ព័ត៌មានក្នុងខេត្ត

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់
សកម្មភាពថ្នាក់ដឹកនាំ
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់
ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន តានៃ
សកម្មភាពអាជ្ញាធរ
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន តានៃ
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាមកពីបណ្តាសាលារៀនក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន តានៃ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលស្រុកកំពង់សីលា រៀបចំពិធីដាំកូនឈើអបអរសាទរទិវារុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកំពង់សីលា រៀបចំពិធីដាំកូនឈើអបអរសាទរទិវារុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់សីលា បានរៀបចំពិធីដាំកូនឈើយ៉ាងមហោឡារិក ក្នុងបរិវេណទីប្រជុំជនឃុំកំពង់សីលា ដើម្បីអបអរសាទរទិវារុក្ខទិវា ៩ កក្កដា។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សេចក្ដីប្រកាសព័ត៌មាន៖ ស្ដីពីកិច្ចប្រជុំបច្ចុប្បន្នភាពការងារព្រំដែនកម្ពុជា-ថៃ (វីដេអូ)
សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន៖ ស្ដីពីកិច្ចប្រជុំបច្ចុប្បន្នភាពការងារព្រំដែនកម្ពុជា-ថៃ (វីដេអូ)
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យ និងវាយតម្លៃលើស្ថានភាពបច្ចុប្បន្នភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដូចជាព្រឹត្តិការណ៍ថ្មីៗដែលទើបនឹងកើតឡើងនាពេលកន្លងទៅ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលស្រុកព្រៃនប់ បើកសិក្ខាសាលាស្ដីពី «ការពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ» ដើម្បីលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកព្រៃនប់ បើកសិក្ខាសាលាស្ដីពី «ការពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ» ដើម្បីលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ិ ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ» ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំនៃសាលាស្រុកព្រៃនប់។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតជូន លោកស្រី Aleksandra Zittle ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រះសីហនុ ចុះយុទ្ធនាការប្តូរប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋក្នុងសង្កាត់លេខ៣
សេចក្តីជូនដំណឹង
ធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រះសីហនុ ចុះយុទ្ធនាការប្តូរប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋក្នុងសង្កាត់លេខ៣
៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា (NBC) សាខាខេត្តព្រះសីហនុ បានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូក្នុងខេត្ត ចុះយុទ្ធនាការផ្តល់សេវាប្តូរប្រាក់រៀលដែលចាស់ ទក់ រហែក ឬខូចខាត ជូនដល់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អាជ្ញាធរក្រុងកោះរ៉ុង សហការជាមួយម្ចាស់អាជីវកម្ម និងរមណីយដ្ឋាន ចុះសម្អាតឆ្នេរសមុទ្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទេសចរណ៍
សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកោះរ៉ុង សហការជាមួយម្ចាស់អាជីវកម្ម និងរមណីយដ្ឋាន ចុះសម្អាតឆ្នេរសមុទ្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទេសចរណ៍
នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ឡាយ ង៉ែត អភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង បានដឹកនាំកម្លាំងមន្ត្រីពាក់ព័ន្ធ ចុះសហការជាមួយម្ចាស់អាជីវកម្ម រមណីយដ្ឋាន (Resorts) និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ចុះអនុវត្តសកម្មភាពសម្អាតឆ្នេរសមុទ្រ នៅតំបន់ឆ្នេរដើមឈើចាំស្នេហ៍ ដើម្បីថែរក្សាបរិស្ថានឱ្យមានភាពស្រស់បំព្រង។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដូវវស្សាជារដូវកាលគ្រុនឈាម ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា
សេចក្តីជូនដំណឹង
រដូវវស្សាជារដូវកាលគ្រុនឈាម ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា
ដោយសារស្ថានភាពអាកាសធាតុក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបង្កើតឱ្យមានទីកន្លែងដក់ទឹក ជាជម្រកដ៏សមស្របបំផុតសម្រាប់ការបង្កកំណើតនៃមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អភិបាលស្រុកព្រៃនប់ អញ្ជើញចូលរួមរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ៤៩អង្គ នៅវត្តព្រហ្មកេរ្តិ៍
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ អញ្ជើញចូលរួមរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ៤៩អង្គ នៅវត្តព្រហ្មកេរ្តិ៍
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចូលរួមជាមួយបងប្អូនពុទ្ធបរិស័ទក្នុងឃុំសំរុង និងឃុំវាលរេញ រៀបចំចង្ហាន់ត្រង់ជូនដល់ព្រះសង្ឃ ដែលកំពុងគង់ស្នាក់នៅសិក្សារៀនសូត្រ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជម្រាបជូន អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) របស់ថៃ លើដែនអធិបតេយ្យកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជម្រាបជូន អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) របស់ថៃ លើដែនអធិបតេយ្យកម្ពុជា
“ថៃកំពុងព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាន ការបន្តកាន់កាប់ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ”។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ស្រុកព្រៃនប់ត្រូវបានជ្រើសរើសអនុវត្តគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ
សកម្មភាពថ្នាក់ដឹកនាំ
ស្រុកព្រៃនប់ត្រូវបានជ្រើសរើសអនុវត្តគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ
នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចូលរួមកិច្ចប្រជុំបង្ហាញអំពីគម្រោង EMPOWER និងរៀបចំផែនការអនុវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត