ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំចុះមូលដ្ឋាននាំយកអំណោយស័ង្កសី និងថវិកា ឧបត្ថម្ភជូនគ្រួសារសពប្រជាពលរដ្ឋខ្វះខាតចំនួន ១គ្រួសារ នៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ វេលាម៉ោង ១៤:០០ នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ ដោយមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ បានចុះពិនិត្យមើលស្ថានភាពផ្ទះប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋានចំនួន ០១គ្រួសារ។


សកម្មភាពថ្នាក់ដឹកនាំ
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីសង្គ្រាមអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យផ្ទាល់ ព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពស់ខ្ពស់បំផុតពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដោយឥតគិតថ្លៃ ជូនដល់កងកម្លាំងនៃមូលដ្ឋានសមុទ្ររាម
នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំ និងបើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋម ដោយឥតគិតថ្លៃ ជូនដល់នាយនាវី នាយនាវីរង និងពលនាវិក នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម។


សកម្មភាពថ្នាក់ដឹកនាំ
សហរដ្ឋអាម៉េរិកប្ដេជ្ញាបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត
(AKP) នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅសាលាបឋម និងអនុវិទ្យាល័យកោះតូច ក្រុងកោះរ៉ុង
រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាព និងវឌ្ឍនភាពការងារផ្សេងៗ នៅ សាលាបឋម និងអនុវិទ្យាល័យកោះតូច ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
អាជីវករនៅខេត្តព្រះសីហនុ ស្ម័គ្រចិត្តប្រគល់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជូនមន្ត្រីជំនាញ ក.ប.ប. ដើម្បីយកទៅកម្ទេចចោលតាមនីតិវិធី
ដោយសារមានការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយជាប្រចាំពីសំណាក់មន្ត្រីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ នៅតាមបណ្តាឃ្លាំងស្តុក ដេប៉ូចែកចាយ ហាងទំនិញ (Mart) និងផ្សារទំនើបនានា បានធ្វើឱ្យអាជីវករមានការយល់ដឹង និងទទួលខុសត្រូវខ្ពស់ចំពោះសុវត្ថិភាពម្ហូបអាហាររបស់អ្នកប្រើប្រាស់។


សកម្មភាពថ្នាក់ដឹកនាំ
ពី «អ្នករងគ្រោះ» ទៅ «ពលរដ្ឋឌីជីថល»៖ ក្រសួងជំរុញយុវជនឱ្យកាត់ផ្តាច់ខ្សែចែករំលែកព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ក្រសួងព័ត៌មានកំពុងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសយុវជន ពីអ្នកទទួល និងចែករំលែកព័ត៌មានដោយអកម្ម ទៅជាពលរដ្ឋឌីជីថលដែលចេះផ្ទៀងផ្ទាត់ប្រភព និងចូលរួម «កាត់ផ្តាច់» ខ្សែចែករំលែកព័ត៌មានក្លែងក្លាយ មុនពេលវារីករាលដាលទៅក្នុងសហគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូ នៅក្រុងកោះរ៉ុង
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនអតីតយុទ្ធជន ៤គ្រួសារ នៅស្រុកកំពង់សិលា
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ នៅស្រុកកំពង់សិលា។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កុមារនៅបុរីកុមារខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់កុមារដែលកំពុងស្ថិតក្រោមការថែទាំនៅ បុរីកុមារខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

