ព័ត៌មានក្នុងខេត្ត

យុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅក្រុងព្រះសីហនុ៖ មន្ត្រីរាជការ និងបុគ្គលិកសណ្ឋាគារ រួមដៃគ្នាលុបបំបាត់សំរាមប្លាស្ទិក
បរិស្ថាន
យុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅក្រុងព្រះសីហនុ៖ មន្ត្រីរាជការ និងបុគ្គលិកសណ្ឋាគារ រួមដៃគ្នាលុបបំបាត់សំរាមប្លាស្ទិក
នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ នេះ មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលសង្កាត់លេខ៤ និងបុគ្គលិកសណ្ឋាគារ កំពង់ដេវ៉ា បានសហការគ្នាចុះធ្វើយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានយ៉ាងផុសផុល។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវិភាគ និងព្យាករណ៍លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវិភាគ និងព្យាករណ៍លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិនិត្យ វិភាគ និងព្យាករណ៍លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំសម្របសម្រួល និងរកដំណោះស្រាយជូនម្ចាស់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំសម្របសម្រួល និងរកដំណោះស្រាយជូនម្ចាស់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា និងស្វែងយល់ពីបញ្ហាប្រឈមជាមួយម្ចាស់គម្រោងវិនិយោគអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ដើម្បីរួមគ្នារកដំណោះស្រាយ និងពន្លឿនការងើបឡើងវិញនៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុងខេត្ត។ ក
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះក្មេងស្រីរងគ្រោះថ្នាក់ចរាចរណ៍នៅកោះរ៉ុង ដឹកមកសង្គ្រោះបន្ទាន់នៅខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះក្មេងស្រីរងគ្រោះថ្នាក់ចរាចរណ៍នៅកោះរ៉ុង ដឹកមកសង្គ្រោះបន្ទាន់នៅខេត្តព្រះសីហនុ
នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បានចុះអន្តរាគមន៍ និងជួយដឹកជញ្ជូនក្មេងស្រីរងគ្រោះម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង នៅក្រុងកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅឯខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្លាំងចម្រុះក្រុងព្រះសីហនុ បង្ក្រាបទីតាំងអនឡាញស្កេម (Online Scams) ឃាត់ខ្លួនជនជាតិចិន ៧នាក់ និងដកហូតវត្ថុតាងជាច្រើន
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះក្រុងព្រះសីហនុ បង្ក្រាបទីតាំងអនឡាញស្កេម (Online Scams) ឃាត់ខ្លួនជនជាតិចិន ៧នាក់ និងដកហូតវត្ថុតាងជាច្រើន
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហនៅទីតាំងផ្ទះល្វែងមួយកន្លែង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារ និងវត្ថុតាងជាឧបករណ៍អេឡិចត្រូនិកពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ថ្នាក់ដឹកនាំស្រុកកំពង់សីលា និងសប្បុរសជន នាំយកអំណោយប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាស្រុកកំពង់សីលា
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំស្រុកកំពង់សីលា និងសប្បុរសជន នាំយកអំណោយប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាស្រុកកំពង់សីលា
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអញ្ជើញចូលរួមជាមួយ លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន នំស្រួយលីលី និង អគ្គមហាឧបាសក កាន់ ណារិទ្ធ ក្នុងការនាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាដ៏មានតម្លៃ ប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កងទ័ពជើងទឹកកម្ពុជា-អង់គ្លេស បើកវគ្គហ្វឹកហ្វឺនរួមគ្នាលើកិច្ចការវេជ្ជសាស្ត្រ និងការគ្រប់គ្រងការខូចខាតលើនាវា នៅមូលដ្ឋានសមុទ្ររាម
សកម្មភាពថ្នាក់ដឹកនាំ
កងទ័ពជើងទឹកកម្ពុជា-អង់គ្លេស បើកវគ្គហ្វឹកហ្វឺនរួមគ្នាលើកិច្ចការវេជ្ជសាស្ត្រ និងការគ្រប់គ្រងការខូចខាតលើនាវា នៅមូលដ្ឋានសមុទ្ររាម
នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោកវរនាវីទោ ហ៊ុំ ឡៃ នាយការិយាល័យហ្វឹកហ្វឺន មូលដ្ឋានសមុទ្ររាម បានដឹកនាំនាយនាវី និងនាយនាវីរងសរុបចំនួន ២០រូប អញ្ជើញចូលរួមហ្វឹកហ្វឺនទ្រឹស្តីមេរៀនវេជ្ជសាស្ត្រ រួមគ្នាជាមួយនាយនាវី និងពលនាវិក នៃកងទ័ពជើងទឹកអង់គ្លេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ នៃមូលដ្ឋានសមុទ្ររាម។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កិច្ចប្រជុំត្រៀមរៀបចំ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង» នៅខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រៀមរៀបចំ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង» នៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង» នៅខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កងទ័ពជើងទឹកកម្ពុជា និងចក្រភពអង់គ្លេស ពង្រឹងចំណងសហប្រតិបត្តិការ តាមរយៈពិធីជប់លៀងមិត្តភាពលើនាវា HMS TAMAR
សកម្មភាពថ្នាក់ដឹកនាំ
កងទ័ពជើងទឹកកម្ពុជា និងចក្រភពអង់គ្លេស ពង្រឹងចំណងសហប្រតិបត្តិការ តាមរយៈពិធីជប់លៀងមិត្តភាពលើនាវា HMS TAMAR
ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជប់លៀងលើនាវា HMS TAMAR (P233) របស់កងទ័ពជើងទឹកចក្រភពអង់គ្លេស ដែលប្រារព្ធធ្វើឡើងនៅផែលេខ២ នៃមូលដ្ឋានសមុទ្ររាម។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពទ្វេភាគី
សកម្មភាពថ្នាក់ដឹកនាំ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពទ្វេភាគី
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) រួមជាមួយថ្នាក់ដឹកនាំ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ដឹកនាំដោយលោកមេបញ្ជាការ Tom Lindsey មេបញ្ជាការនាវា HMS Tamar ក្នុងឱកាសចុះបំពេញទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ព្រះមហាក្សត្រ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ និងផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៅក្នុងគ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស នាពេលកន្លងទៅ សម្តេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនជាតិយើង នៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាក ទាំងយប់-ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិយើង។ នេះបើយោងតាមព្រះរាជសន្ទរកថារបស់ព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៨។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កសិករស្រុកព្រៃនប់ជួបជុំគ្នាផ្លាស់ប្តរបទពិសោធន៍ចិញ្ចឹមបង្គា និងបង្កើតក្រុមតេឡេក្រាមទំនាក់ទំនងផ្ទាល់ជាមួយមន្ទីរកសិកម្ម
កសិកម្ម
កសិករស្រុកព្រៃនប់ជួបជុំគ្នាផ្លាស់ប្តរបទពិសោធន៍ចិញ្ចឹមបង្គា និងបង្កើតក្រុមតេឡេក្រាមទំនាក់ទំនងផ្ទាល់ជាមួយមន្ទីរកសិកម្ម
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ សីហា ២០២៦ វារីវប្បករចិញ្ចឹមបង្គាក្នុងស្រុកព្រៃនប់ ដែលមានទាំងអ្នកកំពុងប្រកបរបរស្រាប់ និងអ្នកមានបំណងចង់ចាប់ផ្តើមចិញ្ចឹម បានអញ្ជើញមកទស្សនកិច្ចសិក្សា និងផ្លាស់ប្តរបទពិសោធន៍គ្នាទៅវិញទៅមក ជាមួយមន្ត្រីបច្ចេកទេស នៅមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ជំនួបពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្ហាញពីការអភិវឌ្ឍខេត្ត ជូនប្រតិភូកងទ័ពជើងទឹកចក្រភពអង់គ្លេស
សកម្មភាពថ្នាក់ដឹកនាំ
ជំនួបពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្ហាញពីការអភិវឌ្ឍខេត្ត ជូនប្រតិភូកងទ័ពជើងទឹកចក្រភពអង់គ្លេស
​ខេត្តព្រះសីហនុ បានរៀបចំពិធីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ជាមួយលោកនាយនាវីទោ TOM Lindsey មេបញ្ជាការនាវា HMS TAMAR នៃកងទ័ពជើងទឹកចក្រភពអង់គ្លេស ក្នុងឱកាសដែលលោក ដឹកនាំនាវាមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត