ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួង លើការចុះធ្វើអធិការកិច្ចអត្ថពលកម្មបរទេសតាមសហគ្រាស និងគ្រឹះស្ថាន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង លោក ជួប ណាវ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំ ពិភាក្សា លើការពិនិត្យគម្រោងដំឡើងសញ្ញាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់លើផ្លូវសាធារណៈចំនួន ១២ខ្សែ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ និងពិភាក្សា ស្តាប់បទបង្ហាញស្តីពីការរៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវគោក សម្រាប់ការចតយានយន្តតាម «ថ្ងៃសេស-ថ្ងៃគូ» និងផ្លាកសញ្ញាហាមចត លើដងផ្លូវចំនួន ១២ខ្សែ ក្នុងក្រុងព្រះសីហនុ និងមានការចូលរួមពីប្រធានមន្ទីរ-អង្គភាពជំនាញដែលពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ
ដើម្បីជួយជំរុញសក្ដានុពលសេដ្ឋកិច្ចក្នុងខេត្តស្ថិតនៅភូមិភាគឦសានឱ្យមានសម្ទុះខ្លាំងក្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងបង្កើតកំពង់ផែពហុបំណងនៅក្នុងខេត្តក្រចេះ ដែលអាចនឹងធ្វើឱ្យវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ក្នុងខេត្តភូមិភាគឦសានមានភាពប្រទាក់ក្រឡាគ្នា។


សកម្មភាពថ្នាក់ដឹកនាំ
លោក សួន ដារ៉ារិទ្ធ និងលោក ឆាយ សុគន្ធដា ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងឧបត្ថម្ភថវិកាសម្រាប់កែលម្អបរិវេណសាលាបឋមសិក្សា ហ៊ុន សែន កំពង់សិលា
កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអមដំណើរលោក សួន ដារ៉ារិទ្ធ ប្រធានរតនាគារខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់សីលា ចុះពិនិត្យផ្ទាល់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាចំនួន ៣ ស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣ខ្សែ តម្លៃជិត៤៤លានដុល្លារ នៅខេត្តក្រចេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (WB)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពីការប្រមូលទិន្នន័យធនធានទឹក និងតម្រូវការទឹកស្អាតក្នុងខេត្ត
រសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យរបាយការណ៍ស្តីពី «ការប្រមូលទិន្នន័យធនធានទឹក ប្រភពទឹក ប្រព័ន្ធបណ្តាញទឹកស្អាត និងតម្រូវការទឹក»។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំគោលការណ៍អនុញ្ញាតរៀបចំក្បូនលម្ហែកាយ និងសកម្មភាពកីឡាកម្សាន្តនៅក្រុងព្រះសីហនុ
រសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យលើសំណើសុំគោលការណ៍អនុញ្ញាតរៀបចំក្បូនលម្ហែកាយ និងសកម្មភាពកីឡាកម្សាន្ត។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងកោតសរសើរ និងអរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ការពារបូរណភាពទឹកដីដ៏មោះមុត ស្របតាមច្បាប់អន្តរជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាការពារបូរណភាពទឹកដី ក៏ដូចជាការបន្តធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ឈានឆ្ពោះទៅសម្រេចបានគោលដៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវិភាគ និងព្យាករណ៍លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិនិត្យ វិភាគ និងព្យាករណ៍លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំសម្របសម្រួល និងរកដំណោះស្រាយជូនម្ចាស់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា និងស្វែងយល់ពីបញ្ហាប្រឈមជាមួយម្ចាស់គម្រោងវិនិយោគអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ដើម្បីរួមគ្នារកដំណោះស្រាយ និងពន្លឿនការងើបឡើងវិញនៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុងខេត្ត។
ក


សកម្មភាពថ្នាក់ដឹកនាំ
អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះក្មេងស្រីរងគ្រោះថ្នាក់ចរាចរណ៍នៅកោះរ៉ុង ដឹកមកសង្គ្រោះបន្ទាន់នៅខេត្តព្រះសីហនុ
នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បានចុះអន្តរាគមន៍ និងជួយដឹកជញ្ជូនក្មេងស្រីរងគ្រោះម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង នៅក្រុងកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅឯខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំស្រុកកំពង់សីលា និងសប្បុរសជន នាំយកអំណោយប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាស្រុកកំពង់សីលា
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអញ្ជើញចូលរួមជាមួយ លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន នំស្រួយលីលី និង អគ្គមហាឧបាសក កាន់ ណារិទ្ធ ក្នុងការនាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាដ៏មានតម្លៃ ប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា។


សកម្មភាពថ្នាក់ដឹកនាំ
កងទ័ពជើងទឹកកម្ពុជា-អង់គ្លេស បើកវគ្គហ្វឹកហ្វឺនរួមគ្នាលើកិច្ចការវេជ្ជសាស្ត្រ និងការគ្រប់គ្រងការខូចខាតលើនាវា នៅមូលដ្ឋានសមុទ្ររាម
នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោកវរនាវីទោ ហ៊ុំ ឡៃ នាយការិយាល័យហ្វឹកហ្វឺន មូលដ្ឋានសមុទ្ររាម បានដឹកនាំនាយនាវី និងនាយនាវីរងសរុបចំនួន ២០រូប អញ្ជើញចូលរួមហ្វឹកហ្វឺនទ្រឹស្តីមេរៀនវេជ្ជសាស្ត្រ រួមគ្នាជាមួយនាយនាវី និងពលនាវិក នៃកងទ័ពជើងទឹកអង់គ្លេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ នៃមូលដ្ឋានសមុទ្ររាម។

