្លារ នៅខេត្តក្រចេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (WB)។


សកម្មភាពអាជ្ញាធរ
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រកឃើញជនបរទេសសរុប ៣៥នាក់ រួមទាំងវត្ថុតាងជាច្រើន
ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីបទល្មើសបច្ចេកវិទ្យា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពីការប្រមូលទិន្នន័យធនធានទឹក និងតម្រូវការទឹកស្អាតក្នុងខេត្ត
រសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យរបាយការណ៍ស្តីពី «ការប្រមូលទិន្នន័យធនធានទឹក ប្រភពទឹក ប្រព័ន្ធបណ្តាញទឹកស្អាត និងតម្រូវការទឹក»។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំគោលការណ៍អនុញ្ញាតរៀបចំក្បូនលម្ហែកាយ និងសកម្មភាពកីឡាកម្សាន្តនៅក្រុងព្រះសីហនុ
រសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យលើសំណើសុំគោលការណ៍អនុញ្ញាតរៀបចំក្បូនលម្ហែកាយ និងសកម្មភាពកីឡាកម្សាន្ត។


ទេសចរណ៍
ភូមិនេសាទកោះខ្យង ជាតំបន់អេកូទេសចរណ៍ សំបូរទៅដោយជីវៈចម្រុះ ព្រៃកោងកាង និង ប្រភពគ្រឿងសមុទ្រស្រស់ៗ
ភូមិនេសាទកោះខ្យង ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ត្រូវបានគេស្គាល់ថាជាតំបន់នេសាទដ៏មានសក្តានុពល និងជាប្រភពផ្គត់ផ្គង់គ្រឿងសមុទ្រដ៏សំខាន់មួយក្នុងខេត្តព្រះសីហនុ។


អប់រំ និងកីឡា
សាលាអន្តរជាតិព្រះសីហនុ (ISPS) រៀបចំពិធីអបអរសាទរជ័យលាភី ឆ្នាំសិក្សាដល់សិស្សជាង១០០នាក់
សាលាអន្តរជាតិព្រះសីហនុ (ISPS) បានរៀបចំពិធីអបអរសាទរ និងផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានជ័យលាភី និងសមិទ្ធផលក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដល់សិស្សជាង១០០នាក់ ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងកោតសរសើរ និងអរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ការពារបូរណភាពទឹកដីដ៏មោះមុត ស្របតាមច្បាប់អន្តរជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាការពារបូរណភាពទឹកដី ក៏ដូចជាការបន្តធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ឈានឆ្ពោះទៅសម្រេចបានគោលដៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

