ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ បានអញ្ជើញដឹកនាំសហការី និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ស្ថិតក្នុងភូមិសាស្ត្រឃុំទឹកថ្លា និងឃុំសាមគ្គី
នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញដឹកនាំសហការី និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ស្ថិតក្នុងភូមិសាស្ត្រឃុំទឹកថ្លា និងឃុំសាមគ្គី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែត រយៈពេល២ថ្ងៃ ដើម្បីបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យ លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា ដឹកនាំមន្រ្តីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តចំនួន ៥៥នាក់ (ស្រី ១០នាក់) និងអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែត នៅក្នុងក្រុងព្រះសីហនុ។
យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា) ដោយគ្របដណ្តប់លើគ្រប់ភូមិ ក្នុងសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ក្នុងគោលបំណងការពារ និងបង្ការជំងឺគ្រុនឈាម ព្រមទាំងជំងឺគ្រុនឈីក (Chikungunya) ដែលឆ្លងតាមរយៈមូសខ្លាញីខាំ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សានៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Krishnajie Partadireja កុងស៊ុលនៃស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលមានរចនាសម្ព័ន្ធរដ្ឋបាលចែកជា ៦ក្រុង-ស្រុក ២៩ឃុំ-សង្កាត់ និង ១១១ភូមិ មានប្រជាពលរដ្ឋប្រមាណ ៣១ម៉ឺននាក់ ជាមួយទំហំ GDP ខេត្ត ១៣២លានដុល្លារ និង GDP សម្រាប់មនុស្សម្នាក់ជាង ៤,២០០ដុល្លារ។ ខេត្តសម្បូរទៅដោយធនធានធម្មជាតិ និងមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ដែលត្រូវបានប្រសិទ្ធនាមថាជាតារារះ "នាទិសនិរតី" និងជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត យ៉េត វីណែល៖ ទីតាំងកាស៊ីណូដែលមានបទល្មើសឆបោក ឬបង្ខាំងមនុស្ស (Scams Online) នឹងត្រូវដកហូតអាជ្ញាប័ណ្ណ បង្កកគណនីធនាគារ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានរៀបចំកិច្ចប្រជុំពង្រឹងការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមកិច្ចសហការរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ប.ឆ.ប)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមន្ទីរដែលពាក់ព័ន្ធ។


សកម្មភាពថ្នាក់ដឹកនាំ
អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ នាំយកអំណោយសប្បុរសធម៌ជូនជនអនាថា និងជនវិបល្លាសស្មារតី
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារនៃអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយ និងសម្ភារឧបត្ថម្ភចាំបាច់មួយចំនួន ទៅចែកជូនដល់បងប្អូនជាជនអនាថា និងជនវិបល្លាសស្មារតី ដែលកំពុងស្នាក់នៅអាគារស្នាក់នៅបណ្តោះអាសន្ន នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ។
នៅក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ អំណោយដែលត្រូវបាននាំយកទៅប្រគល់ជូនរួមមាន៖ នំចំនួន ១០០ កញ្ចប់ (ស្មើនឹង ២០០ នំ) ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លាពី លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ រួមជាមួយ លោកស្រី អេង គីមជូ អាជីវករបោះដុំគ្រឿងសមុទ្រ។ សាប៊ូដុសខ្លួន ២០០ ដុំ និងសាប៊ូម្សៅ ១០០កញ្ចប់ ជាការឧបត្ថម្ភពី លោក លឹម ផេង អាជីវករបោះដុំគ្រឿងក្រអូប។
ការចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភនាពេលនេះ មិនត្រឹមតែជួយសម្រាលដល់ការហូបចុក និងអនាម័យប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងស្នាក់នៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងទឹកចិត្តអាណិតស្រឡាញ់ មិនបោះបង់នរណាម្នាក់ចោលឡើយ។
តំណាងក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងសកម្មភាពសង្គមដ៏វិសេសវិសាលនេះ និងសូមជូនពរឱ្យលោកជំទាវ លោកស្រី និងលោក ជួបតែសេចក្តីសុខចម្រើន និងជោគជ័យក្នុងគ្រប់ភារកិច្ច និងអាជីវកម្ម។
សូមជម្រាបជូនផងដែរថា សកម្មភាពទាំងនេះមិនមែនជាលើកទី១ទេ ដែលអនុសាខាសមាគមហន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រុងព្រះសីហនុ តែងតែចុះសំណេះសំណាល សួរសុខទុក្ខជាមួយជនវិបល្លាសស្មារតី ជនអនាថា ក៏ដូចជាប្រជាពលរដ្ឋ ជនចាស់ជរា ក្រីក្រ និងស្រ្តីសំរាលកូនដែលកំពុងជួបការលំបាក។
អត្ថបទ:ម៉ារ៉ាឌី


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំសមាគមនារីខេត្តព្រះសីហនុ អញ្ជើញចុះសិក្សាស្វែងយល់ពីកន្លែងកែច្នៃគ្រឿងសមុទ្ររបស់សហគមន៍ស្ត្រី នៅស្រុកស្ទឹងហាវ
ស្រុកស្ទឹងហាវ៖ នារសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយ លោកស្រី ម៉ាក សំណាង ប្រធានសាខាសមាគមនារីខេត្ត បានអញ្ជើញចុះសិក្សាស្វែងយល់ផ្ទាល់នៅទីតាំងកែច្នៃគ្រឿងសមុទ្ររបស់សហគមន៍ស្ត្រី ស្ថិតនៅក្នុងស្រុកស្ទឹងហាវ។
សកម្មភាពចុះអមដំណើរនាឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់ លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ ព្រមទាំងសមាជិកា សមាគមនារីខេត្ត-ស្រុក ជាច្រើនរូបទៀតផងដែរ។
គោលបំណងការចុះពិនិត្យគឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ដំណើរការផលិតកម្ម ក៏ដូចជាការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានារបស់សហគមន៍ស្ត្រីនៅក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងសេដ្ឋកិច្ចគ្រួសារតាមរយៈរបរខ្នាតតូច និងមធ្យមនេះ។
ការចុះសិក្សាស្វែងយល់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនារីខេត្ត ក្នុងការជំរុញតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍសហគមន៍មូលដ្ឋានឱ្យកាន់តែរឹងមាំថែមទៀត៕


សន្តិសុខសង្គម
បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងនៅក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ៤០នាក់ និងដកហូតសម្ភារជាច្រើន
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖
-កុំព្យូទ័រលើតុ ចំនួន ២៦គ្រឿង
-កុំព្យូទ័រយួរដៃ ចំនួន ៣២គ្រឿង
-ទូរសព្ទដៃ ចំនួន ១២១គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៤០នាក់ ស្រី ៥នាក់ ក្នុងនោះ ជនជាតិចិនចំនួន ៣៦នាក់ ស្រី ១នាក់ និងជនជាតិខ្មែរ ៤នាក់ ស្រី។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ឌិត នីតា៖ ការធ្វើជាគំរូល្អ និងការកសាងសុភមង្គល សុខដុមរមនាក្នុងគ្រួសារ គឺមានឥទ្ធិពល និងសារៈសំខាន់បំផុតសម្រាប់ផ្លូវចិត្ត ការសិក្សា និងអនាគតរបស់កុមារ
ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ សាលាបឋមសិក្សា ហ៊ុនសែន មិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ បានរៀបចំពិធីប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ណាល័យ និងសមិទ្ធផលនានា ក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដីពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកស្រី គឹម ឆេង នាយិកា សាលាបឋមសិក្សា ហ៊ុនសែន មិត្តភាពបញ្ជាក់ថា៖ បច្ចុប្បន្នសាលាមានអគារសិក្សាចំនួន ៣ខ្នង ស្មើនឹង ៣៧បន្ទប់ និងមានសិស្សានុសិស្សសរុបចំនួន ២,៩១២នាក់ (ស្រី ១,៤៣៤នាក់)។ ក្រោមការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ សាលាបានដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងចលនាប្រឡងប្រណាំង «សាលាស្តង់ដារសាធារណៈគំរូក្នុងវិស័យអប់រំ» ដោយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលក្នុងវគ្គផ្តាច់ព្រ័ត្រ។
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកជំទាវ ឌិត នីតា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍មូលដ្ឋាន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាពិសេសគឺការលើកកម្ពស់វិស័យអប់រំ។ លោកជំទាវបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសប្បុរសជន គណៈគ្រប់គ្រងសាលា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបរិច្ចាគទាំងកម្លាំងកាយ ចិត្ត និងថវិកា ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រហូតធ្វើឱ្យសាលារៀនមួយនេះក្លាយជាសាលាគំរូ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសក្តានុពល។
លោកជំទាវបានគូសបញ្ជាក់ថា៖សាលារៀនគឺជាស្ពានតភ្ជាប់ ចំណែកឯមាតាបិតាគឺជាគំរូបង្ហាញផ្លូវដល់កូនៗ។ ការធ្វើជាគំរូល្អ និងការកសាងសុភមង្គល សុខដុមរមនាក្នុងគ្រួសារ គឺមានឥទ្ធិពល និងសារៈសំខាន់បំផុតសម្រាប់ផ្លូវចិត្ត ការសិក្សា និងអនាគតរបស់កុមារ។
សាលាត្រូវយកចិត្តទុកដាក់ បញ្ចូលការសិក្សាតាមបែបឌីជីថលទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្សដើរទាន់ការវិវត្តនៃសម័យកាលបច្ចុប្បន្ន។លោកជំទាវក៍បាន សម្តែងការអរគុណចំពោះ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងអប់រំទូន្មានប្រដៅទាំងចំណេះដឹង និងចរិយាសម្បត្តិដល់សិស្សានុសិស្ស។
ជាទីបញ្ចប់ លោកជំទាវ ឌិត នីតា សាយសំអាល់ បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជន និងម្ចាស់ឧបត្ថម្ភ, ប្រគល់ប័ណ្ណសរសើរលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ និងសិស្សពូកែ, ព្រមទាំងបានចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួនជាង ៤០០នាក់។ ដោយឡែក លោកគ្រូ-អ្នកគ្រូទាំងអស់ ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ៥០,០០០ រៀល ផងដែរ។
អត្ថបទ មន សូត្រ
ថតដោយ អ៊ូ ជោត


សកម្មភាពថ្នាក់ដឹកនាំ
លោក ឡុង ឌី ម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍គន្លឹះសំខាន់ៗដល់មន្ទីរព័ត៌មានខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ដើម្បីពិនិត្យលើលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរង ព្រះសីហនុ។
មានការចូលរួមពី លោកប្រធានស្តីទីនៃមន្ទីរព័ត៌មាន លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះទាំងប្រាំ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកកិច្ចសន្យានៃមន្ទីរព័ត៌មានសរុបប្រមាណ៤០នាក់។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាពន្លឿនការ អភិវឌ្ឍន៍គម្រោងសាងសង់ចំណតឆ្លាតវៃ ក្រោមក្របខណ្ឌ PPP នៅតំបន់ផ្សារលើ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីករណីស្នើសុំសិទ្ធិប្រើប្រាស់ដីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ និងលទ្ធផលដោះស្រាយសំណើសំណូមពរនានានៅក្រុងកោះរ៉ុង
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ និងតាមដានលទ្ធផលនៃការគាំទ្រ និងដោះស្រាយសំណើ សំណូមពរនានា ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ឆ្នាំ២០២៥នៅសាលប្រជុំរដ្ឋបាលក្រុងកោះរ៉ុង។


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រៀបចំពិធីទទួលអំណោយពីសប្បុរសជន ដើម្បីបន្តបេសកកម្មមនុស្សធម៌ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអំណោយសប្បុរសធម៌ពីបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត អាជីវករ ព្រមទាំងសប្បុរសជននានា ក្រោមការអញ្ជើញរបស់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។


សកម្មភាពអាជ្ញាធរ
កម្លាំងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដាក់ស្ថានីយចល័តដើម្បីជួយបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដាក់ស្ថានីយចល័តដើម្បីជួយបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ៕

