ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាស្ដីពីការរៀបចំគម្រោងចំណូលថវិការបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៧
ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរមតិ ស្ដីពី «ការរៀបចំគម្រោងចំណូលថវិការបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៧» ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន៖ ការត្រៀមលក្ខណៈបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ
រាជធានីភ្នំពេញ – ក្នុងបរិបទដែលរដូវវស្សាបានឈានចូលមកដល់ ហើយតំបន់មួយចំនួនអាចនឹងប្រឈមនឹងហានិភ័យនៃជំនន់ទឹកភ្លៀង មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាព និងត្រៀមលក្ខណៈបង្ការទុកជាមុន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាលើគម្រោងរៀបចំដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនី ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងាររៀបចំផែនការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ក្នុងភូមិសាស្ត្រខេត្ត។


សកម្មភាពអាជ្ញាធរ
កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា សង្គ្រោះក្រុមអ្នកបោះតង់ ២៥នាក់ ដែលជាប់ក្នុងទឹកជំនន់ស្ទឹងអូរស្លារដោយសុវត្ថិភាព
កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា បានចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋចំនួន ២៥នាក់ ដែលបានជាប់គាំងនៅក្នុងតំបន់ស្ទឹងអូរស្លារ (ហៅគីឡូ១៥) បន្ទាប់ពីមានជំនន់ទឹកភ្លៀងឡើងយ៉ាងគំហុកកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដល់សិស្សានុសិស្ស
ដើម្បីពង្រឹងការយល់ដឹង និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យសាគូរ៉ា មិត្តភាព កម្ពុជា-ជប៉ុន។


សកម្មភាពអាជ្ញាធរ
កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ចុះជួយសម្រួលចរាចរណ៍ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់លិចលង់
៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានចុះអនុវត្តបេសកកម្មយ៉ាងសកម្មនៅតាមគោលដៅដែលមានការលិចលង់ដោយសារជំនន់ទឹកភ្លៀង ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកចុះចែកទឹកដោះគោដល់កុមារតូចៗនៅតាមសាលាមត្តេយ្យ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ
ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងស្ថានភាពអាហារូបត្ថម្ភរបស់កុមារតូចៗឱ្យកាន់តែប្រសើរឡើង លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារចុះនាំយកទឹកដោះគោចែកជូនដល់ក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមសាលាមត្តេយ្យសិក្សាសហគមន៍ និងមត្តេយ្យសិក្សារដ្ឋទូទាំងស្រុកព្រៃនប់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកព្រៃនប់ ដឹកនាំកម្មវិធីប្រលែងកូនត្រីស្ពង់ចូលក្នុងស្រះទឹកសហគមន៍ ដើម្បីពង្រឹងធនធានជលផល
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញដឹកនាំកម្មវិធីប្រលែងកូនត្រីស្ពង់ចូលក្នុងស្រះទឹក ស្ថិតនៅសហគមន៍ព្រៃនប់២ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តព្រះសីហនុ ណែនាំឱ្យលេខាធិការដ្ឋាន និងក្រុមការងារទាំង៦ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស
នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ (គ.ខ.ប.ជ ) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់លេខាធិការដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានភាពខ្ពស់។


អប់រំ និងកីឡា
សិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើ ប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាដើម្បីពង្រឹងស្តង់ដាសាលារៀនគំរូ »
ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅកំណែទម្រង់វិស័យអប់រំ ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន ព្រមទាំងការ កសាងស្តង់ដាសាលារៀនគំរូ ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនទៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានខេត្តចំនួន៤ និងមានសិក្ខាកាមចូលរួមចំនួន៤៦នាក់ ក្នុងនោះមានស្ត្រី១៧នាក់ មកពីខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងកោះកុង ដែលប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំ វិទ្យល័យក្រុងព្រះសីហនុ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរកិច្ចការនារីខេត្តព្រះសីហនុប្រជុំបូកសរុបលទ្ធផលការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រីមាសទី២ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦
នៅព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនិងយេនឌ័រនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ចេញនូវទិសដៅការងារសម្រាប់ត្រីមាសបន្ត របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្ត (GBV)។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងរបៀបរបបបំពេញការងារ
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំតូច ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងអង្គបោះឆ្នោតជុំវិញខេត្តព្រះវិហារ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្តក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ១០ខែកក្កដាឆ្នាំ ២០២៦។

