ព័ត៌មានក្នុងខេត្ត

រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកច្ឆន្ទអនុម័តបញ្ចូលសេចក្តីស្នើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ១ រូប ព្រមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៀត ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ខាងមុខនេះ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ក្រុមការងារសុខភាពភ្នែកខេត្តព្រះសីហនុ ចុះពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពអូរតាសេក
សុខាភិបាល
ក្រុមការងារសុខភាពភ្នែកខេត្តព្រះសីហនុ ចុះពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពអូរតាសេក
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារកម្មវិធីសុខភាពភ្នែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសភ្នែកនៃមន្ទីរពេទ្យបង្អែកខេត្ត ចុះប្រតិបត្តិការពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពអូរតាសេក។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”
ពាណិជ្ជកម្ម
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”
នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់
សកម្មភាពថ្នាក់ដឹកនាំ
សាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់
នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ បានចុះរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃនប់។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្ពុជាស្វាគមន៍នាយទាហានប្តូរវេនវៀតណាម ចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា (មានវីដេអូ)
សេចក្តីប្រកាសព័ត៌មាន
កម្ពុជាស្វាគមន៍នាយទាហានប្តូរវេនវៀតណាម ចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា (មានវីដេអូ)
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសវៀតណាម ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងវាយតម្លៃស្តង់ដាអនាម័យចំណីអាហារនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ០៨ ទីតាំង
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងវាយតម្លៃស្តង់ដាអនាម័យចំណីអាហារនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ០៨ ទីតាំង
នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងតាមការស្នើសុំវិញ្ញាបនបត្រអនាម័យចំណីអាហារ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ០៨ ទីតាំង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ និងត្រួតពិនិត្យគ្រឿងញៀន-ជាតិស្រវឹងតាមបណ្តោយផ្លូវតិរៈវិថីសម្តេចហ៊ុនសែន
សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ និងត្រួតពិនិត្យគ្រឿងញៀន-ជាតិស្រវឹងតាមបណ្តោយផ្លូវតិរៈវិថីសម្តេចហ៊ុនសែន
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលបង្ហាញជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់ និងត្រួតពិនិត្យអ្នកបើកបររថយន្តធុនធ្ងន់ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ក្នុងក្រុង។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ព្រះសីហនុ៖ សម្រស់ផ្កាត្របែកព្រៃ និងផ្កាក្ងោក រីកស្គុះស្គាយ បន្ថែមពណ៌ស្រស់បំព្រងលើសោភ័ណភាពខេត្តព្រះសីហនុ
បរិស្ថាន
ព្រះសីហនុ៖ សម្រស់ផ្កាត្របែកព្រៃ និងផ្កាក្ងោក រីកស្គុះស្គាយ បន្ថែមពណ៌ស្រស់បំព្រងលើសោភ័ណភាពខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ក្រុងព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា មិនត្រឹមតែលេចធ្លោដោយសារហេដ្ឋារចនាសម្ព័ន្ធ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែនៅរដូវកាលនេះ ទីក្រុងទាំងមូលកំពុងតែមានសម្រស់កាន់តែទាក់ទាញ តាមរយៈការរីកស្គុះស្គាយនៃផ្កាត្របែកព្រៃ និងផ្កាក្ងោក ដែលកំពុងបង្អួតសម្រស់យ៉ាងត្រកាលពេញដងផ្លូវ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ ប្តេជ្ញាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងការឆបោកតាមអនឡាញក្នុងយុគសម័យឌីជីថល ដើម្បីលើកកម្ពស់សង្គមឌីជីថលកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
អង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ ប្តេជ្ញាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងការឆបោកតាមអនឡាញក្នុងយុគសម័យឌីជីថល ដើម្បីលើកកម្ពស់សង្គមឌីជីថលកម្ពុជា
វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
មន្ទីរបរិស្ថានខេត្តព្រះសីហនុត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមកម្មវិធីតាំងពិព័រណ៍ «ពន្លកបៃតង» នៅទីស្តីការក្រសួងបរិស្ថាន
បរិស្ថាន
មន្ទីរបរិស្ថានខេត្តព្រះសីហនុត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមកម្មវិធីតាំងពិព័រណ៍ «ពន្លកបៃតង» នៅទីស្តីការក្រសួងបរិស្ថាន
នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានប្រកាសពីការត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អគ្គិសនីខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីជួសជុល និងកែលម្អបណ្តាញខ្សែភ្លើង
សេចក្តីជូនដំណឹង
អគ្គិសនីខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីជួសជុល និងកែលម្អបណ្តាញខ្សែភ្លើង
ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពនឹងមានការអនុវត្តការងារដំឡើងបរិក្ខារ ជួសជុល និងកែលម្អខ្សែបណ្តាញតង់ស្យុងមធ្យម (MV) កម្រិត ២២គីឡូវ៉ុល នៅក្នុងតំបន់មួយចំនួននៃខេត្ត។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម
សន្តិសុខសង្គម
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៣នាក់ រួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ ក្នុងស្រុកស្ទឹងហាវ
សកម្មភាពអាជ្ញាធរ
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ ក្នុងស្រុកស្ទឹងហាវ
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សំអុល ស្នងការរងទទួលបន្ទុកជំនួយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត