ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
មន្ត្រីជំនាញចរាចរណ៍ខេត្តព្រះសីហនុ ចុះរឹតបន្តឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយអប់រំដល់អ្នកបើកបរ
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍បានចុះពង្រឹងការអនុវត្តច្បាប់យ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្ត។


សេចក្តីប្រកាសព័ត៌មាន
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នឹងបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានបញ្ជាក់ជាផ្លូវការថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ នេះជាការឈានទៅមុខជាក់ស្តែងនៃការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងមធ្យោបាយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទរវាងភាគីទាំងពីរលើដែនសមុទ្រ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ហៀក ហុីមុល្លី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយអាជ្ញាធរឃុំតានៃ ខេត្តព្រះសីហនុ
លោកជំទាវ ហៀក ហុីមុល្លី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងស្តាប់របាយការណ៍វឌ្ឍនភាពការងារចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ជាមួយក្រុមប្រឹក្សាឃុំតានៃ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ ព្រមទាំងលោកនាយក និងលោកនាយិកាសាលា។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យស្ថានភាព និងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងក្រុមការងារជួសជុលនៅវិទ្យាល័យកំបូល រាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅវិទ្យាល័យកំបូល ព្រមទាំងបានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងក្រុមការងារជួសជុលដែលកំពុងដំណើរការជួសជុលអគារសិក្សា ដោយមិនមានការព្រៀងទុកជាមុន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអុីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕


សេចក្តីប្រកាសព័ត៌មាន
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
តាមរយៈការរៀបចំសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams ព្រមទាំងរួមចំណែកដល់កិច្ចខិតខំជាសកលក្នុងការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាវិបត្តិសកលលោក!


ការអភិវឌ្ឍ
ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
នៅឆ្នាំ២០២៦នេះ កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ខែប្រមាណ២២៩ដុល្លារដែលមានប្រាក់ឈ្នួលគោល២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗប្រមាណ២២៩,៥ដុល្លារដោយមិនគិតប្រាក់ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ចាប់ដៃគូជាមួយ UN-Habitat រុញច្រានការអភិវឌ្ឍ «ទីក្រុងឆ្លាតវៃ» ប្រកបដោយចីរភាព
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ឯម ភាព អភិបាលរងខេត្ត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណៈប្រតិភូ UN-Habitat មកពីប្រទេសចិន និងកម្ពុជា ព្រមទាំងក្រុមហ៊ុនវិនិយោគអន្តរជាតិ ស្តីពី «គម្រោងទីក្រុងឆ្លាតសម្រាប់ខេត្តព្រះសីហនុ»។
មុនកិច្ចប្រជុំ គណៈប្រតិភូបានចុះពិនិត្យដោយផ្ទាល់លើប្រព័ន្ធសេនស័ររថយន្តសំរាម ចំណតឆ្លាតវៃ និងបន្ទប់បញ្ជាកាមេរ៉ាសុវត្ថិភាពទូទាំងក្រុង។


សកម្មភាពអាជ្ញាធរ
កម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ ចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងសម្អាតអនាម័យ ត្រង់ចំណុចផ្លូវបេតុងជុំវិញផ្សារលើ
ក្រោមការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយប្រជាការពារក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូលសំរាម KSWM បានចុះធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ កាលពីថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរកសារធាតុគ្រឿងញៀន លេីអ្នកបើកបររថយន្តធុនធ្ងន់ ព្រមទាំងធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំ
នុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។


សេចក្តីជូនដំណឹង
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អប់រំនិងណែនាំអ្នកបើកបរគ្រប់ប្រភេទឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ (មានវីដេអូ)
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំ និងអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទទាំងអស់ ឱ្យចូលរួមគោរពឱ្យបានតឹងរ៉ឹងបំផុតនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុតពីគ្រោះថ្នាក់ដែលស្ថាប័នមានសមត្ថកិច្ចតែងតែប្រឈម និងដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីសន្តិសុខ និងវិបុលភាពតំបន់
ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់មួយ កម្ពុជា និងអូស្ត្រាលី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការថែរក្សាសន្តិសុខ សន្តិភាព និងវិបុលភាពក្នុងតំបន់។

